ភាគ៣១💎

21 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៣១💎

ទីបំផុតស៊ានតាយប្រឡងចប់ហើយ ស៊ានភីងមានបំណងទិញកាដូឱ្យគេ។ នាងដើរទៅមកពេញផ្សារទំនើប នាងគិតមិនចេញទេថាទិញអីឱ្យគេ ស៊ានតាយមានគ្រប់យ៉ាង ហើយសុទ្ធតែជាប្រេនល្បីៗ នាងមិនធ្លាប់ឃើញគេស្រឡាញ់អ្វី ឬមានតម្រូវការអ្វីជាពិសេសឡើយ។

ស្រីក្រមុំកំពុងតែគិតស្រាប់នាងជ្រុះកាបូបពីដៃ ព្រោះឃើញស៊ានតាយកំពុងបណ្តើរគ្នាជាមួយពីនជី មនុស្សស្រីដែលអះអាងថាជាសង្សាររបស់គេ ទឹកភ្នែកចង្រៃអីមកស្រក់ពេលនេះ? នាងជូតហើយជូតទៀតទឹកភ្នែកកាន់តែហូរ។ នាងមិនគួរភ្លេចពីឋានៈរវាងគេនិងនាងទេ ជាបងប្អូននឹងគ្នានាងមិនគួរភ្លេចឡើយ មិនគួរទេ...ហ៊ឹកៗ...។

ស៊ានភីងអង្គុយចុះយំខ្លាំងៗ នាងស្រឡាញ់ប្អូនប្រុសខ្លួនឯង ជាអំពើបាន អប្បលក្ខណ៍ កំពុងតែយំស្រាប់តែមានដៃមួយចូលមកជួយលើកនាងឡើង។

"អ្នកនាងកើតអីទេ?"

ស៊ានភីងមើលមនុស្សស្រីស្រស់ស្អាតគួរឱ្យស្រឡាញ់ មើលទៅចរិតរាងកាចឆ្នាស ច្បាស់លាស់ នាងចង់រឹងមាំដូចស្រីម្នាក់នេះ។

"ខ្ញុំ...ខ្ញុំមិនអីទេ អរគុណ!" ស៊ានភីងឱនរើសកាបូបរួចដើរចេញទៅ។ ពេលស៊ានភីងទៅបាត់ បុរសម្នាក់ដើរមករកស្រីស្អាត។

" សៀវលិញ! មានរឿងអីកើតឡើង" គេសួរនាង

"សៀវលិញឃើញស្រីម្នាក់យំ"

"នាងកើតអីអត់?"

"មិនដឹងទេ"

"តោះ! យើងត្រឡប់ទៅវិញ" សៀវមិញឱបស្មាសៀវលិញដើរទៅជាមួយគ្នា។

-----------

💎💎💎ឈុតនេះទាក់ទងនឹងរឿងវគ្គ២💎💎💎

-------------

ស៊ានភីងខូចចិត្តស្ទើរតែដាច់ខ្យល់ នាងស្រឡាញ់ស៊ានតាយជាប្អូន។ ពេលនេះគេឆ្អែតឆ្អន់លែងត្រូវការនាងហើយ ស៊ានភីងកាន់តែគិតកាន់តែចង់ស្រក់ទឹកភ្នែក នាងអណ្តែតអណ្តូងម្នាក់ឯង ទោះអង្គុយលេងក្នុងខ្ទមក៏មិនបានធ្វើឱ្យអារម្មណ៍នាងប្រសើរឡើងដែរ។ មុខនាងស្ងួត យូរៗម្តងនាងលើកដៃជូតទឹកភ្នែកខ្លួនឯង តើជីវិតនាងត្រូវដើរផ្លូវណាបន្ត?

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now