ភាគ៤៩

19 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤៩

នៅតុបាយព្រឹកនេះអួរអាប់ ក្រោមការសម្លក់សម្លឹងពីយ៉ាងអុីទៅកាន់ស៊ានភីង។ នាងក្រមុំរឹងខ្លួនស្ទើរតែលើកដៃកាន់ស្លាបព្រាមិនបាន កុំតែមានស៊ានតាយលើកទឹកចិត្តនៅក្បែរ។ ក្នុងអារម្មណ៍យ៉ាងអុីកាន់តែក្តៅ កូនឃើញប្រពន្ធល្អជាងម្តាយ។

"ឆាប់ញ៉ាំទៅ!" លោកស៊ានហានតឿនប្រពន្ធ។ យ៉ាងអុីព្រមញ៉ាំ ទោះមិនចូលចិត្តស៊ានភីង តែស៊ានតាយជាកូន។ ប្តីអះអាងហើយថាផ្សំផ្គុំឱ្យពួកគេ។

"ម៉ាក់មិនរៀបការឱ្យពួកឯងទេ មិនចេះខ្មាសគេ បងប្អូនសុខៗ ក្លាយជាប្តីប្រពន្ធ" យ៉ាងអុីនិយាយធ្ងន់ ធ្វើបាបផ្លូវចិត្តនាងក្រមុំ។ តែស៊ានតាយក៏និយាយការពារ។

"ពួកយើងនៅតែជាប្តីប្រពន្ធនឹងគ្នា។ ខ្ញុំស្រឡាញ់នាង រៀបការឬអត់មិនសំខាន់"

"ស៊ានតាយនេះម៉ាក់ណា" គាត់ខូចចិត្តហើយ កូនប្រុសឃើញប្រពន្ធសំខាន់ជាង។

"បាទ! ខ្ញុំដឹងថាម៉ាក់ តែស៊ានភីងជាប្រពន្ធរបស់ខ្ញុំ..."

"ស៊ានតាយ! បានហើយ!" ស៊ានភីងមិនចង់ឱ្យគេប្រកែកជាមួយម៉ាក់។

"ស៊ានភីង! ប៉ាមិនចំទាស់ទេ គ្រាន់តែខឹងនឹងកូនប្រុសក្បាលខូចនេះ មិនព្រមប្រាប់តាំងពីយូរ" លោកស៊ានហានអង្អែលសក់នាងដូចធ្លាប់ធ្វើ គាត់មេត្តាដល់នាង រួមទាំងការស្រឡាញ់ដូចឪពុកពិតប្រាកដ។ ស៊ានភីងញញឹមដាក់គាត់ យ៉ាងអុីឈប់ញ៉ាំបន្តឱបដៃធ្វើក្រញូវ ការពារគ្នាណាស់។

លោកស៊ានហានរៀបទៅធ្វើការ។ ស៊ានតាយថើបលាប្រពន្ធ។

"ទៅធ្វើការហើយណា"

"ចាស"

"ម៉ាក់កុំធ្វើអីប្រពន្ធខ្ញុំឱ្យសោះ" ស៊ានតាយបែរទៅប្រាប់ម៉ាក់។

"កូនគិតថាម៉ាក់ជាមេធ្មប់មែនទេ?" យ៉ាងអុីខឹង គ្រប់គ្នាលែងត្រូវការគាត់ហើយ សូម្បីទៅធ្វើការប្រាប់ប្រពន្ធមុនដែរ។

"ម៉ាក់មិនមែនមេធ្មប់ទេ តែម៉ាក់បានទះមុខប្រពន្ធខ្ញុំ មើលទៅ មុខនៅជាំនៅឡើយ"

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now