#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៣
ស៊ានតាយត្រឡប់មកដល់ផ្ទះទាំងអារម្មណ៍ធូរស្បើយបន្ទាប់ពីបានបញ្ចេញចោល....... ។ ពេលបើកទ្វារបន្ទប់គេត្រូវភាំងរាល់លើកដោយសារបងស្រីសម្អាតវាស្អាតរាល់ថ្ងៃ គេចាប់សៀវភៅមកមើលញញឹមចំអក នាងបានឃើញសៀវភៅពិសេសគេហើយ ។
ប្រុសកំលោះកាន់សៀវភៅដើរទៅរកស៊ានភីង ។ នាងស្នាក់នៅជាន់ក្រោមម្នាក់ឯង គេបើកទ្វារចូលតាមចិត្ត ។
សម្លេងងូតទឹក គេរង់ចាំដោយចិត្តត្រជាក់ អង្គុយលើគ្រែ ។ បន្ទប់ស៊ានភីងស្អាតមានរបៀប របស់ប្រើប្រាស់តិច ជារបស់ថោកៗ ខោអាវចាស់ នៅពេលខ្លះគេមិនយល់ដែរហេតុអ្វីម៉ាក់មិនស្រឡាញ់នាងសោះ ធ្វើឱ្យគេរើសអើងនាងដែរ ។
សម្លេងបើកទ្វារ ស៊ានភីងចេញមកដោយមានត្រឹមកន្សែងខ្លីរុំខ្លួនដៃជើងនាងតូចៗ ដើមទ្រូងនាងធំហួសមាឌ មានដំណក់ទឹកតាមគល់ទ្រូងព្រហើន មុខនាងស្អាតដោយធម្មជាតិមិនបាច់តុបតែង រួមទាំងថ្ពាល់ខួចសែនស្រស់ ។
" អ្ហះ ! " ស៊ានភីងភ្ញាក់ឃើញគេលុកលុយចូលដល់បន្ទប់ ។
" ឯងចូលមកធ្វើអី " ស៊ានភីងកម្រើកខ្លូនមិនរួច បើគេលេងអង្គុយសម្លក់ដូចចង់ឱ្យនាងរបូតកន្សែងទើបនាងត្រូវចាប់ឱ្យជាប់ដោយភាពរន្ធត់ ។
" ពេលណាឈប់ហៅខ្ញុំដូចប្អូននាងទៀត " គេស្តីឱ្យ ឆ្កួតណាស់គេមកមានអារម្មណ៍អីទៀតហើយពេលនេះ នាងជាបងស្រីគេណា ។
" ស៊ានតាយមានការអី " នាងប្តូរការហៅ ។ គេចង់រករឿងនាងដល់ណា ? ចង់ឱ្យគេចេញឱ្យឆាប់ នាងអៀន ស្បែកនាងឡើងពណ៌ផ្កាឈូកអស់ ។
" នាងបានឃើញសៀវភៅខ្ញុំ " គេលើកសៀវភៅឱ្យមើល វាចំរូបភាពមនុស្សស្រីស្រាតននលគក នាងអៀនបែរគេចសឹងតែមិនទាន់ ។
" ខ្ញុំសុំទោស " នាងធ្វើដូចខ្លួនឯងអ្នកខុស ។ គេមកព្រោះតែរឿងនេះឬ ? ធ្វើបែបនេះយូរទៅអាចក្លាយជាមនុស្សរោគចិត្ត ដើរចាប់មនុស្សស្រីរំលោភបាន ។
" មើលសៀវភៅបែបនេះមិនល្អទេ " នាងប្រាប់ ។
" មិនល្អត្រង់ណាក៏មិនដឹង រូបស្អាតៗណាស់ ល្អជាងនាងហៅមិនឮ " គេដៀមដាម ការពិតរាងនាងស្អាតជាងតារាអស់នេះទៀត ។
" វាល្អក៏ល្អទៅ ល្មមចេញពីបន្ទប់ខ្ញុំបានហើយ " ស៊ានភីងមិនពេញចិត្ត គេកើតរោគចិត្តជារឿងរបស់គេ មិនពាក់ព័ន្ធនឹងនាង ។
" ហ៊ឹះ ! " គេគំហកដាក់នាង ហើយព្រមចេញ ។ នាងក្រមុំដកដង្ហើមបានធូរ គេបើមិនរករឿងនាងគឺគេដូចមិនសុខ ។
-------
នៅតុអាហារពេលល្ងាច ថ្ងៃនេះទឹកមុខយ៉ាងអុីស្រស់ស្រាយប្លែក ។
" លោកបង ស៊ានភីងចង់បានប្តីហើយ ។ បងមានស្គាល់កូនអ្នកណាទេ ណែនាំឱ្យនាង " យ៉ាងអុីនិយាយឱ្យស៊ានភីងអាក្រក់ មិនគួរឱ្យចូលចិត្ត ។
" កូនចង់បានប្តីមែនឬ " លោកស៊ានហានមិនជឿ ។ ស្រីក្រមុំចង់ប្រកែកត្រូវម៉ាក់ក្តិចតិចៗព្រោះនាងឈរក្បែរគាត់ ។
" ចាស ! ចង់ " នាងខាំមាត់ឆ្លើយស៊ូយកឈ្មោះស្រីមិនល្អ ។ ស៊ានតាយស្តាប់ឮមិនសប្បាយចិត្ត នាងចង់បានប្តី ? ហេតុអ្វីក៏គេមិនចង់ឱ្យនាងមានប្តីបែបនេះ ?
" កូនទើបតែអាយុ១៨ឆ្នាំ ចាំអាយុ២០ឆ្នាំសិន " លោកស៊ានហានមិនគាំទ្រ គេមិនជឿថាជាគំនិតកូនទេ លោកត្រូវនិយាយនឹងប្រពន្ធឱ្យច្បាស់ម្តង ។
លោកស៊ានហានបរិភាគបាយយ៉ាងរហ័សរួចឡើងទៅខាងលើបាត់ មិនត្រូវការនិយាយអ្វីទាំងអស់ យ៉ាងអុីប្រញាប់ទៅតាម នាងក្រមុំលួចញញឹម រួចខ្លួនហើយ ប៉ានឹងជួយនាង ។ តែស៊ានតាយបែរជាយល់ឃើញថានាងសប្បាយចិត្តព្រោះបានប្តីទៅវិញ ។
" ចង់បានប្តីឡើងញ័រខ្លួន ដឹងថាមានប្តីគេធ្វើម៉េចខ្លះទេ តែមុខនេះប្រហែលគ្មានដឹងខ្យល់អីឡើយ " ស៊ានតាយស្តីឱ្យ ហើយឆ្លៀតអង្អែលសក់នាងលេង រួចដើរចេញទៅធ្វើមិនដឹង នាងក្រមុំភ័យញ័រខ្លួន។ គេម្នាក់នេះមកខ្លះល្អ មកខ្លះអាក្រក់ នាងតាមមិនទាន់ ។
-----------
ប្អូននេះចង់គិតអីជាមួយបងទេ
#កែសម្រួល_និងខូវ័រដោយ_an
#TaylorNovel