ភាគ៣៨

21 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៣៨

នៅយប់នេះប្រុសកំលោះគេងមិនស្កប់ចង់បកស្រាយឱ្យស៊ានភីងបានយល់ គេក្រោកឡើង ចេញពីបន្ទប់ចង់ទៅរកស៊ានភីង។ ស៊ានតាយភ្ញាក់ឃើញប៉ាអង្គុយនឹងសាឡុងកណ្តាលផ្ទះទឹកមុខតប់ប្រមល់ គេដើរទៅរក។

"ប៉ាមិនសម្រានទេ?" គេអង្គុយជាមួយគាត់។

"ប៉ាគេងមិនលក់" គាត់ទើបនឹងមកពីនិយាយលេងជាមួយកូនស្រីដែរ។

"កើតអីប៉ា?"

"ចំណីសត្វដែលយើងនាំចេញ ត្រូវបានក្រុមចុះត្រួតពិនិត្យចាប់បានថាមានលើសសារជាតិគីមីខ្ពស់"

"ខ្ញុំបានដឹងមកដែរ តែការផលិតយើងដូចដើមគ្រប់យ៉ាងទេតើ" ថែមទាំងចុះត្រួតពិនិត្យទៀត គួរឱ្យសង្ស័យ។

"ប៉ាពិបាកចិត្ត ក្រុមចុះត្រួតពិនិត្យនឹងមករកយើងនៅក្រុមហ៊ុនអាទិត្យក្រោយ ថាគួរឱ្យយើងនាំចេញទៀតទេ ព្រោះសារជាតិគីមីនោះធ្វើឱ្យសត្វធំលឿនមុនកំណត់ បើមនុស្សបរិភោគសាច់សត្វនោះ ត្រូវប្រឈមមុខនឹងការធំលឿន ដែលហៅថាចាស់មុនអាយុ" គាត់មិនយល់ ក្រុមហ៊ុនគាត់ដំណើរការយូរហើយ មិនធ្លាប់ជួបរឿងបែបនេះទេ។

"កុំបារម្ភប៉ា ខ្ញុំនឹងតាមដាននៅរោងចក្រដែរ ព្រោះបើមានបញ្ហាមែនគឺចេញពីទីនោះ" ស៊ានតាយមានទឹកមុខម៉ឺងម៉ាត់។

"ល្អហើយកូន! កូនកើតអីដែរទើបចុះមកទាំងយប់?"

"ខ្ញុំចង់ឱ្យបងស្រីអីឱ្យញ៉ាំបន្តិច" គេដោះសារឡើងសម។ ស៊ានភីងធ្វើម្ហូបឆ្ងាញ់ មិនចាញ់ហាងល្បីៗទេ ហើយនាងធ្វើតម្រូវមាត់មនុស្សគ្រប់គ្នា គេចូលចិត្តប្រៃនាងតម្រូវរសជាតិប្រៃឱ្យគេ បើម៉ាក់ប៉ាពិសាសាប នាងមានចានរសជាតិនោះឱ្យពួកគាត់។ នាងបែងចែកទៀតថា អាហារប្រភេទណាគេ ប៉ា ឬម៉ាក់ចូលចិត្ត នាងតម្រូវតាមចិត្តគ្រប់គ្នាមិនខ្វះចន្លោះ។

"កុំរំខានបងពេក ប៉ាឃើញថាស៊ានភីងដូចមិនសប្បាយចិត្ត ប៉ាសួរ នាងមិនប្រាប់"

ស៊ានតាយកាន់តែត្រូវការជួបនាងខ្លាំងឡើង ចង់ដឹងថានាងកើតអី ពេលនាងនៅជាមួយគេ មើលទៅនាងមានក្តីសុខណាស់។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tempat cerita menjadi hidup. Temukan sekarang