#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៤១
នៅផ្ទះ ស៊ានតាយចូលទៅរកប៉ានៅបន្ទប់ធ្វើការគាត់ ឃើញគាត់ធ្វើមុខស្មុគស្មាញ គាត់មិនបាននិយាយពីបញ្ហានេះប្រាប់យ៉ាងអុីទេ។ ប្រុសកំលោះចូលទៅរកគាត់ជាមួយឯកសារក្នុងដៃ។
"ប៉ាខ្ញុំមានរឿងនិយាយជាមួយ..." ស៊ានតាយមានទឹកមុខរាបស្មើ។ លោកស៊ានហានមើលមុខកូន ហើយនិយាយពីបញ្ហាដែលកូនចូលមករក និងដោះស្រាយជាមួយគ្នា។
-----------------
ស៊ានភីងកំពុងធ្វើបបរគ្រឿងនៅពេលព្រឹក ស៊ានតាយបានដើរទៅរក។
"ឈ្ងុយណាស់!" ស៊ានតាយពិតត្រគាកនឹងកន្លែងធ្វើម្ហូប។
"ស៊ានតាយ..." នាងក្រមុំភ័យភ្លាម ភ្នែកក្រឡេកមើលជុំវិញ ខ្លាចប៉ាម៉ាក់ឃើញ។
"ខ្លាចអី? ខ្ញុំមកមើលបងស្រីធ្វើម្ហូបមិនបានឬ?" ស៊ានតាយឱបដៃ ធ្វើមុខមាំ។ នាងភ័យខ្លាចជ្រុល ឬមកពីគេធ្វើបាបនាងហួសហេតុ?
"ស៊ានតាយ!!" នាងមិនដែលយល់ពីប្រុសម្នាក់នេះទាល់តែសោះ គេគិតអី នាងពិតជាចង់ចូលទៅក្នុងចិត្តគេណាស់ ចូលទៅមើលឱ្យប្រាកដ។
"បបរឆ្អិនហើយ ខ្ញុំជួយលើកទៅតុបាយ" ស៊ានតាយពាក់ប្រដាប់ការពារកម្តៅលើកឆ្នាំងបបរទៅ ទើបនាងត្រូវរៀបចានដើរតាមពីក្រោយគេ។
នៅតុអាហារលោកស៊ានហានមានទឹកមុខធូរអស់កង្វល់ ពេលបញ្ហាដោះស្រាយបាន។ ស៊ានតាយនឹងឃើញគំនិតមួយ។
"គ្រួសារយើងដើរលេងជុំគ្នាម្តងល្អទេ យើងមិនដែលបានដើរលេងជាមួយគ្នាសោះ" ស៊ានតាយនិយាយត្រូវ ព្រោះប៉ាម៉ាក់គេមិនមែនជាមនុស្សចូលចិត្តដើរកម្សាន្ត។ ប៉ាធ្វើការគ្មានសៅរ៍អាទិត្យ ម៉ាក់ចូលចិត្តនៅផ្ទះ ឬទៅសមាគមន៍ម្តងម្កាល ថែមទាំងបងស្រីគេនៀកនៅត្រាំងត្រែងតែនឹងចង្ក្រានបាយ។
ស៊ានតាយជាមនុស្សចូលចិត្តដើរលេងខុសគេ តែតាំងពីរៀនចប់មក គេមិនសូវដើរលេងប៉ុន្មានទេ ថែមទាំងបន្តមហាវិទ្យាល័យ គេជ្រើសរើសរៀនតាមអនឡាញទៀត។
"គំនិតល្អដែរតើ" យ៉ាងអុីឯកភាព។
"ប៉ាមិនជាចង់ទៅទេ តែមិនមានបញ្ហាឡើយ" ស្តាប់ចម្លើយប៉ាហើយ ស៊ានតាយបានមើលទៅបងស្រីម្តង។