ភាគ៤៤

18 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤៤

ស្អែកនេះដល់ថ្ងៃទៅបោះជំរំហើយ ស៊ានតាយធ្លាប់ទៅលេងទីនោះច្រើនដងកាលនៅរៀន ទើបពេលចេញពីកន្លែងការងារគេបានទៅទិញឧបករណ៍ត្រៀមបោះជំរំមកដាក់គរពេញផ្ទះ។

"អ្វីច្រើនម្ល៉េះកូន?" យ៉ាងអុីសួរដោយភ្ញាក់ផ្អើល គាត់មិនដែលចាប់អារម្មណ៍ខាងហ្នឹងទើបមិនដឹងថាត្រូវត្រៀមអ្វីខ្លះ។ លោកស៊ានហានញញឹម ការងារក្រុមហ៊ុនដោះស្រាយរួច ស៊ានតាយក្លាយជាបុរសរឹងមាំគួរឱ្យទុកចិត្ត ស៊ានភីងស្រស់ស្រាយឡើង ប្រពន្ធក៏ដូចជាមិនបង្ហាញឫកពាស្អប់កូនស្រី នេះជាអ្វីដែលធ្វើឱ្យគាត់ត្រូវការក្នុងជីវិតគ្រួសារ។

ស៊ានតាយរៀបរាប់ប្រាប់ម៉ាក់ គេក៏បានត្រៀមតង់ ភួយ ឈុតក្រាស់ៗសម្រាប់ប៉ាម៉ាក់ បងស្រីរួមទាំងខ្លួនគេដែរ ការពារភាពត្រជាក់ គេត្រៀមគ្រប់យ៉ាងមិនខ្វះ។ ប្រុសកំលោះធ្វើឱ្យការបោះជំរំលើកនេះក្លាយជាដំណើរកម្សាន្តដែលគួរឱ្យចាប់អារម្មណ៍ និងរំភើបញាប់ញ័រក្នុងអារម្មណ៍ម្នាក់ៗ។

"តើខ្ញុំអាចជួយអ្វីបានខ្លះ?" នាងក្រមុំសួរ ព្រោះនាងគឺជាចុងភៅសម្រាប់ការដើរលេងនេះ។

"បងស្រីត្រៀមសម្ភារៈសម្រាប់ធ្វើអាហារ ត្រូវមានបាប៊ីឃ្យូផងដែរ"

"ចាស ខ្ញុំទៅរៀបចំភ្លាម" នាងក្រមុំដើរចេញទៅ។ ស៊ានតាយក៏បានប្រាប់ប៉ាម៉ាក់ថាមិនបាច់ធ្វើអ្វីទាំងអស់ សម្រាកយកកម្លាំងសម្រាប់ថ្ងៃស្អែកឱ្យពេញទី។

យ៉ាងអុីញញឹម គាត់មានអារម្មណ៍ថាមានក្តីសុខនិងសុមង្គលពិតមែន គាត់និងស្វាមីកាន់ដៃគ្នាទៅជាន់លើ។ ស៊ានតាយប្រមូលសម្ភារៈដាក់ឡានគេ និងប៉ាព្រោះត្រូវបើកឡានមួយម្នាក់។

ស៊ានតាយដើរទៅរកបងស្រី គេភ្ញាក់ផ្អើលឃើញនាងត្រៀមរបស់ដូចរើផ្ទះ គ្រាន់តែទៅគេង២យប់ប៉ុណ្ណោះ។ ប៉ុន្តែគេមិនមាត់ ឃើញមុខមានក្តីសុខរបស់នាង ចង់ឱ្យនាងមានតែស្នាមញញឹម។

"ទាំងអស់នេះមែនទេ ចាំខ្ញុំលើកដាក់ឡាន"

"ចាស ទាំងអស់" នាងជួយលើករបស់ទៅដាក់ឡានដែរ។ ស៊ានតាយញញឹមដាក់នាងជាប់ នាងជាក្តីស្រឡាញ់របស់គេ។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tahanan ng mga kuwento. Tumuklas ngayon