#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ១
+១៨ឆ្នាំក្រោយ ទីក្រុងស៊ាងហៃ
នៅក្នុងភូមិគ្រឹះត្រកូលស៊ាន ។ យ៉ាងអុីសម្លក់សម្លឹងកូនស្រីមិនមែនបង្កើតដោយក្តីស្អប់ខ្ពើម ឆ្នាំនោះគាត់បាត់កូនស្រីនៅសល់តែក្មេងស្រីដែលម្តាយស្លាប់ចោល ។ គាត់ខូចចិត្តស្ទើរតែស្លាប់ តែប្តីគាត់បែរជាព្រមយកក្មេងនេះមកចិញ្ចឹម គាត់ស្អប់ក្មេងនេះណាស់ ចិញ្ចឹមទុកដូចអ្នកបម្រើ ។
យ៉ាងអុីត្រូវបង្ខំចិត្តពពោះកូនម្នាក់ទៀតទាំងពេទ្យប្រាប់ថាប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ហើយបង្កើតបានកូនប្រុសម្នាក់ទៀតគឺស៊ានតាយជាកូនបង្កើតពិត ។
ស៊ានភីងជាស្រីក្រមុំស្អាត សុភាពទន់ភ្លន់តាំងពីក្មេង មិនខឹងប្រកាន់ម្តាយដែលស្អប់ខ្ពើមខ្លួន ទោះនាងធ្វើគ្រប់យ៉ាងក៏គាត់មិនពេញចិត្តដែរ ។ ស៊ានភីងអង្គុយផ្ទាល់លើកម្រាលដៃដាក់លើក្បាលជង្គង់ឱនមុខ ។
" ម៉ាក់ ! " ស៊ានតាយក្នុងឈុតសិស្សសាលាដើរមកអង្គុយក្បែរគាត់ សម្លក់ទៅបងស្រីម្នាក់ទៀត គេទើបអាយុ១៧ឆ្នាំ តែមានរាងកាយធំខ្ពស់ស្រឡះ ជាប្រុសសង្ហាប្រចាំសាលា ។
" នាងធ្វើអីឱ្យម៉ាក់មិនសប្បាយចិត្តទៀតហើយ " សារស័ព្ទគេហៅបងស្រី ដោយយ៉ាងអុីមិនគិតនឹងហាម ។
" បង ... " ស៊ានភីងចង់និយាយ ។
" អ្នកណាប្អូននាង ? " ស៊ានតាយគំហក ។ យ៉ាងអុីញញឹម ឱ្យបែបនេះឡើង នាងធ្វើឱ្យកូនប្រុសមិនចូលចិត្ត មិនចាត់ទុកនាងជាបង ។
" ខ្ញុំសុំទោស...... " ស៊ានភីងស្រក់ទឹកភ្នែក តាំងពីនាងដឹងក្តីទឹកភ្នែកនាងស្រក់ចុះស្ទើរក្លាយជាទន្លេ ។
" ស៊ានភីង ធ្វើឱ្យបែកថូប្រចាំត្រកូលយើង " យ៉ាងអុីបកស្រាយ ។
" ស្លាប់ហើយនាងចង្រៃពិតមែន " ស៊ានតាយ ។
" បើបែកហើយទោះដាក់ទោសនាងក៏មិនដូចដើមដែរ " លោកស៊ានហានដើរមកចាប់ឱបស្មាស៊ានភីងឱ្យក្រោកឈរ ។
" ប៉ា...... " មានប៉ាម្នាក់ដែលស្រឡាញ់ការពារនាង ។
" លោកបង!!!! " យ៉ាងអុីស្រែក ។ គាត់ចាប់ផ្តើមបារម្ភប្តីខ្លួនឯង ខ្លាចគេគិតចង់បាននាងកូនក្រៅខោម្នាក់នេះ ព្រោះលោកស៊ានហានស្រឡាញ់នាងណាស់ បើគេយកនាងជាប្រពន្ធ គាត់បែកទ្រូងស្លាប់មិនខាន មិនបានទេគាត់មិនព្រម ក្មេងនេះកាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
" មកនេះ ! " យ៉ាងអុីចាប់បោចសក់ស៊ានភីងចេញពីប្តី គ្រវាសនាងចេញធ្វើឱ្យខ្លួននាងដួលចុះលើខ្លួនស៊ានតាយ ។ ប្រុសកំលោះចាប់ឱបខ្លួននាងជាប់បងស្រីម្នាក់នេះខ្លួនក្រអូបទន់ៗ ស្បែករលោង ដើមទ្រូងក៏ធំទៀត ។
ស៊ានភីងកើតអាការៈអៀន ស៊ានតាយមើលនាងប្លែកៗមិនមែនខ្សែភ្នែកស្អប់ខ្ពើម ស្រីក្រមុំផ្ទៃមុខឡើងពណ៌ក្រហមឈ្ងោកមុខចុះ ។
" អូនធ្វើអីនេះ ! " លោកស៊ានហានចាប់ផ្តើមទ្រាំលែងបាន ប្រពន្ធម្នាក់នេះកាន់តែគ្មានហេតុផលខ្លាំងឡើងរាល់ថ្ងៃ
" លោកបងខ្លួនឯងទេដែលគួរបកស្រាយមើលទង្វើខ្លួនលើក្មេងម្នាក់នេះ....... អ៊ុប ! " លោកស៊ានហានបិទមាត់ប្រពន្ធនាំទៅបន្ទប់ ខ្លាចប្រពន្ធនិយាយអ្វីឱ្យរឿងបែបការ ។
" ចេញពីខ្ញុំបានហើយ នាងបងស្រី " ស៊ានតាយផ្លុំខ្យល់ដាក់ត្រចៀកនាង ស្រីក្រមុំស្ទុះក្រោករត់ចេញទាំងអៀន នាងកើតអី គេជាប្អូននាងណា ។
ស៊ានតាយសើចឮៗតាមពីក្រោយហើយបិទមាត់វិញ គេសង្ស័យរឿងប៉ាម៉ាក់និយាយគ្នា គាត់និយាយដូចស៊ានភីងអ្នកដទៃ ហើយត្រូវប៉ាបិទមាត់ទាន់គ្រប់ពេល គេត្រូវស៊ើបឱ្យដឹងការពិត ។
--------
ការពិតមិនមែនបងស្រីបង្កើត
#TaylorNovel