ភាគ៧

18 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៧

លោកស៊ានហានបានមករកកូនស្រីដល់បន្ទប់នាង និងយកលុយឱ្យជាច្រើន ។

" ប៉ា...... " នាងរំភើបស្រក់ទឹកភ្នែក កំពុងពិបាកចិត្តដល់ពេលទិញម្ហូបស្រស់បន្ថែមហើយ ។

" កុំយំកូន ការងារផ្ទះលំបាកទេ ឬកូនចង់ទៅរៀនវិញ " គាត់អង្អែលក្បាលកូន ។

" អត់ទេប៉ា កូនរីករាយធ្វើការងារផ្ទះ ។ កូនអរគុណណាស់ដែលប៉ាស្រឡាញ់កូនរហូតមក " នាងឱបគាត់ ។

" កូនជាកូនរបស់ប៉ាណា និយាយទៅបន្ទប់កូនដូចក្តៅ ខូចម៉ាស៊ីនត្រជាក់មែនទេ " គាត់និយាយ និងដោះឡេវអាវ២គ្រាប់ចេញ ។

" កូនមិនបានបើកម៉ាស៊ីនត្រជាក់ទេ ជួយសន្សំសំចៃ " នាងអៀន ។

" យ៉ាប់មែនកូននេះ គ្រួសារយើងមិនមែនក្រឯណា " គាត់ញីសក់ក្បាលកូនឡើងកន្ទ្រើងអស់ ។

" ប៉ា ! ហិហិ.... " នាងសើចហើយឱបគាត់ ។ ប៉ា និងកូននិយាយគ្នាបន្តិចទើបគាត់ចេញទៅវិញ ។

រូបភាពបុរសចាស់ចេញមកដោយបិទឡេវអាវមិនជិត ខាងស្រីឈរជូនដំណើរដោយសក់ក្បាលកន្ទ្រើង បើថាពួកគេមិនបានធ្វើអីគ្មានអ្នកណាជឿឡើយ ។

ស៊ានតាយក្តាប់ដៃដាល់ជញ្ជាំង ប៉ានិងស្រីចង្រៃនោះពាក់ស្នែងឱ្យគេនិងម៉ាក់យូរប៉ុនណាហើយ អាក្រក់ ! សាហាយជាមួយគ្នាក្នុងផ្ទះ ។ គេត្រូវតែបញ្ឈប់វាមុនម៉ាក់ដឹង មិនឱ្យគាត់ខូចចិត្តច្រើនជាងនេះ ។

----------

នៅពេលព្រឹក ស៊ានតាយគេចចេញពីផ្ទះមិនចូលរួមអាហារ គេខឹងនឹងប៉ា ស្អប់ទាំងស្រីម្នាក់នោះ ។

ស៊ានភីងពេលបាយហើយនាងបានរៀបចំខ្លួនទៅផ្សារ ។ នៅក្នុងផ្សារទំនើប ពេលនាងកំពុងរើសបន្លែមានមនុស្សមកកេះនាង ។

" ស៊ានភីង ! " ។

" អ្នកគ្រូ ! ជម្រាបសួរអ្នកគ្រូ " គ្រូចាងមុីជាគ្រូបង្រៀននាងនៅថ្នាក់បឋម នាងរៀននៅសាលារដ្ឋ ខុសពីស៊ានតាយរៀនសាលាឯកជនល្បីឈ្មោះ ។

" យ៉ាងម៉េចដែរយើង " បុរសចំណាស់ដើរចូលមក ក្នុងរទេះរុញដាក់អីវ៉ាន់គាត់មានក្មេងស្រីតូចអាយុប្រហែល១ខួបអង្គុយលេងក្នុងនោះ ។

" លោកគ្រូ ! ជម្រាបសួរ " នាងសប្បាយចិត្ត គាត់គឺគ្រូលីសុងប្តីអ្នកគ្រូចាងមុី ។ នាងតែងជួបគាត់នៅទីនេះជានិច្ច ។

" អូនស៊ីង នឹកបងទេ " នាងចាប់លើកក្មេងស្រីមកព ថើបថ្ពាល់ជាច្រើនខ្សឺត ។ អូនស៊ីងគឺជាចៅស្រីរបស់គ្រូទាំងពីរ ។

" បង បងភីង...... " ក្មេងតូចហៅនាង ។

" គួរឱ្យស្រឡាញ់ណាស់ " នាងចាប់ក្មេងគ្រវី ក្មេងតូចសើចស្រស់ ។

" អ្នកទាំងពីរនៅទីនេះហើយ ខ្ញុំនាំអូនស៊ីងទៅបន្ទប់ទឹកសិន " គ្រូចាងមុីប្រាប់ ។ ពេលគាត់ចេញទៅ នាងក្រមុំនិងលោកគ្រូបានជួយគ្នារើសបន្លែ ជារូបភាពដូចប្តីប្រពន្ធ អាយុខុសគ្នា ។

-------

ស៊ានតាយគ្មានអារម្មណ៍រៀនឡើយគេគិតរឿងប៉ាពេញមួយយប់ ព្រឹកឡើងគេចេញពីផ្ទះមិនបានទៅរៀន តែមកលេងហ្គេមនៅក្នុងផ្សារនេះ ។

ប្រុសកំលោះដើរចេញពីទូហ្គេមដោយភាពធុញថប់ ខ្សែភ្នែកក្រឡេកទៅឃើញស៊ានភីងនៅជាមួយប្រុសផ្សេង ចិត្តគេកាន់តែពុះកញ្ជ្រោល ស្រីថោកទាប មានប្រុសទាំងនៅក្នុងផ្ទះទាំងចេញក្រៅផ្ទះ នាងមានប្រុសលាក់ទុកត្រង់ណាទៀត ។

ស៊ានតាយចង់ដើរទៅរកនាង តែប្តូរចិត្តវិញ ។ ស្រីល្មោភប្រុសគួរឱ្យស្អប់ ។

----------

ស្រីក្រមុំត្រឡប់មកផ្ទះ បានអាហារស្រស់ជាច្រើនអាចញ៉ាំច្រើនថ្ងៃ ឃើញប៉ាម៉ាក់រៀបចំខ្លួនទៅក្រៅយ៉ាងប្រញាប់ ។

" ប៉ាម៉ាក់ទៅណា ? " នាងសួរ ។ ទឹកមុខគាត់មិនល្អសោះ ។

" មិត្តភក្តិប៉ាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅហុងកុង ប៉ាត្រូវទៅទីនោះ ។ កូននៅទីនេះមើលថែផ្ទះផង ប៉ាបានខលប្រាប់ស៊ានតាយហើយឱ្យគេជួយកូនមើលផ្ទះ " លោកស៊ានហានអង្អែលក្បាលកូនស្រី ។ យ៉ាងអុីមុខស្ងួតមិននិយាយអ្វី ។

" ប៉ាម៉ាក់មើលថែខ្លួនផង " នាងតាមមើលគាត់ដោយក្តីបារម្ភ ។

-------------------

ទុកឱកាសឱ្យស៊ានតាយហើយ ហាស ហាស🔞

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Donde viven las historias. Descúbrelo ahora