ភាគ៤៦🔞

26 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤៦🔞

ពេលយប់ត្រជាក់ ត្រូវបានកក់ក្តៅដោយការដុតភ្លើង និងការញ៉ាំបាប៊ីឃ្យូ។ ចង្ក្រានអាំងសាច់នៅក្បែរស៊ានភីង ពេលអាំងសាច់ឆ្អិនហើយនាងលើកឱ្យស៊ានតាយ គេហាន់និងចាប់ដាក់ចានឱ្យប៉ាម៉ាក់។ នៅលើតុមានកែវទឹកក្តៅៗ មិនញ៉ាំតែ ឬកាហ្វេទេ អាចធ្វើឱ្យគេងមិនលក់។

"ប៉ាម៉ាក់ចូលចិត្តទេ" ស៊ានតាយសួរ

"ល្អ! ប្លែកម្យ៉ាងដែរ" យ៉ាងអុីប្រាប់

"លើកក្រោយយើងមកលេងទៀត ប៉ាចូលចិត្ត" លោកស៊ានហានក៏ពេញចិត្តទីនេះ។

"បាទ!"

ចាស់ៗឆាប់ចូលសម្រាន គាត់មិនញ៉ាំសាច់ច្រើនទេព្រោះយប់ហើយ។ នៅសល់តែស៊ានតាយនិងស៊ានភីង នាងក្រមុំស្ងាប ព្រោះតែងឆាប់ចូលគេង តែចំពោះស៊ានតាយដូចញ៉ាំមិនចេះឆ្អែតសោះ គេប្រឹងឱ្យរាងកាយធំដល់ណាទៀត។

ស៊ានភីងក្រសោបកែវទឹកក្តៅក្នុងដៃ មើលស៊ានតាយញ៉ាំស្ងាត់ៗ ពេលខ្លះគេងាកមកញញឹមដាក់នាងតិចតួច។

"ងងុយ គេងមុនទៅ"

"ខ្ញុំគេងហើយ" ស៊ានភីងរៀបចំខ្លួនចូលគេង។ ស៊ានតាយដឹងថានេះលើកទី១ ទើបធ្វើឱ្យអ្នកក្នុងគ្រួសារមិនទាន់ទម្លាប់។ កាលគេមកជាមួយមិត្តភក្តិមានការរាំច្រៀង តែនេះស្ងាត់ៗ មិនខុសពីបរិយាកាសក្នុងផ្ទះ។ ស៊ានតាយចង់សើច តែក៏ញ៉ាំអាហារម្នាក់ឯងទាល់តែអស់ ហើយរៀបចំទុកដាក់។ ភ្លើងដែលដុត និងកន្លែងញ៉ាំអាហារនៅឆ្ងាយពីតង់ ទើបមិនបារម្ភដែលទុកភ្លើងចោល ព្រោះនឹងរលត់ខ្លួនឯង។

-----------

ក្នុងតង់មនុស្សចាស់ លោកស៊ានហានទាញប្រពន្ធឱប បរិយាកាសពិតជានាំអារម្មណ៍ស្នេហាពិតមែន។

"អូន! យើងគិតយកកូនមួយទៀតល្អទេ ជាកូនស្រី"

"លោកបង! និយាយអីបែបនេះទេ" យ៉ាងអុីអៀន ប្តីគាត់ក្លាយជាប្រុសព្រើលតាំងពីពេលណា។ លោកស៊ានហានសើច បន្ទាប់មកមនុស្សចាស់ make love ជាមួយគ្នា។

------------

នាងក្រមុំគេងលក់បន្តិចដឹងដល់ដៃក្តៅៗលូកចូលអាវនាងពីក្រោម។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Donde viven las historias. Descúbrelo ahora