#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៣៣
(ត)
"អាស..." ស៊ានភីងភ្ញាក់។ នាងទើបមានអារម្មណ៍ថាកន្លែងនោះផ្សា តែវាសមនឹងក្តីសុខទទួលបានមុននេះ។
"កើតអីទេ" ស៊ានតាយសួរនាង
"មិនអីទេ" នាងក្រោកឡើង។ នាងត្រូវប្រញាប់ទៅរៀបចំអាហារពេលព្រឹក ជើងនាងញ័រ រាងកាយមានតែស្នាមក្រហម ពិសេសដើមទ្រូងទាំងគូ។ នាងក្រមុំមិនដឹងថាអាការអៀនខ្មាសរបស់ខ្លួនគួរឱ្យស្រឡាញ់យ៉ាងណាទេ ស៊ានតាយចង់ចាប់នាងផ្តួល ហើយមានក្តីសុខជាមួយនាងបន្តទៀត។
"ចេញទៅ!" នាងដេញគេ។ ឃើញគេឈរមើលនាងមិនដាក់ភ្នែក ថែមទាំងរបស់នោះនៅធ្វើសង្គ្រាមបានទៀត។ ស៊ានតាយប្រញាប់ស្លៀកពាក់ចេញពីបន្ទប់នាង។
ស៊ានភីងចូលងូតទឹកសម្អាតខ្លួន ពេលនេះនាងល្វើយ បើបានគេងបន្តិចល្អហើយ តែនាងត្រូវធ្វើអាហារពេលព្រឹក មិនត្រូវគេងឡើយ នាងទះថ្ពាល់ខ្លួនឯងតិចៗហៅសតិ។
----------------
ស៊ានតាយចេញពីបន្ទប់នាងក្រមុំ ដែលត្រូវលោកស៊ានហានឃើញដោយចៃដន្យ។ គាត់ចម្លែកចិត្ត កូនប្រុសចូលទៅបន្ទប់បងស្រីធ្វើអីទាំងព្រឹកព្រលឹម តែកូនប្រុសក្នុងឈុតម្សិលមិញ ឬការពិតគេទើបនឹងចេញពីបន្ទប់នាង? គិតដល់ត្រង់នេះគាត់ស្រាប់តែតក់ស្លុត ម៉េចនឹងអាចទៅរួចបើពួកគេទាំងពីរជាបងប្អូននឹងគ្នា។
លោកស៊ានហានបានសម្រេចចិត្តនៅស្ងៀម រឿងនេះសំខាន់ណាស់ គាត់ត្រូវតានដានឱ្យប្រាកដ។ ទើបនៅតុអាហារគាត់ប្រើការសង្កេតស្ងាត់ៗ ឃើញកូនទាំងពីរគ្មានឫកពាគួរឱ្យសង្ស័យឡើយ ប៉ុន្តែមានអ្វីច្រើនទៀតគួរឱ្យសង្ស័យ គាត់ឃើញស៊ានភីងដូចស្លេកស្លាំង មិនបានគេង ហើយហត់នឿយចម្លែក ដើរដូចពិបាក តែនោះមិនភ្ញាក់ផ្អើលដែលឃើញស្នាមក្រហមតាមដើមកដែលនាងពាក់អាវបិទបាំងមិនជិត។
លោកស៊ានហានក្តាប់ដៃជាប់ និយាយមិនចេញ តើពួកគេពិតជាធ្វើរឿងបែបនោះជាមួយគ្នាឬ? មិនអាចទៅរួចទេ ពួកគេជាបងប្អូននឹងគ្នាណា តែមិនមែនបងប្អូនបង្កើតឯណា? លោកស៊ានហានយកដៃខ្ទប់ក្បាលដោយភ្លេចខ្លួន គិតខ្លាំងពេក។
"លោកបងកើតអី?" យ៉ាងអុីសួរ ប្តីព្រឹកនេះដូចប្លែកៗ។
"ប៉ា!" ស៊ានភីងបារម្ភ។ ស៊ានតាយចង់សួរដែរ តែឃើញគាត់សម្លឹងមក ធ្វើឱ្យគេភ័យខ្លួននិយាយមិនចេញ។
"ស៊ានតាយ គិតធ្វើអីបន្តរៀនចប់ហើយ ឬរៀនមហាវិទ្យាល័យ?" លោកស៊ានហានមិនឆ្លើយសំណួរប្រពន្ធ និងកូនស្រី តែសម្លឹងមុខកូនប្រុស ដូចត្រូវការរុករកការពិត។ ស៊ានតាយគេចភ្នែកគាត់។
"ខ្ញុំបានជ្រើសរើសរៀនមហាវិទ្យាល័យ ថ្ងៃសៅរ៍_អាទិត្យ។ ថ្ងៃចន្ទដល់សុក្រធ្វើការក្នុងរោងចក្រ ខាងផលិតចំណីសត្វ ខ្ញុំតែងទៅទីនោះកាលនៅរៀន មានជំនាញច្រើនអាចធ្វើបាន ខាងរៀបចំដឹកជញ្ជូន" ប្រុសកំលោះប្រាប់ច្បាស់ៗ ពេលនិយាយដល់ការសាងខ្លួនជាមនុស្សធំ។
"ហេតុអ្វីកូនមិនធ្វើការក្នុងក្រុមហ៊ុនប៉ាតែម្តង?" យ៉ាងអុីសួរកូន ការងារក្នុងរោងចក្រហត់នឿយណាស់។
"កូនត្រូវចូលរៀនខាងផ្នែកគ្រប់គ្រងសិន" គេមិនបញ្ជាក់ថាគេត្រូវការរៀនតែ២ឆ្នាំប៉ុណ្ណោះ ដល់ពេលនោះគេនឹងបានស្រឡាញ់បងស្រីឱ្យពេញមុខមាត់។ លោកស៊ានហានមើលកូនប្រុសដែលចេះគិតដោយមោទនភាព តែគាត់មានរឿងដែលត្រូវរកមើល ស៊ើបឱ្យដឹងថាពិតឬអត់។
ស៊ានភីងស្តាប់ស្ងាត់ៗមិនមាត់ នាងគ្រាន់តែជាស្រីរវល់នឹងចង្ក្រានបាយ នាងមិនដឹងការងារខាងក្រៅឡើយ។ ពេលខ្លះនាងជ្រុលបិទភ្នែកគេងម្តងៗ នាងច្រណែននឹងស៊ានតាយ គេប្រើកម្លាំងជាងនាងច្រើនណាស់ គេធម្មតាមិនកើតអីសោះ ខុសពីនាង។
"ស៊ានភីង! បើកូនងងុយហើយ ទៅគេងចុះ" លោកស៊ានហាននិយាយធម្មតា ឱនមុខញ៉ាំអាហារ។ ស៊ានតាយរឹងខ្លួនអស់នឹងសម្តីគាត់ តែនាងក្រមុំវិញញញឹមស្រស់។
"កូនសុំទៅគេងហើយ" នាងក្រោកចេញ ប្រញាប់ដូចកន្លែងគេងនឹងរត់ចោល។ លោកស៊ានហានញញឹមស្រាលមិនឱ្យអ្នកណាមើលដឹង ឫកពាកូនស្រីបង្ហាញច្បាស់ណាស់។
"ទៅធ្វើស្អីមកទើបអត់ងងុយបែបនេះ" ប្រហែលយ៉ាងអុីនៅមើលដឹង។ ស៊ានតាយអួលដើមកលេបអាហារមិនចង់រួច។ លោកស៊ានហានមើលកូនប្រុសម្តងៗឱ្យគេកាន់តែរឹងខ្លួនទើសទាល់ក្នុងចិត្ត តើប៉ាគិតអី?
------------
ប៉ាប៉ា ចាប់បានហើយកូនប្រុស
#TaylorNovel