ភាគ២៥

25 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ២៥

ហាងអាហារទំនើបស៊ីហ៊ន់ ជាហាងអាហារល្បីក្នុងស្រុក ។ ហុងសានតែងនាំនាងទៅកន្លែងល្អៗ ថ្លៃៗ ដែលវាមិនត្រូវនឹងចំណូលចិត្តនាងក្រមុំសោះ ព្រោះនាងចូលចិត្តនៅតែក្នុងផ្ទះទើបនាងធ្វើខ្លួនមិនត្រូវក្នុងចំណោមកន្លែងប្រជុំអ្នកមានៗបែបនេះ តែនាងក្រមុំមិនដែលចំទាស់គេម្តងណាឡើយ ។

" អូនស៊ានភីងចង់ញ៉ាំអីហៅបាន " គេញញឹមស្មោះត្រង់ដាក់នាង ។

" បងហុងសានហៅចុះ អីក៏ខ្ញុំញ៉ាំបានដែរ " នាងញញឹមទន់ភ្លន់ដាក់គេ ការពិតនាងចូលចិត្តអាហារសាមញ្ញៗទៅវិញទេ អាចដោយសារនាងទម្លាប់នឹងជីវិតដែលធ្លាប់មាន ទើបមិនចូលចិត្តជីវិតហ៊ឺហា ។

" បាទ! " ហុងសានកុម៉ង់អាហារ ។ គេទោះជាបុរសសុភាពរាបសាមែន តែគេជាមនុស្សដែលតែងតែចូលរួមក្នុងសង្គមញឹកញាប់ ទើបគេមិនបានដឹងថារវាងគេនឹងនាងការពិតគឺចូលគ្នាមិនចុះ ។

នៅពេលកំពុងញ៉ាំអាហារម្នាក់ៗស្ថិតក្នុងសភាពស្ងៀមស្ងាត់ នេះជាអ្វីដែលពួកគេចុះសម្រុងគ្នា ។ ស៊ានតាយបានចូលមកដល់ដោយគ្មានដំណឹង នាងក្រមុំភ័យភ្លាម គេចូលមកដើម្បីអ្វី ?

ស៊ានតាយសម្លឹងហុងសានបែបស្ងៀមៗ ម្នាក់នេះសុភាពបុរសជ្រុលពេកទេដឹង ដោយគ្មានចាប់អារម្មណ៍មនុស្សស្រីទល់មុខ ថានាងគ្មានភាពរីករាយនឹងអាហារមួយពេលនេះទាល់តែសោះ សូម្បីអ្នកដទៃក៏អាចមើលដឹង ។

" ស៊ានតាយ មកធ្វើអី ? " នាងខ្លាចគេនិយាយអ្វីមិនល្អចេញមក ។

" សួស្តី! ស៊ានតាយ " ហុងសានរាក់ទាក់ ។ តែប្រុសកំលោះគ្មានឫកពានឹងស្វាគមន៍ ។

" ខ្ញុំមកនាំបងស្រីត្រឡប់ទៅវិញ! " គេចាប់ដៃស៊ានភីងឱ្យក្រោកឡើង មើលទៅគ្មានសុជីវធម៌ហួស ។

" ស៊ានតាយកុំធ្វើបែបនេះមិនល្អទេ " នាងខំបះដៃគេចេញ ។ ឆ្កួតមែនគេហ៊ានធ្វើអ៊ីចឹង មិនខ្លាចគេសង្ស័យទេអី ។ ហុងសានធ្វើមុខឆ្ងល់ មានរឿងអីកើតឡើង ?

" បងស្រីត្រូវធ្វើមីឱ្យខ្ញុំញ៉ាំ ទៅសិនហើយ " គេនាំនាងដើរទៅ មិនទុកឱកាសឱ្យហុងសាននិយាយទាន់ ។ នាងក្រមុំខ្មាសស្ទើរស្លាប់ គេនៅយកពាក្យនេះមកប្រើទៀត ។ នាងងាកទៅឱនសុំទោសហុងសានពីចម្ងាយ រួចហើយត្រូវដើរឱ្យទាន់អ្នកអូសដៃនាងទៅ ។

--------------

ម៉ូតូបើកលើដងផ្លូវ ស៊ានភីងអង្គុយពីក្រោយឱបចង្កេះរាងមាំជាប់ តើនឹងល្អប៉ុនណា បើបុរសម្នាក់នេះមិនមែនប្អូននាង ។ ស្រីក្រមុំដាក់ថ្ពាល់លើខ្នងក្រាស់ រាងកាយគេកក់ក្តៅសមជាបុរសភេទ នាងញាប់ញ័រចំពោះគេដូចស្រីម្នាក់មានដល់ប្រុសម្នាក់ ។

ការធ្វើដំណើរវែងឆ្ងាយ នាងក្រមុំជ្រុលគេងលក់ ដឹងខ្លួនម្តងទៀតពេលម៉ូតូឈប់ស្ងៀម ។

" ស៊ានតាយ! " នាងញញឹមអៀនៗ ដោយគេបែរមកមើលធ្វើមុខមាំ ។

" ចេះគេងទៅកើតដែរ បើខ្ញុំបើកលឿនមិនធ្លាក់ហើយទេ " គេវ៉ៃក្បាលនាងពីលើមួកការពារតិចៗ ។

" សុំទោស! តើយើងទៅណា ? " នាងសួរព្រោះផ្លូវនេះរាងស្ងាត់ នាងមិនដែលឃើញទេ ឬនិយាយឱ្យចំ នាងស្គាល់តែផ្លូវទៅផ្សារមកផ្ទះប៉ុណ្ណោះ ។

" ទៅដល់ដឹងហើយ ហាមគេងដាច់ខាន " គេចង្អុលមុខគំរាម ។

" ចាស! "

ម៉ូតូបើករឿយៗរហូតដល់សមុទ្រ ស្អាតណាស់នាងមិនដែលឃើញផ្ទាល់ទេ ។ ម៉ូតូឈប់ភ្លាមនាងរត់ចុះទៅដូចកូនក្មេងជួបរបស់លេងថ្មី ស៊ានតាយមើលតាមដោយអស់សំណើច នាងដូចប្អូនគេច្រើនជាង ។

" មកនេះ! " ស៊ានតាយបន្ទាប់ពីទុកម៉ូតូហើយ បានដើរទៅអូសដៃនាងឡើងពីទឹក ។ ស៊ានភីងលើកជាយរ៉ូបឡើងរត់លេងទឹកទៅមក ដោយមិនខ្មាសគេសោះ រួមទាំងសើចឮៗ ស៊ានតាយស្បថបានថាមិនដែលឃើញនាងក្នុងរូបភាពនេះសោះតាំងពីគេកើតមកដល់អាយុ១៧ឆ្នាំ ។

" ទៅណា ? " នាងក្រាញមិនចង់ទៅ ។

" មិនបាននាំមកលេងសមុទ្រទេ " គេអូសដៃនាងឱ្យដើរតាម ។

" បើចឹងមកធ្វើអី ? "

" ភ្លេចហើយអី ខ្ញុំនាំនាងមកពីហុងសានថាមកធ្វើមីញ៉ាំ " គេញាក់ចិញ្ចើមដាក់ នាងអៀន ឆ្កួតហើយប្រុសល្មោភនេះ ។

" សុំលេងទឹកសិនបានទេ " នាងធ្វើមុខគួរឱ្យស្រឡាញ់ ដូចកំពុងអង្វរមនុស្សធំ តែត្រូវស្រែកពេលប្រុសកំលោះទាញថ្ពាល់នាង ។

" អត់ទេ! " ស៊ានតាយអូសនាងទៅបានសម្រេច ។

-------------

ស៊ានតាយនេះចិត្តអាក្រក់មែន🔞

#កែសម្រួលដោយan

#ខូវ័រដោយថេល័រ

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now