#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៦
(ត)
" នាងជាមួយប៉ាតាំងពីពេលណា " គេសួរបន្ត ។
" តាំងពីក្មេងៗ " នាងញញឹមប្រាប់មិនបានចាប់អារម្មណ៍សំណួរគេ ។ ស៊ានតាយគិតដល់ណាឆ្ងាយ ។
" តាំងពីក្មេង ? " គេស្រែក ។
" មែន ! តាំងពីក្មេង " នាងបន្ថែម ។ ប៉ាធ្លាប់ងូតទឹកឱ្យនាង ឱបលួងលោមពេលម៉ាក់ស្តីឱ្យ ។ តែស៊ានតាយគិតថាជាទំនាក់ទំនងផ្លូវកាយទៅវិញ ។
" ថោកទាប !! " គេស្រែក ហើយគ្រវាសដៃនាងចេញដោយភាពស្អប់ខ្ពើម ។
" កើតអី ? " នាងមិនយល់ សុខៗគេស្តីឱ្យដូចនាងធ្វើរឿងធ្ងន់ធ្ងរណាស់ ។
" នៅមានមុខមកសួរទៀត ស្រីថោកទាប ឥតកេរ្តិ៍ខ្មាស នាងធ្វើបែបនេះដោយរបៀបណា " គេក្រោកចេញពីអាងទឹក នាងប្រញាប់បែរមុខគេចរត់ចេញ ។ ឆ្កួតមែន គេកើតអី ? សំណាងហើយនាងបែរមុខគេចទាន់ ។
" ចាំមើលទៅនាង ខ្ញុំមិនឱ្យនាងបានសាហាយនឹងប៉ាខ្ញុំទៀតទេ " គេខឹងក្រោធ តែនៅចាញ់ភាពជាបុរសដែលខឹងជាង ឡើងត្រង់រឹង ធ្វើឱ្យគេឈឺចាប់។
-------------
ស៊ានភីង បន្ទាប់ពីត្រៀមអាហារថ្ងៃត្រង់ហើយនាងបានដើរទៅសួនអង្គុយលេង នៅទីនោះមានខ្ទមតូចមួយដែលត្រូវបានដាំផ្កាឈូករ័ត្នជុំវិញ មើលទៅដូចខ្ទមផុសឡើងកណ្តាលសួនផ្កា ។ នាងក្រមុំតែងទៅអង្គុយលេងក្នុងនេះលួចយំ មិនយល់ជីវិតខ្លួនឯងកើតមកទទួលបានតែភាពស្អប់ខ្ពើមពីម៉ាក់ និងប្អូន ។
នាងដាក់ខ្លួនគេងលើកម្រាលទន់ៗ លើកដៃគងថ្ងាស បន្ទាប់មកប្រែខ្លួនគេងផ្អៀង ដៃឱបជង្គង់ មានតែកន្លែងនេះទេធ្វើឱ្យនាងមានអារម្មណ៍ថាសេរីភាព ។
សម្លេងជើងមនុស្សដើរមក នាងស្ទុះក្រោក គេជាស៊ានតាយ គេនៅតែមើលនាងដោយភាពស្អប់ មិនចូលចិត្ត រួមទាំងខ្សែភ្នែកដូចត្រូវការអីម្យ៉ាងពីនាង នាងភ័យខ្លាច នេះជាខ្សែភ្នែកមនុស្សប្រុសមើលមនុស្សស្រី ម៉េចនឹងអាចទៅបើគេជាប្អូនប្រុសនាង ។
" ស៊ានតាយ ! មានការអី " នាងប្រុងខ្លួនគេចទៀត កាលមុនគេដូចមិនដែលមករវល់នឹងនាងបែបនេះទេ ។