ភាគ៤៨

20 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤៨

(ត)

"ម៉ាក់មិនព្រមឱ្យកូនយកនាងនេះទេ" យ៉ាងអុីចង់ចូលមកទាញស៊ានភីង ត្រូវប្រុសកំលោះរារាំងជាប់។ លោកស៊ានហានសប្បាយចិត្ត ស្រីដែលកូនស្រឡាញ់ជានាងមែនទេ? មិនអាក្រក់ឯណា ស៊ានភីងនៅតែជាកូនរបស់គាត់ បានតំណែងជាកូនប្រសារទៀត គាត់អស់បារម្ភ ស៊ានតាយនឹងមើលថែនាង គឺជារឿងល្អ។

"កូនការពារវា" យ៉ាងអុីមិនដែលឃើញកូនប្រុសរឹងមានះដាក់គាត់បែបនេះទេ។

"ត្រូវតែការពារ នាងជាប្រពន្ធខ្ញុំ" ស៊ានតាយបាត់អស់រូបភាពកូនល្អ។

"ស៊ានតាយ! កូនឃើញស្រីល្អជាងម៉ាក់"

"មិនមែនទេ! តែនាងជាមនុស្សដែលខ្ញុំស្រឡាញ់។ បែកការណ៍បែបនេះក៏ល្អហើយ ខ្ញុំមិនចាំបាច់លួចលាក់ជួបស៊ានភីងទៀត គ្រប់យ៉ាងនឹងបើកចំហ ប្រកាសឱ្យដឹងថានាងជាប្រពន្ធខ្ញុំ"

"បានហើយ! មានសួរខ្ញុំទេស៊ានតាយ? ឯងអាត្មានិយមណាស់" ស៊ានភីងច្រានប្រុសកំលោះចេញ ហើយចូលបន្ទប់នាងវិញ។ នាងមិនចង់ទទួលដឹងអ្វីទៀតទេ ហត់ពេញបន្ទុក។

"ប៉ាម៉ាក់! ខ្ញុំសុំនិយាយជាមួយប្រពន្ធខ្ញុំសិន" ស៊ានតាយស្ទុះចូលតាមនាង។

"សម្រុះសម្រួលគ្នាចុះ" លោកស៊ានហានប្រាប់

"មិនបាន! ម៉ាក់មិនទទួលវាជាកូនប្រសារដាច់ខាត ស៊ានតាយមកនិយាយជាមួយម៉ាក់វិញ"

"យើងមានរឿងត្រូវនិយាយគ្នាយ៉ាងអុី" លោកស៊ានហានអូសដៃប្រពន្ធទៅជាន់លើ។

---------

នៅក្នុងបន្ទប់ ស៊ានភីងដេញមនុស្សបោកប្រាស់ចេញ។

"ខ្ញុំមិនចង់ជួបឯង...មិនមែនទេលោក យើងមិនត្រូវជាអ្វីនឹងគ្នា"

"យើងជាប្តីប្រពន្ធនឹងគ្នា ឬចង់ឱ្យរំឭកសិន"

"លោកបោកប្រាស់ខ្ញុំ ហេតុអ្វីលោកមិនប្រាប់ការពិតដល់ខ្ញុំតាំងពីដំបូង? ដឹងទេថាខ្ញុំស្ទើរតែឆ្កួត គិតម្នាក់ឯង លោកសប្បាយលើគំនរទុក្ខអ្នកដទៃ" នាងយំដោយដៃមាំជួយជូតទឹកភ្នែកឱ្យ មុខនាងជាំក្រហមព្រោះម៉ាក់ទះ។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now