ភាគ៥

20 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៥

នៅតុបាយថ្ងៃនេះបាត់វត្តមានស៊ានតាយ មិនចម្លែកទេ ថ្ងៃសម្រាកប្រុសកំលោះមិនមកចូលរួមតុអាហារ គេចេញក្រៅដើរលេងពីព្រលឹម ឬសំងំក្នុងបន្ទប់ ។

" ស៊ានភីង ! កូនអង្គុយចុះញ៉ាំបាយជុំគ្នា " ប៉ាហៅ ទាំងរាល់ដងនាងបានតែឈរមើលចាំញ៉ាំក្រោយ ។

" លោកបង ! " ប្រពន្ធមិនសុខចិត្ត ។

" អូនកុំស្រឡាញ់កូនលំអៀងមើល ស៊ានភីងក៏កូនយើងដែរ " លោកស៊ានហានចាប់ដៃប្រពន្ធញញឹម គេធ្វើឱ្យដូចជាប្រពន្ធស្រឡាញ់កូនមិនស្មើគ្នា ។ ស៊ានភីងញញឹម ជាស្នាមញញឹមស្រស់ណាស់ ។

" កូនមិនខឹង ច្រណែននឹងប្អូនទេ ស៊ានតាយជាប្អូនត្រូវស្រឡាញ់គេឱ្យច្រើន " នាងមិនខឹង ។

" បានហើយអង្គុយទៅ កុំនិយាយច្រើន " យ៉ាងអុីមិនចង់ស្តាប់ គាត់គួរបានឱបកូនបង្កើតគាត់ឱ្យសមចិត្ត មិនមែនអ្នកដទៃ ។

---------

ស៊ានភីងបានយកឧបករណ៍សម្អាតទៅបន្ទប់ស៊ានតាយ នាងបើកទ្វារមិនឃើញគេ ។ បន្ទប់គេស្អាតមានរបៀប របស់គ្រប់យ៉ាងនៅតាមកន្លែង នាងដឹងច្បាស់រាល់ថ្ងៃគេមានបំណងធ្វើបាបនាងឱ្យសម្អាត ។

ទ្វារបើកបង្ហាញរាងកាយស៊ានតាយដាបដោយញើស តាមដងខ្លួននិងមុខ លែងខ្លួនទទេ សាច់ដុំធំៗ សាច់ទ្រូងហាប់ណែន ក្បាលពោះមានសាច់ដុំកង់ៗ បបួលឈ្លក់វង្វេង ស្លៀកត្រឹមខោក្រណាត់ជើងវែង ។

ស៊ានភីងឱនមុខដោយក្តីអៀនខ្មាស នាងកើតអីទើបចេះតែអៀនចំពោះមុខប្អូនប្រុសខ្លួនឯងបែបនេះ ? នាងចង់ដើរចេញ ត្រូវប្រុសកំលោះឃាំងនៅមុខទ្វារ ។

" បង អ៎...... ខ្ញុំចេញទៅវិញហើយ " នាងធ្វើខ្លួនមិនត្រូវពេលឃើញគេសម្លឹងនាងមិនដាក់ភ្នែកបបួលឱ្យរាងកាយព្រឺរងា ។

ស៊ានតាយមើលនាងដោយមិននិយាយអី ពេលដឹងថានាងមិនមែនបងបង្កើត គេចង់ដេកជាមួយនាង រាងកាយនាងធ្វើឱ្យគេកើតតម្រូវឡើងរាល់ថ្ងៃ បានដេកជាមួយនាងប្រហែលធ្វើឱ្យគេស្កប់ស្កល់ណាស់ ។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Wo Geschichten leben. Entdecke jetzt