#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ១៧🔞
នៅតុអាហារល្ងាចនេះ យ៉ាងអុីញ៉ាំអាហារតែបន្តិចក៏ឈប់ប្រាប់ថាមិនសូវឃ្លាន តែក្នុងទ្រូងក្តៅដូចភ្លើង មាត់ប្រាប់ថាទុកដូចកូន តែស្ងាត់ៗចូលចិត្តនៅជាមួយគ្នា តើអ្នកណាទុកចិត្តបាន?
យ៉ាងអុីកាន់តែមិនសូវសប្បាយចិត្តឃើញស៊ានភីងស្អាតឡើងរាល់ថ្ងៃ ពាក់ឈុតថ្មីៗ រ៉ូបខ្លី ស្អាត សាមញ្ញ សុភាពទន់ភ្លន់ ថែមទាំងកអាវវៀលធំបង្ហាញគល់ទ្រូងសខ្ចី ភាពស្និទ្ធស្នាលប៉ាកូននេះ ធ្វើឱ្យគាត់មិនចូលចិត្តនាង។
លោកស៊ានហានវិញបែរជាសប្បាយចិត្តឃើញកូនស្រីស្អាតឡើង ចេះតុបតែងខ្លួន រៀបចំមើលទៅសមរម្យ តែកំលោះស៊ានតាយទៅជាគិតថានាងធ្វើដើម្បីគេ។
បើការពិតពីអារម្មណ៍ស៊ានភីងគឺ ភាពស្អាតគូនឹងមនុស្សស្រី។ នាងឃើញឈុតស្អាតៗ មិនប្រើស្តាយណាស់ ទើបយកមកស្លៀក ដែលធ្វើឱ្យនាងសប្បាយចិត្តដែរ ព្រោះគ្រប់ឈុតល្មមខ្លួននឹងនាងទាំងអស់។
ការពិតគ្រប់យ៉ាងមានតែសាមីខ្លួនទើបដឹងច្បាស់!
----------------
នៅយប់នេះស៊ានតាយមិនអាចទ្រាំបានទេ គេត្រូវការខ្លួននាងណាស់ ទើបគេទៅរកនាង ទាំងមានប៉ាម៉ាក់នៅផ្ទះជាមួយ។
"ស៊ានតាយ!" នាងក្រមុំទើបចេញពីបន្ទប់ទឹក ស្លៀកតែកន្សែងស្លុតភ្លាម នាងមិនស្មានថាគេហ៊ានមកទើបមិនបានចាក់សោបន្ទប់។
"កុំចូលមក!" នាងឈានថយក្រោយ ដោយប្រុសកំលោះដើរចូល មុខគេមានតម្រូវការមិនលាក់បាំង។
"ខ្ញុំត្រូវការនាង!" ស៊ានតាយដោះសម្លៀកបំពាក់ចេញ បង្ហាញភាពជាបុរសបំប៉ោងខ្លួនពេញដោយសរសៃ គួរឱ្យញញើតព្រឺសម្បុរ។
"អត់ទេ! ឯងទៅរកអ្នកផ្សេងជួយទៅ" គេឆ្កួតហើយ យល់តែអារម្មណ៍ខ្លួនឯង។
"ឱ្យអ្នកផ្សេងជួយ? នាងនិយាយមានគិតទេ ខ្ញុំត្រូវការនាង នាងបែរជាឱ្យខ្ញុំទៅរកអ្នកផ្សេង" ស៊ានតាយបន្ទោស និងទម្លាក់កំហុសលើស៊ានភីង។
"ខ្ញុំ...តែប៉ាម៉ាក់នៅផ្ទះ...អ៊ុប!" នាងមិនទាន់និយាយចប់ ត្រូវគេថើបបិទមាត់ បោចកន្សែងនាងចោល ដៃស្ទាបអង្អែលដងខ្លួននាង និងឱនថើបតាមដើមក។