ភាគ៣៧

18 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៣៧

ស៊ានតាយនិងប៉ាត្រឡប់មកវិញពេលតំណាលគ្នា។ ប្រុសកំលោះភ្ញាក់នឹងវត្តមានពីនជី នាងមកធ្វើអី? តែគេក៏មិនបានសម្តែងអ្វីចេញដែរ។ ពីនជីរត់ឱបខ្លួនស៊ានតាយ នាងចង់តែចាប់គេថើបដោយក្តីនឹករឭក តែនៅមុខចាស់ៗនាងមិនហ៊ានធ្វើអ្វីលើសលស់។

"ពីនជី!" គេហៅនាងធម្មតា។ លោកស៊ានហានឆ្ងល់នឹងវត្តមានក្មេងម្នាក់នេះដែរ ពីនជីប្រញាប់ណែនាំខ្លួនភ្លាម។

"ជម្រាបសួរលោកប៉ា ខ្ញុំពីនជីជាសង្សារស៊ានតាយ"

"ពីនជី..." ស៊ានតាយចង់បកស្រាយការយល់ច្រឡំ គេនិងនាងគ្រាន់តែជាមិត្ត រឿងទំនាក់ទំនងជ្រាលជ្រៅ បានកាត់ផ្តាច់នឹងគ្នាហើយ តែប៉ាគេបែរជាមិនចំទាស់អី។

"ប៉ាមិនដែលដឹងថាស៊ានតាយមានសង្សារសោះ ញ៉ាំបាយជាមួយគ្នាណា ប៉ាទៅងូតទឹកសិន" លោកស៊ានហានឡើងទៅលើ យ៉ាងអុីដេញកូនប្រុសទៅងូតទឹកដែរ ប្រុសកំលោះត្រូវធ្វើតាម។ គេនឹងនិយាយរឿងនេះជាមួយពីនជីឱ្យច្បាស់ នាងមិនត្រូវមករវល់ក្នុងជីវិតគេដាច់ខាត។

ស៊ានតាយមើលទៅស៊ានភីងឃើញនាងមានទឹកមុខដូចធម្មតា ជូតចានដាក់លើតុ នាងមិនមានចិត្តប្រចណ្ឌនឹងគេបន្តិចទេឬ? គេមិនដឹងចិត្តនាង ដែលនាងព្រមជាមួយគេព្រោះនាងគិតថាសេចក្តីសុខផ្លូវកាយមែនទេ? ថ្ងៃមុននាងប្រាប់ថាស្រឡាញ់គេ បបួលគេរត់ទៅជាមួយគ្នា ពេលក្រោយៗមកទៀតនាងមិនបង្ហាញអារម្មណ៍អី ហើយព្រមជាមួយគេមិនដែលចំទាស់ម្តងណាទេ។

--------------

នៅតុអាហារឮតែសម្លេងពីនជីនិយាយមិនឈប់ លោកស៊ានហានមានអារម្មណ៍ថាសង្កៀរត្រចៀក ចំណែកយ៉ាងអុីដូចជាលេបបាយពិបាក។

"ស៊ានតាយ! ញ៉ាំបន្លែនេះទៅ មែនហើយលោកក៏ចូលចិត្តញ៉ាំសាច់ដែរ ចាំខ្ញុំដួសឱ្យ។ ស៊ានតាយ..." ពីនជីនិយាយម្នាក់ឯងពេញតុអាហារ នៅពេលឃើញស៊ានតាយមិនប្រកែក នាងកាន់តែបានចិត្ត។

ស៊ានភីងញ៉ាំបាយមិនមាត់ សួរថានាងឈឺទេ គឺនាងឈឺណាស់ តែអាចធ្វើអ្វីបាន ព្រោះនាងស្ថិតក្នុងឋានៈជាបងស្រីគេ។ នាងគិតថានាងគួរបញ្ឈប់រឿងនោះជាមួយស៊ានតាយហើយ ប្រយ័ត្នផុងខ្លួនកាន់តែជ្រៅ នាំឱ្យពិបាកត្រឡប់ក្រោយ។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now