ភាគ៣៤

17 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៣៤

ស៊ានភីងបានគេងរហូតហួសពេលធ្វើអាហារថ្ងៃត្រង់ ទើបយ៉ាងអុីត្រូវធ្វើអាហារដោយខ្លួនឯង។ គាត់មានអារម្មណ៍ថាឆ្គងៗចាប់កាន់អ្វីក៏មិនថ្នឹកដៃ ដោយសារខានចូលផ្ទះបាយយូរហើយ ពេលគាត់បើកទូទឹកកកគិតថានឹងធ្វើអ្វីល្អ ស្រាប់ស៊ានភីងដើរចូលមកទាំងប្រញិបប្រញាប់។

"ម៉ាក់រកអីមែនទេ?" នាងដឹងថាគេងជ្រុលទើបប្រញាប់ក្រោកមក នាងមិនដឹងថាម៉ាក់មកត្រៀមអាហារឡើយ។ យ៉ាងអុីលួចដកដង្ហើមធូរចិត្ត គាត់ធ្វើបានតែរឿងរសជាតិយ៉ាប់តិចហើយ ដូចថ្ងៃដែលស៊ានតាយនាំស៊ានភីងទៅដើរលេង គាត់ចូលផ្ទះបាយ ត្រូវលោកប្តីចំអន់រឿងរសជាតិ សំណាងហើយពួកគេមិនដឹង។

"នាងមិនធ្វើអាហារថ្ងៃត្រង់ទេអី ចេះលួចខ្ជិលទៅកើត" យ៉ាងអុីធ្វើជាស្តីឱ្យខ្លាំងៗ។ នាងក្រមុំឱនមុខចុះ។

"សុំទោសម៉ាក់" នាងតូចចិត្តណាស់។ គាត់មិនដែលស្រឡាញ់នាងទេ មិននិយាយល្អៗដោយគ្មានគោលបំណងឡើយ។ យ៉ាងអុីដើរចេញ ធ្វើមិនឃើញអាការនាង ដោយសារតែគាត់ត្រូវគេយកកូនបង្កើតទៅបាត់ មិនអ៊ីចឹងគាត់បាននៅជាមួយកូនគាត់ហើយ។

-------------

នៅពេលល្ងាចលោកស៊ានហានបានទិញនំខួបកំណើតសម្រាប់កូនប្រុស នៅក្រុមហ៊ុនមានបញ្ហាកើតឡើង តែគាត់មិននិយាយឱ្យគ្រួសារដឹងឡើយ។

"កូនប្រុសម៉ាក់អាយុ១៨ឆ្នាំហើយ" យ៉ាងអុីឱបកូនប្រុសពេញដោយក្តីស្រឡាញ់។ លោកស៊ានហានឱបកូនប្រុសក្រោយប្រពន្ធ និងហុចកូនសោឡានឱ្យ។

"រីករាយមកកាន់ជីវិតថ្មី ជាបុគ្គលិករបស់ប៉ា"

"អរគុណប៉ា" ស៊ានតាយក្តាប់សោឡានជាប់ មុខគេញញឹមស្រស់ស្រាយបំផុត។ ស៊ានភីងមើលតាមដោយទឹកភ្នែករលេងរលោង ស្នាមញញឹមគេធ្វើឱ្យនាងមានក្តីសុខ បើគេមិនមែនជាប្អូនរបស់នាង តើនឹងល្អយ៉ាងណា។

"បងស្រី! មានអីឱ្យខ្ញុំទេ" ស៊ានតាយបែរទៅសួរនាងក្រមុំ។ នាងធ្វើខ្លួនមិនត្រូវ មិនមានអីឱ្យទេ ថ្ងៃនោះនាងឃើញគេបណ្តើរពីនជី នាងខូចចិត្តខ្លាំងណាស់។

"ខ្ញុំ...ខ្ញុំ..." ស៊ានភីងនិយាយមិនចេញ។

"ប្រហែលមិនមានហើយ បើអ៊ីចឹងបងស្រីត្រូវធ្វើស្រ្តីមេផ្ទះខ្ញុំរហូតទៅ" គេនិយាយបង្កប់ន័យ។

"កុំដាក់សំពាធបង" លោកស៊ានហាននាំកូនដើរទៅរកប្រពន្ធដែលដោតទៀនលើនំ។

"បងនឹងធ្វើជាស្រ្តីមេផ្ទះឱ្យស៊ានតាយរហូត" ស៊ានភីងទទួលពាក្យ។

"សន្យាហើយណា ប៉ាម៉ាក់ត្រូវសាក្សីឱ្យខ្ញុំ" ប្រុសកំលោះបែររកអ្នកទទួលដឹងរឿងនេះ។ លោកស៊ានហានសើច តែយ៉ាងអុីបែរនិយាយឱ្យគ្រប់យ៉ាងប្រេះឆា។

"ថ្ងៃណាមួយកូននឹងរៀបការ កូនមានប្រពន្ធធ្វើឱ្យហើយ។ ចំណែកស៊ានភីងនាងត្រូវរៀបការមានប្តីដែរ" សម្តីយ៉ាងអុីធ្វើឱ្យម្នាក់ៗស្ថិតក្នុងគំនិតផ្ទាល់ខ្លួន។ កម្មវិធីបញ្ចប់ទៅដោយភាពស្ងៀមស្ងាត់។

-----------

យប់នេះលោកស៊ានហានបានលួចបើកទ្វារបន្ទប់កូនប្រុស ឃើញគេកំពុងគេង ទើបគាត់បិទទ្វារតិចៗទៅវិញ។ រឿងពីព្រឹកប្រហែលស៊ានតាយទៅរកបងស្រីធម្មតា ហើយអាការស៊ានភីងប្រហែលនាងមិនស្រួលខ្លួនដោយខ្លួនឯង។ គាត់ប្រហែលគិតច្រើនពេក ពួកគេមិនអាចធ្វើបែបនោះបានទេ។

ប៉ាចេញទៅ អ្នកដែលគិតថាគេងស្រាប់តែបើកភ្នែកឡើងបើកញើសជោគខ្លួន។ គេភ័យស្ទើរស្លាប់ ស្មានតែប៉ាចាប់បានហើយតើ។

+ហេតុការណ៍ពេលព្រឹក
នៅព្រឹកនោះពេលចេញពីបន្ទប់ស៊ានភីងហើយ គេទៅដល់មុខបន្ទប់គេ មុនពេលបើកទ្វារចូលគេបានក្រឡេកមកក្រោមឃើញប៉ាអង្គុយលើសាឡុង គេចាប់ផ្តើមភ័យ ឬប៉ាបានឃើញគេចេញពីបន្ទប់នាង? ច្បាស់ជាបានឃើញ ព្រោះពីបន្ទប់នាងទៅជាន់លើត្រូវដើរកាត់សាឡុង មានតែគេហ្នឹងហើយមិនបានមើលគាត់ ថែមទាំងនៅតុអាហារទៀត គាត់សម្លឹងគេប្លែកៗ ដូចតាមចាប់កំហុស គេរឹងខ្លួនបំផុតមិនដែលជួបស្ថានភាពបែបនេះទេ លើកក្រោយគេត្រូវប្រយ័ត្នខ្លួនបន្តិចហើយ។
-------------

លោកស៊ានហានបានទៅមើលបន្ទប់កូនស្រីម្តង ឃើញនាងគេងលក់់ដោយស្នាមញញឹម នាងប្រហែលកំពុងសុបិនល្អ។ គាត់បិទទ្វារវិញ គាត់ស្រឡាញ់នាងដូចកូនស្រីបង្កើត ហើយចង់ឱ្យប្រពន្ធគិតដូចគាត់ដែរ គាត់ចង់ប្រគល់គ្រប់យ៉ាងដែលប៉ាម្នាក់អាចឱ្យកូនស្រីបាន។

----------------

រួចខ្លួនហើយស៊ានតាយ🔞

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now