#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ១៦ 💎
សម្លេងកណ្តឹងមុខផ្ទះនៅពេលជិតថ្ងៃត្រង់ដាក់នាងក្រមុំដែលគេងអស់កម្លាំងឱ្យដឹងខ្លួនវិញ ។
" ប៉ា ម៉ាក់..... " ស៊ានភីងក្រោកដោយលំបាកសម្អាតខ្លួន ហើយទៅបើកទ្វារ ។
" ស៊ានភីង កូនមិនស្រួលខ្លួនមែនទេ " លោកស៊ានហានបារម្ភ មុខកូនស្រីឡើងស្លេក ដូចអត់មានកម្លាំង ។
" កូន..... កូនមិនអីទេ សុំទោសបើកទ្វារយឺត " នាងញញឹមមិនសម អាម៉ាសនឹងរឿងប្រព្រឹត្តជាមួយប្អូន មិនហ៊ានមើលមុខប៉ាម៉ាក់ ។
យ៉ាងអុីដើរចូលមិនមាត់ គាត់មិនចូលចិត្តប្តីតែងសម្តែងក្តីបារម្ភដាក់នាងនេះ ។ ស៊ានភីងដើរទៅត្រៀមអាហារថ្ងៃត្រង់ទាំងញ័រជើង រអៀសចិត្តពេញទ្រូង ខ្លាចប៉ាម៉ាក់ដឹង នាងមិនអាចលាងភាពស្មោកគ្រោកជាប់ខ្លួនបានឡើយ ។
--------
លោកស៊ានហាន និងប្រពន្ធមកដល់បន្ទប់ មុខគាត់ម្នាក់ៗស្រងូតស្រងាត់ ព្រោះបានជួបក្មេងស្រីម្នាក់សង្ស័យថាជាកូននៅហុងកុង តែមិនអាចទៅរួចព្រោះនាងមានក្រុមគ្រួសាររបស់នាង ។
" លោកបង ខ្ញុំនឹកកូន " យ៉ាងអុីនិយាយដោយមុខស្រពោន ។
" ស៊ានភីងជាកូនយើងហើយតើ "
" អូនមិនទទួលស្គាល់នាងទេ "
"យ៉ាងអុី! " លោកស៊ានហានហៅសម្លេងខ្លាំង ។
" ការពិត ស៊ានភីងនៅតែមិនមែនកូនអូន " ប្រពន្ធដើរគេចចូលបន្ទប់ទឹក គាត់មិនអាចផ្លាស់ប្តូរអារម្មណ៍មានចំពោះនាង ។ លោកស៊ានហានបានតែដកដង្ហើមធំ ស៊ានភីងគួរឱ្យអាណិតណាស់ ។
-----------
នៅពេលល្ងាច ស៊ានតាយត្រឡប់មកផ្ទះដោយស្នាមញញឹមត្រូវបិទមាត់វិញ ឃើញប៉ាម៉ាក់អង្គុយលើសាឡុងមានស៊ានភីងនៅក្បែរៗចិតសំបកផ្លែឈើ នាងក្រឡេកឃើញគេ ញ័រដៃធ្វើខ្លួនមិនត្រូវ ។
" ប៉ា ម៉ាក់ មកវិញហើយ " គេអង្គុយក្បែរម៉ាក់ ឱបដៃគាត់។ យ៉ាងអុីមានមុខស្រស់ស្រាយវិញ គាត់ក៏មានកូនបង្កើតម្នាក់នៅជាមួយដែរតើ ។
" ហត់ទេកូន "
" អត់ទេម៉ាក់ " គេសម្លក់ស៊ានភីងពេលនាងលើកចានផ្លែឈើដាក់លើតុ ។
" ងូតទឹកទៅនឹងបានញ៉ាំបាយជុំគ្នា " លោកស៊ានហានប្រាប់ ឃើញកូនប្រុសសម្លក់បង ពេលណាម្តាយកូននេះទទួលស្គាល់ស៊ានភីង តែមុននេះឃើញបងប្អូនត្រូវគ្នាតើ ។
" បាទ ប៉ា "
---------
នៅយប់នេះប្រុសកំលោះគេងមិនលក់ រាងកាយគេត្រូវការតែនាង គេញៀននឹងនាង គ្មានអារម្មណ៍នឹងស្រីណាទាំងអស់ ប៉ាម៉ាក់មកវិញបែបនេះគេពិបាកមានអីៗនឹងនាងហើយ ។
ខាងនាងក្រមុំវិញ គេងរសាប់រសល់ខ្លាចស៊ានតាយមករកនាងទៀត ទោះបិទទ្វារ ចាក់សោ នៅតែបារម្ភខ្លាចគេធ្វើអីនាង ។
-----------
នៅព្រឹកនេះប្រុសកំលោះរត់ហាត់ប្រាណក្បែរបន្ទប់នាងក្រមុំ សង្ឃឹមថានាងមើលគេទៀត តែគ្រប់យ៉ាងស្ងាត់មិនឃើញនាងបើកវាំងននមើលគេ ។ ស៊ានតាយខឹង ងូតទឹកហើយទៅសាលាមិនខ្ចីរួមតុអាហារ ចំពោះស៊ានភីងធូរចិត្តណាស់ ត្រេកអរគេលែងធ្វើបែបនោះដាក់នាងទៀត ។
គ្រប់យ៉ាងធម្មតាដូចមុនបានពីរ បីថ្ងៃ ។ ស៊ានភីងសង្កេតឃើញទឹកមុខប៉ាម៉ាក់មិនសប្បាយចិត្ត ដូចមានរឿងកង្វក់ ទើបថ្ងៃនេះពេលប៉ាត្រឡប់មកពីធ្វើការវិញ នាងបានទៅរកគាត់ក្នុងបន្ទប់ធ្វើការជាមួយទឹកតែក្តៅៗ ។
" ប៉ា! កូនឃើញប៉ាដូចមិនសប្បាយចិត្ត ប៉ាមានរឿងអីមែនទេ " នាងមើលគាត់ដោយទឹកមុខបារម្ភ ។ លោកស៊ានហានមើលមុខកូនស្រីដែលត្រូវគេទុកចោលហើយយកកូនគាត់ទៅដោយក្តីអាណិត ។ គាត់សង្ស័យក្មេងម្នាក់នោះជាកូន ហើយគាត់មិនចង់បាត់បង់កូនម្នាក់នេះដែរ ។
លោកស៊ានហានចាប់ដៃកូនដើរទៅរកសាឡុង គាត់ទាញនាងផ្អែកស្មា អង្អែលសក់នាងស្រាលៗ ។
" ស៊ានភីង ប៉ាស្រឡាញ់កូន ។ ប៉ាមិនបានកើតអីទេ កូនកុំបារម្ភ កូនខ្លួនឯងមើលថែសុខភាពផង ប៉ាឃើញកូនដូចមិនសប្បាយចិត្តដែរ "
" ហុឹកៗ..... ប៉ា កូនសុំទោស....... " ស៊ានភីងស្រាប់តែយំ នាងធ្វើរឿងមិនគប្បីជាមួយស៊ានតាយប្អូនប្រុសខ្លួនឯង នាងខុសធ្ងន់មិនអាចលើកលែងឱ្យបាន ។
រូបភាពអ្នកទាំងពីរត្រូវបានយ៉ាងអុីឃើញ គាត់ក្តាប់ដៃណែន ថោកទាប! នាងក្មេងនោះកំពុងទាក់ទាញប្តីគាត់ គាត់នៅស្ងៀមមិនបានទេ ។
-------------
ស៊ានភីងត្រូវយល់ច្រឡំទៀតហើយ🔞
#កែសម្រួល_និងខូវ័រដោយ_an
#TaylorNovel