#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៤
ស៊ានតាយបានមកលួចស្តាប់ប៉ាម៉ាក់និយាយគ្នា គេស្លុតស្ទើរផ្ងារក្រោយពេលដឹងថាស្រីម្នាក់នោះមិនមែនជាបងស្រីបង្កើតរបស់គេ ។
" អូនចង់ធ្វើអីកុំគិតថាបងមិនដឹង ទោះជាស៊ានភីងមិនមែនជាកូនបង្កើតរបស់យើង បងចាត់ទុកនាងដូចជាកូនម្នាក់គ្មានគំនិតស្មោកគ្រោកដូចអូនគិតឡើយ " ។
" អូនមិនជឿ ទង្វើលោកបងធ្វើឱ្យអូនគិតច្រើន បងកុំទៅស្និទ្ធស្នាលជាមួយវា ទោះយ៉ាងណាវាជាស្រីមិនជាប់សាច់ជាមួយយើង " ។
" យ៉ាងអុី ! យើងដូចនិយាយគ្នាច្រើនដងពីរឿងនេះហើយ បើនិយាយច្រើនដងប្រយ័ត្នបងធ្វើមែន ហ៊ឹះ ! " ។
" លោកបង......... " ។
" ឆាប់បញ្ឈប់គំនិតចាប់នាងរៀបការ ! បងមិនចំទាស់ តែចង់ឱ្យនាងមានអាយុច្រើនជាងនេះ ។ ស៊ានភីងគ្រាន់តែក្មេងម្នាក់មិនទាន់ជួយខ្លួនឯងបាន បងមិនចង់ឱ្យនាងរៀបការទៅត្រូវរងទុក្ខវេទនាឡើយ " ។
ស៊ានតាយប្រញាប់គេចពេលឃើញថាទ្វារចង់បើក គេលួចមើលឃើញប៉ាចុះទៅក្រោមទៅបន្ទប់ស៊ានភីង ។ ស្រីនោះចង់ទាក់ប៉ាគេ ធ្វើឱ្យម៉ាក់ឈឺចាប់មែនទេកុំស្រមៃ គេនឹងបំផ្លាញនាង ។ ខ្សែភ្នែកប្រុសកំលោះឆាបឆួលដោយកំហឹង ពេលតែមួយគេបានធូរចិត្ត នាងមិនមែនបងស្រីបង្កើត គេញញឹមពិសពុល ។
--------------
ក្នុងបន្ទប់ស៊ានភីង លោកស៊ានហានអង្គុយលើគ្រែកូនស្រីទាញនាងឱ្យនាងផ្អែកនឹងស្មាគាត់ ។
" កូនកុំខឹងនឹងម៉ាក់ណា កូនចង់រៀបការពិតមែនឬ ? " គាត់សួរកូន ។
" អត់ទេប៉ា កូនមិនចង់រៀបការឡើយ " រាល់ថ្ងៃមានប៉ាចាំលើកទឹកចិត្ត ហេតុអ្វីម៉ាក់និងប្អូនស្អប់នាងម្ល៉េះ ។
" ប៉ា ហេតុអ្វីម៉ាក់មិនចូលចិត្តកូន " នាងមិនយល់ពីគាត់សោះ ។
" កូនកុំគិតបែបនេះ មើលត្រង់ណាថាមិនចូលចិត្ត គាត់កាចបន្តិចហ្នឹងឯង " គាត់ឱនមើលមុខនាង ក្មេងម្នាក់នេះគួរឱ្យអាណិតកើតហើយម៉ាក់ស្លាប់ គ្មានសាច់ញាតិ ប្រហែលអ្នកយកកូនគាត់ទៅច្រឡំយកខុស ។ គាត់គិតថាជានិស្ស័យទើបបាននាងមកនៅជាមួយ គាត់ទុកនាងដូចកូនបង្កើត សង្ឃឹមថាថ្ងៃណាមួយគាត់នឹងបានជួបកូនបង្កើតរបស់គាត់ តើនាងសុខសប្បាយទេ ។
ស៊ានភីងមិនហ៊ានតវ៉ា ម៉ាក់មិនកាចទេ គឺគាត់ស្អប់នាងតែម្តង ខុសពីស៊ានតាយស្រឡាញ់ថ្នាក់ថ្នមដូចកែវ ប្រគល់ឱ្យគ្រប់យ៉ាងសូម្បីតែការរៀនសូត្រ រួមទាំងក្តីស្រឡាញ់ ។
លោកស៊ានហាននៅកំដរកូនស្រីទាល់តែនាងគេងលក់ទើបគាត់ចេញ លោកញញឹមមើលទ្វារបន្ទប់កូនស្រីរួចដើរចេញ ។ អ្នកលួចរង់ចាំខាងក្រោយក្តៅក្រហាយចង់ស្ទះទ្រូង យូរប៉ុនណាប៉ានិងនាងជួបគ្នាបែបនេះ ។ គេបើកទ្វារឃើញនាងគេងលក់គេកាន់តែគិតទៅខាងផ្លូវខុសថានាងនឹងប៉ាធ្វើរឿងបែបនោះជាមួយគ្នា ។
" ស្រីចង្រៃ ថោកទាប " គេសម្លឹងនាងដោយក្តីស្អប់ខ្ពើម ។
--------------
នៅព្រឹកនេះស៊ានភីងលួចមើលក្រែងឃើញស៊ានតាយរត់ហាត់ប្រាណទៀត តែត្រូវខកចិត្តមិនឃើញគេ ទើបត្រូវងូតទឹកត្រៀមធ្វើអាហារពេលព្រឹក ។
អ្នកកំលោះដែលនាងកំពុងរកមើលពេលនេះនៅបន្ទប់ហាត់ប្រាណគេកំពុងលើកដុំដែក សាច់ដុំដៃឡើងធំៗគួរញញើត ខ្សែភ្នែកគេមានតែកំហឹង ចង់ចាប់នាងមកច្របាច់កឱ្យស្លាប់ ថោកទាប ! ហ៊ានសាហាយជាមួយប៉ាគេ ។
------------
យល់ច្រឡំធំណាស់ប្រុស
#TaylorNovel