ភាគ៤៥💎

22 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤៥💎

(ត)

នៅក្រៅតង់នៅសល់កំលោះក្រមុំពីរនាក់ តង់មួយទៀតនៅឆ្ងាយពីតង់ប៉ាម៉ាក់គួរសម។

"ស៊ានតាយ..." នាងខ្សឹបហៅគេ

"ធ្វើម្ហូបទៅ មានអ្វីឱ្យខ្ញុំជួយទេ" គេនិយាយកាត់ ទើបនាងលែងហ៊ានសួរបន្ត។

-----------

ការញ៉ាំអាហារប្រព្រឹត្តទៅដោយល្អ ស៊ានតាយបានបោះឈើដាំជាបង្គោល យកក្រណាត់បាំងពន្លឺថ្ងៃទោះមានតិចតួចក្តី។ អាហាររៀបចំដាក់លើតុមូលទាប មានកៅអីអង្គុយតូចៗ។ ស៊ានភីងនៅតែធ្វើអាហារបានឆ្ងាញ់គ្រប់ពេល នាងប្រឡាក់សាច់ទុក យប់នេះនឹងមានការអាំងបាប៊ីយ្យូ ដុតបំពក់ភ្លើងពេលរាត្រី។

"ប៉ាម៉ាក់ ពិសារួចសម្រាកបន្តិច យើងនឹងបានឡើងភ្នំ" ស៊ានតាយប្រាប់។ នាងក្រមុំញញឹមលឹបភ្នែក សប្បាយណាស់ហើយ នាងរំភើប។

"ហត់ខ្លាំងទេម៉ាក់មិនសូវបានដើរឆ្ងាយទេ"

"ភ្នំមិនចោទខ្លាំង មានកន្លែងឱ្យឈប់សម្រាក និងមានវត្ត យើងចូលអុជធូប" ស៊ានតាយបាននិយាយប្រាប់រួចហើយ ដល់ពេលមែននៅតែឆ្ងល់ និងចង់ដឹង។ ស៊ានភីងញញឹម នាងមិនសូវនិយាយអីទេ។

"សប្បាយទេស៊ានភីង?" ប៉ាសួរ

"ចាស សប្បាយណាស់" យ៉ាងអុីនៅស្ងៀម ឯស៊ានតាយឈប់គិតរឿងប៉ានិងនាងទៀតហើយ។

------------------

ពេលរសៀលមកដល់ គ្រួសារស៊ានបាននាំគ្នាឡើងភ្នំ ស៊ានតាយស្ពាយសាក់ដូធំនៅលើខ្នង បង្ការបើត្រូវការអ្វីមួយចាំបាច់ ព្រោះដឹងថាប៉ាម៉ាក់ និងបងស្រីមិនដែលមកធ្វើរឿងបែបនេះ។

"ម៉ាក់មានអារម្មណ៍ថាត្រជាក់" យ៉ាងអុីរអ៊ូ។ ស៊ានភីងខ្ទប់មាត់កណ្តាស់។

"សម្រាកនៅទីនោះសិនទៅ" លោកស៊ានហានចង្អុលទៅកៅអីទុកសម្រាប់ភ្ញៀវអង្គុយសម្រាក។ នៅពេលអង្គុយរួចរាល់ស៊ានតាយយកអាវក្រៅក្រាស់ពាក់ឱ្យម៉ាក់ និងយកមួកអំបោះពាក់ឱ្យនាងក្រមុំ។

"ម៉ាក់មិនអីទេមែនទេ" គេចង់នាំគាត់មកកន្លែងប្លែកភ្នែក មិនចង់ឱ្យគាត់ពិបាក។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Donde viven las historias. Descúbrelo ahora