ភាគ២៨

24 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ២៨

ពន្លឺថ្ងៃចាំងចូលធ្វើឱ្យស៊ានភីងដឹងខ្លួនតែនាងមិនបើកភ្នែក នាងហត់ មិនដែលហត់ដូចពេលនេះទេ ព្រោះយប់មិញនាងនឹងគេមានក្តីសុខ ធ្វើរឿងនោះជាមួយគ្នាពេញមួយយប់ នាងទើបបានសម្រាកមុននេះទេ ។

" ស៊ានតាយ ដល់ម៉ោងទៅសាលាហើយ " នាងប៉ះដៃធំដែលឱបចង្កេះនាង ។

" នាងក្រោករួចទេ " ប្រុសកំលោះតបទាំងបិទភ្នែកដូចគ្នា ។

" អត់ទេ " កុំថាក្រោក សូម្បីបើកភ្នែកក៏មិនរួចដែរ ។

" បើអ៊ីចឹងក៏គេងបន្តទៅ " គេប្រាប់ដោយថើបថ្ពាល់នាងបន្តិច ។

" ចាស " ស៊ានភីងតប នាងសុំគេងឱ្យឆ្អែត នាងប្រែមកត្រសុលជ្រប់មុខនឹងដើមទ្រូងមាំកក់ក្តៅ ហើយក៏គេងលក់លែងដឹងអី ។

------------------

ស៊ានភីងភ្ញាក់ដឹងខ្លួនម្តងទៀត នាងមានអារម្មណ៍គេងឆ្អែត កម្លាំងត្រូវបានចាក់បំពេញមកវិញ នៅក្បែរខ្លួនបាត់ស៊ានតាយ គេទៅណា ឬគេទៅវិញចោលនាង ?

" ភ្ញាក់ហើយ! " សម្លេងមាំសួរ ។ នាងបែរមើលឃើញគេកំពុងមើលមេរៀនក្នុងទូរស័ព្ទ ។ ស៊ានភីងអៀន នាងខ្មាសរឿងយប់មិញ ។

" មិនទៅសាលាទេ ? " នាងសួរដោយរៀបសក់ខ្លួនឯងឱ្យសមរម្យបន្តិច ។

" បើខ្ញុំទៅសាលា នាងទៅវិញខ្លួនឯងបានទេ " គេសួរត្បក ។ ស៊ានតាយពេលនេះជាបុរសរឹងមាំ មិនដូចមនុស្សប្រុសដែលកំពុងឈ្លក់វង្វេងតណ្ហា ត្រូវការនាងមិនចេះឆ្អែតឡើយ ។

" រៀបចំខ្លួនទៅ អាហារនៅទីនោះ រួមទាំងសម្លៀកបំពាក់ " ស៊ានតាយចង្អុលប្រាប់ ហើយយកចិត្តទុកដាក់មើលមេរៀនបន្ត ។ នាងក្រមុំមិនមាត់ធ្វើតាមគេ នាងខ្មាសទៀតហើយឃើញគេត្រៀមឱ្យនាងទាំងឈុតក្នុងដែរ ។

ស៊ានភីងរៀបចំខ្លួន នាងញ៉ាំបាយរួចហើយ នៅឃើញគេមើលមេរៀនមិនកម្រើកខ្លួន មុខគេស្ងៀម ស្ងួតស្មើ នាងលង់នឹងគេងើបមុខមិនរួច ។

" ស៊ានតាយ យើងទៅវិញឥឡូវទេ? " នាងសួរ ពេលនេះរាងថ្ងៃរសៀល នាងក្នុងឈុតខោខូវប៊យខ្លីនិងអាវយឺត មើលទៅដូចកូនក្មេង គេក្នុងឈុតអាវយឺតខោខូវប៊យដែរ តែមើលទៅដូចមនុស្សធំ ។

" អត់ទេ " គេឆ្លើយមិនមើលមុខនាង ។

" ខ្ញុំសុំទៅលេងទឹកបានទេ " នាងសុំបែបខ្លាចៗ ។

" ទៅបាន " គេប្រាប់ ។ នាងក្រមុំអរគុណគេហើយរត់ទៅភ្លាម ។ ប្រុសកំលោះដកមុខពីទូរស័ព្ទ មើលទៅនាងដែលចេញបាត់ហើយ មុខគេកាន់តែមាំ គ្មានអ្នកណាដឹងថាគេគិតអ្វី ។

---------------

ស៊ានភីងរត់លេងតាមឆ្នេរខ្សាច់ម្នាក់ឯង រត់ទៅរត់មក ពេលនេះមនុស្សជាច្រើនគេចំណាយទៅលើការសម្រាក ឬញ៉ាំអាហារសម្រន់ ។ ស៊ានតាយឈរឱបដៃមើល មុខគេញញឹម នាងគួរឱ្យស្រឡាញ់ណាស់ ។ គេដើរទៅរកនាង ។

" ស៊ានភីង! " គេហៅនាង

" យើងត្រឡប់ទៅវិញបានហើយ " ប្រាប់នាងរួចគេក៏ដើរចេញពីនាង ។ នាងក្រមុំដើរតាម គេកើតអី ? នាងមានអារម្មណ៍ថាគេប្លែកតាំងពីនាងក្រោកឡើង គេមិនដូចស្អប់នាង តែក៏មិនដូចជាត្រូវការនាង ហើយដូចអ្នកដទៃ ឬនាងគិតម្នាក់ឯង ?

ស៊ានភីងមើលគេរៀបចំប្រមូលរបស់ដាក់ថង់ រួចហើយគេក៏ដើរនាំនាងចេញពីបន្ទប់ ។

" ឈប់សិន! " នាងចាប់អាវគេ ។ ស៊ានតាយឈប់តែមិនបែរមើលនាង ។

" កើតអី ខឹងខ្ញុំមែនទេ " នាងមិនដែលឃើញគេធ្វើឫកពាបែបនេះទេ ធ្វើដូចមនុស្សមិនស្គាល់គ្នា នាងចង់ឱ្យគេដូចមុន ស្តីឱ្យនាងក៏បាន ធ្វើបាបនាងក៏បាន ។

" នាងធ្វើអីខុស " គេសួរត្បកមកវិញទៀត ។ គេចម្លែកដោយនាងយល់ ។

" ខ្ញុំមិនដឹង តែខ្ញុំថាខ្ញុំមិនបានធ្វើខុសទេ " មែន! នាងគិតថានាងមិនបានខុសពិតមែន ។

" បើអ៊ីចឹងបិទមាត់ទៅ! " គេនិយាយហើយដើរចេញ អាវគេរបូតពីដៃនាង ។ នាងគ្មានកម្លាំងនឹងចាប់វាទុកទៀត ។

-------------

នៅតាមផ្លូវធ្វើដំណើរ សុខៗទឹកភ្នែកស៊ានភីងស្រក់ដោយគ្មានមូលហេតុ នាងមិនអស់ចិត្តចំពោះទង្វើគេ ។ ម៉ូតូបើករឿយៗរហូតមកដល់ផ្ទះ ។ លោកស៊ានហាន និងយ៉ាងអុីចង់និយាយជាមួយកូន តែឃើញទឹកមុខម្នាក់ៗមិនស្រួលទើបលោកស៊ានហាននិយាយត្រឹមថា ឱ្យកូនទៅសម្រាក រួចឱបស្មាប្រពន្ធឡើងទៅលើ ។

ស៊ានភីងដើរដល់បន្ទប់ នាងផ្កាប់មុខយំ តើស៊ានតាយកើតអី ?

----------------

សប្បាយតែងលាយដោយទុក្ខ

#កែសម្រួលដោយan

#ខូវ័រដោយថេល័រ

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tempat cerita menjadi hidup. Temukan sekarang