#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ២៤
ស៊ានតាយមានអារម្មណ៍ល្អ ដើរញញឹម ពេលខ្លះច្រៀងតិចៗផងដែរ ហ៊ឹះ! ចាំមើលនាងបងស្រីសែនល្អរបស់គេបានរៀបការទេ ហើយគ្រប់គ្នានឹងមានអារម្មណ៍យ៉ាងណាសុខៗប្រុសសុភាពរាបសារកលេខដាក់គ្មានដូចជាហុងសានស្រាប់តែ... គិតដល់ត្រង់នេះប្រុសកំលោះចង់សើចឱ្យឮៗ ។
" សប្បាយចិត្តម្ល៉េះកូន ? " យ៉ាងអុីសួរ ឃើញប៉ុន្មានថ្ងៃនេះគេដូចមួម៉ៅសោះ ។
" បាទ! សប្បាយចិត្តណាម៉ាក់ " គេឱបម៉ាក់ជាប់ ហើយខ្សែភ្នែកសម្លក់ស៊ានភីងដែលដើរកាន់ពែងតែមក ឱ្យនាងភ័យញ័រ របូតធ្លាក់បែកខ្ចាយ ។ គេធ្វើឱ្យនាងញញើត ខ្លបខ្លាចគេធ្វើខ្លួនមិនត្រូវ តែងស្លន់ស្លោពេលឃើញគេ ។
" សុំទោស...ខ្ញុំសុំទោស! " នាងឱនចុះរើសកម្ទេចពែង ។ ប្រុសកំលោះញញឹមសមចិត្ត នាងខ្លាចគេថ្នាក់នេះនៅជម្នះរៀបការទៀត ។
" ស៊ានភីង! ប៉ុន្មានថ្ងៃនេះនាងភ័យសស្លើតសស្លក់ណាស់ រំភើបចិត្តជិតបានរៀបការមែន ? " យ៉ាងអុីសួរ ។ គាត់អស់បារម្ភបើនាងរៀបការ គាត់មិនបានស្អប់ខ្ពើមនាងខ្លាំងទេ ព្រោះគាត់បានរកបុរសល្អឱ្យនាងដែរ ។
" សុំទោស! " នាងទទួលកំហុសដោយមិនបកស្រាយ ដែលធ្វើឱ្យស៊ានតាយកាត់យល់តាមសម្តីម៉ាក់ ។ គេខឹងភ្លាម ចង់បានប្តីឡើងញ័រខ្លួន ក្តីសង្ឃឹមនាងគ្មានថ្ងៃសមបំណងឡើយ គេសម្លក់នាងចំពេលនាងងើបមើល ទើបនាងក្រមុំឱនចុះវិញយ៉ាងលឿនដោយដៃញ័រមិនបាត់ ។ ពេលណាគេព្រមដោះលែងនាង ?
ស៊ានតាយដើរគេច ឃើញនាងចេះតែចង់ រាងកាយនាងធ្វើឱ្យគេមិនចេះឆ្អែតឆ្អន់ ថែមទាំងនាងឥឡូវពូកែ អាចតបស្នងគេបានគួរឱ្យស្រឡាញ់ ទទួលគេបានច្រើនតឹក ទោះជារាល់លើកលាយដោយទឹកភ្នែកក្តី ។
----------------
ទោះរឿងគ្រប់យ៉ាងបានកើតឡើងដោយនាងនិងគេបានធ្វើមិនសមគួរ ប៉ុន្តែស៊ានភីងនៅតែធ្វើខ្លួនដូចដើមតាមតួនាទី និងមានបន្ថែមការងារនៅយប់ជាមួយគេខ្លះ ក៏នាងនៅតែមកសម្អាតបន្ទប់ស៊ានតាយដដែល ។ ថ្ងៃសម្រាកនេះស៊ានតាយមិនបានធ្វើអីឡើយគេត្រូវមើលមេរៀន ត្រៀមខ្លួនក្នុងការប្រឡង ប្រុសកំលោះមើលនាងដែលសម្រស់មិនបាក់មានតែស្អាតឡើងរាល់ថ្ងៃ ។
" ចូលមកនេះមិនខ្លាចខ្ញុំរំលោភគេអីបងស្រី ? " គេសួរដោយសម្លឹងដើមទ្រូងនាងមិនដាក់ភ្នែក ដែលវាលេចចេញតាមកអាវធំ ។
" ទោះខ្លាច ឬមិនខ្លាចបើឯងចង់រំលោភ ក៏ខ្ញុំឃាត់មិនបានដែរ " នាងតបធម្មតា ។ នាងអាចនឹងញៀនរឿងនោះជាមួយគេហើយ នាងខ្លាចរាល់ពេលនៅជាមួយអ្នកផ្សេងខ្លាចគេធ្វើឱ្យអ្នកដទៃសង្ស័យ ពិសេសប៉ាម៉ាក់ បើជាមួយគេពីរនាក់នាងមិនសូវបារម្ភ តែអាចអៀនខ្លះ ។
" ឥឡូវពូកែហើយតើបងស្រី ជាប់ចិត្តមែនទេ " គេញញឹមចំអក ។
" ឯងធ្វើបានតែពេលមុនខ្ញុំរៀបការប៉ុណ្ណោះ " នាងពូកែតវ៉ានឹងគេ ។ កាលដំបូងៗនាងពិបាកធ្វើចិត្តមែន តែយូរទៅនាងធ្វើចិត្តបាន គិតថារៀបការរួចនាងអាចសម្លាប់ខ្លួន ឱ្យអាថ៌កំបាំងស្លាប់ទៅជាមួយនាង ព្រោះជីវិតនាងគ្មានតម្លៃ គ្មានអ្វីត្រូវស្តាយគ្រាន់តែមានអារម្មណ៍ខុសជាមួយប៉ាដែលស្រឡាញ់ មើលថែ ការពារនាងរហូតមក ។
" នាងគិតចង់យកប្តីពីរពិតមែនអី " ស៊ានតាយចង់ឆេះដុំទៀតហើយ ការរៀបការគ្មានថ្ងៃកើតឡើងដាច់ខាត ។
" ឯងមិនមែនប្តីខ្ញុំទេ ជាប្អូនប្រុស! " នាងថា ឱ្យគេចាំទុក ។
" នាង... " គេចង់ស្ទុះទៅរកនាង តែឮសម្លេងម៉ាក់ហៅមុន ស្រីក្រមុំភ័យភ្លាម ប្រញាប់បើកទ្វារឱ្យម៉ាក់ ។
" ម៉ាក់! " នាងនិយាយដោយសម្លេងញ័រ តែយ៉ាងអុីមិនចាប់អារម្មណ៍គិតថានាងត្រូវស៊ានតាយស្តីឱ្យដូចរាល់ដង ។ ប្រុសកំលោះអានសៀវភៅបន្ត ដោយស្តាប់ម៉ាក់និយាយជាមួយនាង ។
" ហុងសានខលមក គេបបួលនាងទៅញ៉ាំបាយថ្ងៃត្រង់ "
" ចាសម៉ាក់ ចាំខ្ញុំធ្វើអាហារថ្ងៃត្រង់ទុកជូន " ហុងសានតែងបបួលនាងទៅក្រៅមែន តែមិនលើសលស់លើនាង ធ្វើឱ្យនាងកាន់អាណិតគេ ។
" អើ! ល្អ ហើយប្រញាប់ទៅធ្វើខ្លួនឱ្យស្អាតៗរង់ចាំគេមកទទួល នាងរៀបការ យើងនឹងបានធូរចិត្ត " សម្តីយ៉ាងអុីនិយាយចេញទៅតាមអារម្មណ៍ វាយប្រហារផ្លូវចិត្តស៊ានភីងបំផុត ។
" ម៉ាក់... " នាងឱនមុខស្រក់ទឹកភ្នែក ម៉ាក់ស្អប់នាង លែងត្រូវការខ្លាំងរហូតដល់ចង់ឱ្យនាងទៅឆ្ងាយឱ្យផុតមែនទេ ។ ប្រុសកំលោះយល់អារម្មណ៍ម៉ាក់ តែគេដោះលែងស្រីរបស់គេឱ្យអ្នកណាមិនបានឡើយ ។
-----------------
អាត្មានិយមមែនស៊ានតាយ
#កែសម្រួល_និងខូវ័រដោយ_an
#TaylorNovel