ភាគ២៣

20 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ២៣

ស៊ានភីងធ្វើដូចដែលនិយាយមែនមិនផ្លាស់ប្តូរការរៀបការ។ ហុងសានតែងមកញ៉ាំបាយនៅផ្ទះត្រកូលស៊ានញឹកញាប់ ។ ស៊ានតាយក្តៅក្រហាយពេញទ្រូង ទោះគេចាត់ការនាងរាល់យប់រហូតព្រឹកឡើងនាងក្រោកមិនចង់រួច នាងនៅតែចចេសរៀបការទៀត។ នាងក្រមុំត្រូវតែបើកទ្វារឱ្យគេ ព្រោះស៊ានតាយគំរាមថាប្រាប់រឿងនេះដល់ប៉ាម៉ាក់ ។ គេនៅមុខគ្រប់គ្នាជាប្អូនប្រុសល្អ តែក្រោយខ្នងគេក្រេបយកក្តីសុខពីបងស្រីឡើងកាងពោះ គេមិនដោះលែងនាងឱ្យអ្នកណាទេ ។

---------------

អាហារពេលល្ងាចមានហុងសានចូលរួម គេសុភាព ផ្តល់កិត្តិយសដល់ស៊ានភីង នាងរអៀសខ្លួនណាស់ អារម្មណ៍នាងស្អប់ស៊ានតាយធ្វើបាបនាង តែនាងបានដុះក្តីស្រឡាញ់លើគេមិនដឹងខ្លួន ដកមិនបាន ។

" ស៊ានភីង! អូនញ៉ាំឱ្យច្រើនៗណា បងឃើញអូនដូចស្គមជាងមុន " ហុងសានចាប់អាហារឱ្យ ។ ចាស់ៗញញឹម ស៊ានតាយញញឹមដែរ តែបង្កប់ដោយភាពច្រណែន ។

" បងស្រីប្រហែលរំភើបនឹងការរៀបការហើយ " ស៊ានតាយឌឺដង បីខែទៀតរៀបការ វាលឿនពេកហើយ ។ ហុងសានញញឹម នាងខ្វល់ចិត្តរឿងនេះទេឬ ។

" អូនកុំគិតច្រើនណា សម្រាកឱ្យគ្រប់គ្រាន់ ធ្វើជាកូនក្រមុំស្រស់ស្អាតបំផុតក្នុងថ្ងៃរៀបការ " គេអង្អែលដៃនាង ។ ស៊ានតាយមើលរូបភាពនោះ អារម្មណ៍ឆាបឆួល បើភ្នែកគេចេញភ្លើងគេនឹងដុតដៃហុងសានឱ្យឆេះខ្ទេច ។

" ចាស! បងហុងសាន " នាងទទួលពាក្យគេ នាងអាណិតគេណាស់ត្រូវមកទទួលស្រីអប្បលក្ខណ៍ដូចនាង ។

" បងស្រីមិនបានគេងទេ ត្រូវហាត់ប្រាណរាល់យប់... " ប្រុសកំលោះនិយាយចេញមិនរក្សាទឹកចិត្ត។

" ស៊ានតាយ! " នាងនិយាយកាត់គេ នាងស្ទើរតែមិនជឿ គេហ៊ាននិយាយបែបនេះ ចំពោះមុខគ្រប់គ្នា ។

" ដើម្បីឱ្យរាងស្អាត! " ស៊ានតាយបញ្ជាក់ពាក្យសម្តីខ្លួនឯង ហើយសើចស្រស់ ។

" មែនទេបងស្រី! " គេសួរនាងបញ្ជាក់ ។ ស៊ានភីងត្រូវងក់ក្បាលទទួល ហាត់ប្រាណជាមួយគេដោយនាងអស់កម្លាំងស្ទើរស្លាប់ ។

" អូនស្អាតស្រាប់ហើយ កូនក្រមុំរបស់បង " ហុងសានស្រឡាញ់នាងដោយស្មោះ ។ ស៊ានតាយខាំធ្មេញ យប់នេះគេត្រូវបន្ថែមឱ្យនាងងើបមិនរួច កុំឱ្យមានមុខញញឹមដាក់ប្រុសផ្សេង ។

--------------

នៅសាលារៀន ស៊ានតាយក្រពុលមុខ មិនដឹងរកវិធីណាបញ្ឈប់ការរៀបការលើកនេះ ។ ស៊ានតាយ និងមិត្តភក្តិបានអង្គុយលេងនៅលើស្មៅសម្រាប់សិស្ស គេច្រត់ដៃទ្រេតខ្នងទៅក្រោយ បញ្ឈរជង្គង់ម្ខាងឡើង មុខគេមាំកំណាច គេជាប្រុសសង្ហាប្រចាំសាសាប្រភេទកាចៗ រឹងមាំជាបុរស ខុសពីមិត្តរបស់គេស្អាតសង្ហា រាងស្គមៗ បែបក្មេងចំទង់ទូទៅក្នុងវ័យស្រករគ្នា ។

" កើតអី ហ្ហេ! " អានហ្វុងសួរ ឃើញមិត្តដូចពិបាកចិត្តច្រើនថ្ងៃហើយ ។

" មានរឿងឱ្យគិតត្រូវដោះស្រាយជាប្រញាប់! " ស៊ានតាយតបមួយៗ តែនៅញញឹមដាក់ស្រីៗដែលសម្លឹងមកគេដោយភាពឈ្លក់វង្វេង ។

" រឿងអី ? ពួកយើងជួយដោះស្រាយឱ្យ " ឈៀនពី

" បើចង់រារាំងការរៀបការអ្នកណាម្នាក់ ត្រូវធ្វើយ៉ាងណា ? " គេយល់ព្រមរកពួកនេះជួយដោះស្រាយ ។ ដាក់ទោសស៊ានភីងហើយនាងមិនខ្លាចទៀត ។

" ត្រូវមើលតាមជាក់ស្តែងដែរ ឯងចង់រារាំងអ្នកណា នឹងបានដោះស្រាយត្រូវ " ឈៀនពីជាមនុស្សចិត្តត្រជាក់ ថែមទាំងឆ្លាតពូកែដោះស្រាយបញ្ហា ។

" បងស្រីខ្ញុំត្រូវរៀបការ ខ្ញុំមិនចង់ឱ្យគាត់ទៅឆ្ងាយទេ! " គេប្រាប់ត្រង់ ទោះរៀបការហើយហុងសានត្រូវចូលមករស់នៅក្នុងផ្ទះជាមួយក៏ដោយ ។ គេប្រាប់នាងថានឹងរំលោភនាងទោះមានហុងសាន ឃើញថានាងមិនខ្លាចសោះ គេមិនព្រមបើរាងកាយនាងមានប្រុសផ្សេងប៉ះ ។

" ហេតុអីហួងហែងបងស្រីម្ល៉េះ ជារឿងសុភមង្គលរបស់គាត់ " អានហ្វុង

" ខ្ញុំមិនពេញចិត្ត គឺគ្រប់គ្រាន់ហើយ " ស៊ានតាយយកតែចិត្តខ្លួនឯង ។

" ខ្ញុំជួយបាន តែបងស្រីឯងប្រហែលត្រូវលក់មុខ រងការអាប់ឱន ខាតបង់... " ឈៀនពី

" ធ្វើយ៉ាងម៉េចខ្លះ ? " ស៊ានតាយយចាប់អារម្មណ៍ ។

------------

ផែនការកំណាចកើតឡើងហើយ

#កែសម្រួល_និងខូវ័រដោយ_an

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tempat cerita menjadi hidup. Temukan sekarang