ភាគ២១

20 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ២១

(ត)

" កូនធ្វើដើម្បីខ្លួនឯងទេប៉ា! ប៉ាកុំបារម្ភ " នាងញញឹមធ្វើដូចរីករាយនឹងរឿងទាំងនេះណាស់ ។

ប៉ាកូនកំពុងនិយាយគ្នា ទ្វារត្រូវបើកដោយស៊ានតាយគ្មានការគោះ បើកទ្វារចូលតាមចិត្ត ។ លោកស៊ានហានមិនពេញចិត្ត ស៊ានតាយកាន់តែចរិតយ៉ាប់ឡើង ។

" ស៊ានតាយ កូនមិនគួរបើកទ្វារចូលបន្ទប់អ្នកដទៃដោយគ្មានការអនុញ្ញាតបែបនេះទេ មិនល្អ! " គាត់ណែនាំ ។ នាងក្រមុំភ័យ តែជឿថានៅមុខប៉ាគេមិនហ៊ានធ្វើអ្វីផ្តេសផ្តាសទេ ។

" សុំទោសប៉ា...បងស្រី! ខ្ញុំចង់ញ៉ាំមី បងធ្វើឱ្យខ្ញុំបន្តិចមក " ស៊ានតាយនិយាយទន់ភ្លន់ ដូចប្អូនល្អ ។ គេចង់តែដាក់ទោសនាង ឃើញនាងនៅជាមួយប៉ាបែបនេះ ។ ប៉ាតែងមកជួបនាង ដោយម៉ាក់មិនដឹង គាត់គិតចង់បាននាងម្នាក់ទៀតមែនទេ គេមិនយល់ ។

ស៊ានភីងឃើញគេមកល្អនាងទៅជាចម្លែកចិត្ត តើគេមានបំណងចង់ធ្វើអ្វីឱ្យប្រាកដ មុននេះគេនៅប្រមាថមើលងាយនាងនាងសោះ ។

" គ្រាន់តែញ៉ាំមីកូនមិនគួររំខានបងទេ " លោកស៊ានហានញញឹម ពួកគេស្រឡាញ់គ្នាគាត់រីករាយ ។

" បងស្រីធ្វើមីឆ្ងាញ់ កូនបានញ៉ាំហើយជាប់ចិត្តបំភ្លេចមិនបានចង់ញ៉ាំរហូត...មែនទេបងស្រី ? " ស៊ានតាយបែរទៅសួរនាងក្រមុំ ។ ស៊ានភីងមិនយល់ នាងមិនដែលធ្វើមីឱ្យគេញ៉ាំទេ គេបានគំនិតនេះមកពីណា ? តែយល់នៅពាក្យបន្ទាប់។

" មីបងស្រីធ្វើឆ្ងាញ់ ហិល ញ៉ាំហើយត្រូវជញ្ជក់មាត់ថ្ងូរ " គេនិយាយដូចរឿងទូទៅ ។ ស្រីក្រមុំក្តៅខ្លួនស្ងាត់មាត់ដូចគេចុក ឈ្លើយមែន! គេនិយាយចេញដោយរបៀបណា គួរឱ្យស្អប់ ។

" កូនកុំញ៉ាំមីញឹកញាប់ពេកមិនល្អទេ " លោកស៊ានហានយល់ទៅរឿងត្រូវ ។

" តែប៉ា...មីដែលបងស្រីធ្វើនេះញ៉ាំច្រើនកាន់តែល្អ " គេញញឹមខិលខូចគិតរូបនាង ស៊ិចស៊ីប៉ុនណា ។ ស៊ានភីងសម្លក់គេដោយអៀនខ្មាស គេចូលចិត្តធ្វើឱ្យនាងអាម៉ាស ។

" បងស្រីក៏ចូលចិត្តញ៉ាំហិលដែរ គាត់ថ្ងូរមិនឈប់ " គេនិយាយដោយញញឹម ឱ្យស៊ានភីងកាន់តែអាម៉ាសធ្វើខ្លួនមិនត្រូវ ឆ្កួតមែនហើយស៊ានតាយ ។

" ប៉ាចង់ញ៉ាំជាមួយគ្នាទេ " ស៊ានតាយបបួលដោយភាពមានទឹកចិត្ត នាងក្រមុំកន្ត្រាក់ខ្លួនដោយភ្ញាក់ផ្អើល គេចង់ធ្វើអី ?

" កូនញ៉ាំចុះ ប៉ាមិនញ៉ាំទេ មិនល្អសម្រាប់សុខភាពមនុស្សចាស់ " គាត់ញញឹមក្រោកដើរចេញ ដោយទះស្មាស៊ានតាយតិចៗ ។

" បងប្អូនត្រូវស្រឡាញ់គ្នាណាកូន កុំធ្វើបាបបង " លោកស៊ានហានប្រាប់ ។

" បាទប៉ា! កូននឹងស្រឡាញ់បងស្រីឱ្យច្រើនៗ ឱ្យគាត់មានក្តីសុខ ចងចាំមិនភ្លេចថាប្អូនម្នាក់នេះស្រឡាញ់គាត់យ៉ាងណា " គេនិយាយ និងមើលមុខស៊ានភីងដូចចង់បញ្ជាក់ពាក្យសម្តីខ្លួនឯង ធ្វើឱ្យនាងព្រឺខ្លួន នាងមានអារម្មណ៍ថាគេដូចចង់ប្រាប់អីដល់នាង ។

ប្រុសកំលោះតាមមើលប៉ាឡើងទៅបន្ទប់វិញ ទើបបែរមកមើលនាងក្រមុំអង្គុយរួញខ្លួនលើសាឡុង នាងខ្លាចគេឡើងញ័រ នាងចង់ធ្វើឱ្យក្លាហានប្រឆាំងគេ តែចុងក្រោយនាងនៅខ្លាច ចាញ់គេដដែល ។

" ចង់អង្គុយរង់ចាំឱ្យខ្ញុំរំលោភមែនទេ ខ្ញុំប្រាប់ថាខ្ញុំចង់ញ៉ាំមី! " គេធ្វើមុខខឹងមិនពេញចិត្ត ។ នាងស្លូតៗបែបនេះទុកធ្វើបាបឱ្យសប្បាយចិត្ត គេមិនឱ្យនាងបានរៀបការទេ ។

ស៊ានភីងប្រញាប់ក្រោកឡើងទៅផ្ទះបាយដោយមានស៊ានតាយតាមជាប់ នាងស្លៀកត្រឹមឈុតគេងវែងធំដល់កជើង ពេលនាងស្លៀកពាក់រលុងមើលទៅមានសាច់ឈាម ការពិតរាងកាយនាងតូចស្តើងណាស់ បើធំមានតែដើមទ្រូងទាំងគូហ្នឹងឯង ។

ស៊ានតាយក្តៅខ្លួន ភាពជាបុរសងើបឡើងគ្រាន់តែគិតដល់រាងកាយនាង គេត្រូវការនាងចង់ឆ្កួត រូបភាពនាងមិនថានៅក្រោម ឬនៅលើទាក់ទាញជានិច្ច ។

នាងក្រមុំមិនមាត់ រៀបចំដាំទឹកត្រៀមឆុងមីឱ្យគេ នាងធ្វើមិនចាប់អារម្មណ៍ស៊ានតាយដែលតាមមកប្រកៀក នាងជឿថាកណ្តាលផ្ទះបើកភ្លើងភ្លឺមានប៉ាម៉ាក់នៅជាមួយ គេមិនហ៊ានធ្វើអីឡើយ តែនាងគិតខុសពេលស៊ានតាយស្រាប់តែរុញនាងឱ្យពោះពិតលើកន្លែងលាងចានមានគេទ្រោបពីក្រោយ ។

To be continued.......🔞

--------------

ទុកចិត្តពេកទេដឹងស៊ានភីង

#កែសម្រួល_និងខូវ័រដោយ_an

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tempat cerita menjadi hidup. Temukan sekarang