#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ១៤
ស៊ានតាយបាននាំស៊ានភីងដើរលេងផ្សារពេលរាត្រី។ នាងប្លែកភ្នែកណាស់មិនដែលឃើញ នាងញញឹមមិនឈប់ ថ្ពាល់ខួចនាងមើលទៅគួរឱ្យស្រឡាញ់។ ស៊ានតាយមើលនាងភ្លឹក ធ្វើបាបនាងគេមានក្តីសុខ តែបើក្តីសុខនាងវិញធ្វើឱ្យគេមានក្តីសុខខ្លាំងឡើង ។
" ស្អាតណាស់ស៊ានតាយ មានការប្រគំតន្ត្រីទៀត " នាងដើរទៅមើល គេចាប់ដៃជាប់ ។
" មិនបាននាំមកឱ្យមើលតន្ត្រីទេ " គេអូសដៃនាងទៅកន្លែងលក់ខោអាវ គេរើសឈុតជារ៉ូបខ្លីៗត្រឹមជង្គង់ គេមិនចូលចិត្តឈុតចាស់ៗ របស់នាងដែលបិទជិតឡើយ ។
" ស៊ានតាយ អរគុណហើយ " នាងប្រាប់គេ ។
" ថ្លៃខ្លួននាង ធ្វើខ្លួនល្អៗនឹងបានច្រើនជាងនេះ " គេស្តីឱ្យធ្វើជាមើលមិនឃើញនាងដែលកំពុងឱនមុខស្រក់ទឹកភ្នែក ។ នាងមិនគួរភ្លេចខ្លួន គេសម្លឹងនាងក្នុងឋានៈអ្វី នាងគឺជាកញ្ជះតណ្ហារបស់គេ ។
ស៊ានភីងនាំនាងដើរកាត់កន្លែងលក់តុក្កតា នាងមើលដោយក្តីស្រឡាញ់ចង់បាន ដល់គេសង្កេតដឹង ។
" ចង់បានមែនទេ " គេសួរ ។
" ចាស " នាងឆ្លើយសង្ឃឹមថាគេទិញឱ្យ ។
" យប់នេះត្រូវធ្វើឱ្យខ្ញុំមានក្តីសុខបំផុត " គេខ្សឹបដាក់នាង មិនរង់ចាំចម្លើយទៅទិញឱ្យនាងភ្លាម ទោះនាងចង់ប្រកែកក៏មិនទាន់ នាងគ្មានជម្រើសឡើយ ទោះចង់ឬមិនចង់នាងត្រូវតែបំពេញក្តីសុខឱ្យគេដដែល ។
នៅពេលកំពុងបណ្តើរគ្នាកាត់មនុស្សទៅមក ស្រីក្មេងចំទង់ម្នាក់រត់មកឱបស៊ានតាយ នាងជាមិត្តរួមថ្នាក់គេរួមទាំងធ្លាប់ដេកជាមួយគ្នាតាមបែបក្មេងចង់ដឹងចង់សាកល្បង ។
" ស៊ានតាយ! លោកមកជាមួយអ្នកណា ? " ពីនជីសម្លឹងស៊ានភីងដោយមិនចូលចិត្ត ។
" ស៊ានភីង! បងស្រីរបស់ខ្ញុំ " គេឱបពីនជី ហើយទម្លាក់ថង់ខោអាវ និងតុក្កតាធំទៅស្រីក្រមុំដែលមុខស្ងួត ។
" បងស្រីមែនទេ ខ្ញុំគឺពីនជីមិត្តស្រីស៊ានតាយ " ពីនជីញញឹមណែនាំខ្លួន ការពិតជាបងស្រីសោះ នាងដឹងដែរថាគេមានបងស្រីម្នាក់ ។ ស៊ានភីងស្ងាត់មាត់ឱនមុខទប់ទឹកភ្នែក គេសប្បាយណាស់ឬបានធ្វើបាបនាង ។
" ខ្ញុំនឹកលោកណាស់ " ពីនជីប្រើខ្សែភ្នែកទាក់ទាញមើលគេ ល្មមស្រីក្រមុំដឹងពីទំនាក់ទំនងពួកគេ ។ នាងដឹងថាគេជាមនុស្សដើរលេងយប់ ពួកគេប្រហែលដេកជាមួយគ្នាញឹកញាប់ គេបានធ្វើដាក់ពីនជីដូចធ្វើដាក់នាងទេ ? គិតត្រង់នេះនាងឈឺចាប់បំផុត នាងត្រូវចាំថានាងនិងគេជាបងប្អូន ។
" ខ្ញុំនឹកនាងដែរ មកប៉ុន្មាននាក់ ដើរលេងជាមួយគ្នាទៅ " គេថើបថ្ពាល់ពីនជី ។
" អើ! ខ្ញុំសុំទៅមុន ខ្ញុំងងុយហើយ " ស៊ានភីងនិយាយតិចៗពេលពួកគេចាត់ទុកនាងដូចខ្យល់ និយាយល្អូកល្អិនតែគ្នាឯង ។
" អ្ហាស បងស្រី! ចង់ទៅវិញហើយមែនទេ ? " ពីនជីញញឹម ចង់ទៅក៏ទៅមុនចុះ នាងចង់សប្បាយជាមួយស៊ានតាយបន្ត ។
" បងស្រីចង់ទៅវិញ យ៉ាប់ហើយ! ពីនជី ខ្ញុំត្រូវនាំបងស្រីទៅវិញ ប៉ាម៉ាក់ផ្តាំឱ្យមើលថែគាត់ឱ្យបានល្អ " គេនិយាយមុខកម្សត់ដូចប្អូនប្រុសល្អកម្ររកបាន ដៃគេអង្អែលសាច់គូទនាងពីក្រោយ ស៊ានភីងថយគេចទាំងភ័យខ្លាច ។ គេចង់ធ្វើអីនាង ?
" កុំទាន់ទៅវិញ យើងមិនទាន់បាន...... " ។
" ខ្ញុំទៅសិនហើយពីនជី ចាំជួបគ្នានៅសាលា " គេនិយាយកាត់នាង ហើយយកអីវ៉ាន់ពីដៃស៊ានភីងមកកាន់ អូសដៃនាងទៅជាមួយ ។ ស៊ានភីងបែរមកញញឹមលាដាក់ក្មេងស្រី ពីនជីឈរមើលទាំងខឹង ចង់ទៅផ្ទះ ទៅម្នាក់ឯងទៅ ស៊ានតាយជូនទៅធ្វើអី ។
" ខ្ញុំដឹងណាថានាងប្រញាប់ចង់ឡើងគ្រែជាមួយខ្ញុំ " ស៊ានតាយខ្សឹបដាក់ត្រចៀកនាង ថែមទាំងថើបថ្ពាល់នាងទៀត ពេលដើរចេញមកឆ្ងាយ ។
" គិតគម្រក់! " ស៊ានភីងថយគេច គេជាប្រុសដែលមើលមកនាងតែរឿងបែបនោះ ។
" គម្រក់ ? តែនាងពេញចិត្តណាស់មិនអ៊ីចឹង ឃើញថាស៊ូបានច្រើនតឹក " គេនៅតែចាក់ដោតចិត្តនាង ។
" ស៊ានតាយ! ខ្ញុំស្អប់ឯង " ស៊ានភីងស្តីឱ្យ ។
" កុំនិយាយថាស្អប់ទៀត " ស៊ានតាយច្របាច់ស្មានាង ស៊ានភីងស្រក់ទឹកភ្នែក ។
" ចាស មិននិយាយទេ លែងទៅ ឈឺ! " នាងយំទៀតហើយ ។
" ចាំទុក តួនាទីនាងគឺ លើកជើងឱ្យខ្ញុំ " គេបើកភ្នែកធំដាក់នាង ។ ស៊ានភីងឱនមុខយំ ។
--------------
ស៊ានតាយ អាក្រក់បំផុត🔞
#កែសម្រួលដោយan
#ខូវ័រដោយថេល័រ
#TaylorNovel