ភាគ៣០

19 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៣០

នៅពេលយប់មានសម្លេងគោះទ្វារបន្ទប់ស៊ានភីង នាងត្រេកអរគិតថាជាស៊ានតាយ តែការពិតជាប៉ា ធ្វើឱ្យនាងអស់សង្ឃឹម ច្រើនថ្ងៃមកនេះគេធ្វើខ្លួនជាអ្នកដទៃ និយាយរួមគេមិននិយាយរកនាងនោះឯង ។

" ប៉ា ចូលមក " នាងបើកទ្វារឱ្យគាត់ ប៉ាកាន់លុយមកឱ្យនាងដូចរាល់ដង ។

" កូនកុំពិបាកចិត្តរឿងហុងសាន ប៉ានឹងរកមនុស្សល្អមកមើលថែកូន " គាត់គិតថាកូនស្រីពិបាកចិត្តព្រោះរឿងនេះ។

" មិនមែនទេប៉ា កូនមិនបានពិបាកចិត្តរឿងបងហុងសាន ហើយកូនក៏មិនទាន់ចង់រៀបការដែរ "

លោកស៊ានហាននៅកំដរកូនស្រី មួយសន្ទុះទើបចេញទៅវិញ បន្តិចក្រោយមកមានសម្លេងគោះទ្វារម្តងទៀត ។

" ប៉ាមានការអី...ស៊ានតាយ " នាងភ្ញាក់ផ្អើល ជាគេ? ស៊ានតាយមានមុខក្រញូវ ចូលបន្ទប់នាងបិទទ្វារជិត ។

" នាងនេះ អត់ឃ្លានណាស់មែនទេ ខ្ញុំមិនមកនាងទៅទាក់ប៉ា " គេមើលងាយនាង

" ស៊ានតាយ! ឯងមើលងាយខ្ញុំបានហើយ កុំប្រមាថប៉ា " នាងរុញដើមទ្រូងគេជាមួយទឹកភ្នែក នាងនឹកគេស្ទើរស្លាប់ ព្រមជាមួយគេគ្រប់ពេល គេនៅតែមិនទុកចិត្តនាងទៀត ។ ស៊ានភីងដោះឈុតគេងចេញនៅសល់រាងកាយទទេស្អាត បង្ហាញគេ ។

" ខ្ញុំនឹកឯង រាងកាយខ្ញុំសម្រាប់តែឯង មកពិនិត្យមើលទៅត្រង់ណាដែលខ្ញុំបានធ្វើជាមួយប៉ា ហ៊ឹកៗ... " នាងយំគួរឱ្យអាណិត ។

" ខ្ញុំ... ខ្ញុំសុំទោស " ស៊ានតាយរើសឈុតស្លៀកឱ្យនាងវិញ ហើយទាញនាងឱប មនុស្សស្រីរបស់គេ ។ ស៊ានភីងឱបគេណែន យំខ្លាំងៗ លើកទី១នាងឮពាក្យសុំទោសចេញពីមាត់គេ ។

" ស៊ានតាយ ខ្ញុំស្រឡាញ់ឯង យើងរត់ទៅ រស់នៅជាមួយគ្នា កុំឱ្យគេដឹងថាជាបងប្អូន "

" គិតឆ្កួតស្អីហ្នឹង ? " គេខោកក្បាលនាងតិចៗ គេរំភើបបានឮពាក្យស្រឡាញ់ពីមាត់នាង ។

" ស៊ានតាយ ខ្ញុំនិយាយការពិត ខ្ញុំមិនចង់រស់នៅក្នុងអារម្មណ៍ទៅមុខមិនរួច ថយក្រោយមិនបានបែបនេះទេ ហ៊ឹកៗ...! "

" មិនអីទេណា បន្តិចទៀតគ្រប់យ៉ាងនឹងប្រសើរឡើងវិញ កុំគិតច្រើន " គេអង្អែកសក់នាងស្រាលៗ ចុះមកដើមក ហើយឱនថើបសក់នាងមួយខ្សឺតធំ ។

" នាងឈប់ខ្លាចបាបហើយមែនទេបងស្រី " គេលលេងនឹងនាង

" យើងបាប ចុះនរកជាមួយគ្នា " នាងគិតច្បាស់ហើយ ច្រើនថ្ងៃនេះគេមិនរវល់នឹងនាងទើបនាងដឹងថា នាងស្រឡាញ់គេយ៉ាងណា ។

" ខ្ញុំមិនចុះជាមួយទេ " គេប្រកែក ព្រោះមិនបានខុស ។

" ស៊ានតាយ! " គេឈប់ត្រូវការនាងហើយមែនទេ នាងក្រមុំយំខ្លាំងលើសដើម ដោយស៊ានតាយញញឹមសប្បាយចិត្តមិនឱ្យនាងដឹង។

" ឆាប់គេងទៅ! " គេលើកបីនាងដាក់លើគ្រែ ដណ្តប់ភួយឱ្យ ។

" យើង... ពួកយើងមិន... " ស៊ានភីងមិនហ៊ាននិយាយបន្ត នាងអៀនមុខឡើងក្រហម ។

" កំហូចណាស់! គេងទៅ " ប្រុសកំលោះដើរចេញ ។ នាងមើលតាមក្រោយគេដោយមិនយល់ នាងមិនយល់ថាគេគិតអ្វី ខ្លះមកល្អ ខ្លះមកទាំងកំណាច តែដឹងថាគេលែងត្រូវការនាងហើយ ។ ស៊ានភីងខូចចិត្តយ៉ាងខ្លាំងទឹកភ្នែកហូរស្ងាត់ៗ ។

---------------

អាហារពេលព្រឹក ស៊ានតាយមានទឹកមុខរីករាយប្លែក ប៉ាម៉ាក់ក៏សង្ស័យដែរ ។

" ស៊ានតាយ! ការប្រឡងយ៉ាងម៉េចដែរ " លោកស៊ានហានសួរ

" គឺប្រឡងអាទិត្យក្រោយហើយប៉ា "

" កូនបារម្ភរឿងប្រឡងទេ ? " យ៉ាងអុី

" មិនបារម្ភទេ កូនធ្វើបាន កូនប្រុសម៉ាក់ពូកែស្រាប់ហើយ "

" ចាស! កូនប្រុសម៉ាក់ "

ស៊ានភីងឱនមុខញ៉ាំអាហារស្ងៀមៗ ម៉ាក់មិនដែលសួរនាំពីនាងទេ គាត់ស្រឡាញ់តែស៊ានតាយប៉ុណ្ណោះ ។

" អុ៎!!! " ស៊ានភីងភ្ញាក់ពេលស៊ានតាយប្រើជើងគេអង្អែលជើងនាងពីក្រោមតុបាយ ។

" កើតអីកូន ? " លោកស៊ានហានសួរដោយបារម្ភ

" មិន... មិនមានអីទេ " នាងក្រមុំខ្មាស គេលេងអីបែបនេះ ? នាងក្រោកឈរ ។

" កូនឆ្អែតហើយ " នាងរៀបចានខ្លួនឯង ។ ឯអ្នកបង្កញ៉ាំអាហារដូចគ្មានរឿងអី ហើយម៉ាក់មិនបានចាប់អារម្មណ៍នាងទេ គាត់មិនខ្វល់ពីនាងឡើយ ។

-------------

ខូចមែនប្រុសនេះ

#កែសម្រួលដោយan

#ខូវ័រដោយថេល័រ

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Wo Geschichten leben. Entdecke jetzt