part 1

5.7K 328 7
                                    

នៅកណ្តាលទីក្រុងដ៏ស្គឹមស្កៃយើងឃើញមានភូមិគ្រិះដ៏សែនធំមួយដាច់គេ។អ្នកណាក៏គេដឹងដែរថាវាជាភូមិគ្រិះត្រកូលមីន។ម្ចាស់ភូមិគ្រិះនេះមានកូនពីអ្នកគឺមីន យ៉ុនហ្គី និង មីន ថេយ៉ុងអីឡូវនេះមីនយ៉ុនហ្គីទើបតែមានអាយុ14ឆ្នាំប៉ុណ្ណោះចំណែកថេយ៉ុងមានអាយុ9ឆ្នាំ។គ្រួសារដែលជាអភិជនមួយនេះក៏មានសម្ព័ន្ធភាពស្និតស្នាលជាមួយត្រកូលផាកដែរ។ត្រគោលផាកវិញគឺមានមិនចាញ់ត្រកូលមីនប៉ុន្មានទេអ្វីដែលសំខាន់ត្រកូលនេះមានកូនប្រុសតែម្នាក់គត់ គឺផាកជីមីន។ ជីមីនទើបតែមានអាយុ9ឆ្នាំដូចថេយ៉ុងដែរ។
«បងយ៉ុនហ្គីមកលេងជាមួយម៉ូឈីទេ»ជីមីនតែងតែចូលចិត្តហៅខ្លួនអែងបែបនេះព្រោះគេគឺជាក្មេងដែលគួរអោយស្រឡាញ់និងស្លូតបូត។ហើយពេលនេះគេកុំពុងតែបបួលយ៉ុនហ្គីមកលេងជាមួយគេតាមរបៀបក្មេង។ជីមីនតែងតែមកលេងផ្ទះយ៉ុនហ្គីដោយសារតែជីមីនចូលចិត្តតាមប៉ារបស់គេហើយប៉ារបស់គេតែងតែមកទីនេះដើម្បីពិភាគ្សាការងារជាមួយលោកមីន។
«ម៉ូឈីលេងចុះបងមិនទំនេរទេ មូឈីទៅបបួលថេក៏បានដែល គេនៅខាងក្នុងផ្ទះ»យ៉ុនហ្គីនិយាយចប់ជីមីនក៏រត់ទៅហៅថេយ៉ុងតាមយ៉ុនហ្គីប្រាប់។
«ថេយ៉ុងមកលេងជាមួយយើងទេ»ជីមីនដើរទៅហៅថេយ៉ុង
«លេងអីគេទៅមូឈី»ថេយ៉ុងក៏ឆ្លើយទាំងសម្លេងស្រួយស្រេះគេក៏ជាក្មេងប្រុសម្នាក់ដែលមានចរិកស្លួតបូតដូចជីមីនដែរ។
«យើងទៅលេងនិងស្រះក្បែរផ្ទះនោះណាយើងឃើញមានផ្កាដុះនៅទីនោះច្រើនណាស់»ជីមីននិយាយចង្អុលទៅស្រះដែលមានផ្កាដុះជុំវិញ។
«អឹមតោះចឹងមូឈី»ថេយ៉ុងនិយាយហើយពួកគេទាំងពីរអ្នកក៏ដើរកាន់ដៃគ្នាតម្រង់ទៅស្រះនោះ។
«ម៉ូឈីតើអែងបេះផ្កានេះដើម្បីអ្វីទៅ»កុំពុងតែបេះផ្កាថេយ៉ុងក៏និយាយឡើង។
«យើងមេនទេយើងចង់ធ្វើកម្រងផ្កាអោយបងយ៉ុនហ្គីពាក់ ចុះអែង»ជីមីននិយាយទាំងញញឹមអៀនព្រោះថាគេនេះចូលចិត្តយ៉ុនហ្គីណាស់។
«យើងមេនទេគឺបេះក្រងលេងប៉ុណ្ណឹងទុកពាក់ខ្លួនអែងមិនចិត្តល្អអោយអ្នកណាទេ»ថេយ៉ុងនិយាយហើយពួកគេក៏នាំគ្នាបេះបន្ត។
មួយសន្ទុះក្រោយមក:
«ថេជួយយើងផង»ដោយមិនប្រយ័ត្នជីមីនក៏ជ្រុលជើងធ្លាក់ទៅក្នុងស្រះនោះ។
«ជីមីន បងយ៉ុនជួយជីមីនផងជីមីនធ្លាក់ទឹក»ដោយខ្លួនតូចដូចគ្នាជួយអ្វីមិនបានមានតែហៅយ៉ុនហ្គីអោយមកជួយព្រោះគេធំជាងខ្លួន។
«មានរឿងអីនិង»យ៉ុនហ្គីដោយសារឮសម្លែងស្រែករបស់ថេក៏រត់មកមើល។
«មូឈីធ្លាក់ទឹកបងយ៉ុន»ដោយសារភ័យពេកថេហៅឈ្មោះជីមីនម្តងជីមីនម្តងម៉ូឈី។យ៉ុនហ្គីងាកទៅតាមដៃថេក៏ឃើញជីមីនខ្វៃៗនៅក្នុងទឹកក៏លោតចូលទៅជួយភ្លាមៗតែម្តង។
«មូឈីអូនយាងមិចហើយ»យ៉ុនហ្គីកុំពុងតែគោះមុខជីមីនតិចៗ
«អូនមិនអីទេ»ជីមីននិយាយទាំងឈ្លក់ទឹកមុខឡើងក្រហម។
«បងភ័យណាស់»យ៉ុនហ្គីនិយាយហើយក៏អោបជីមីនយាងណែន
«ម៉ូឈីទៅធ្វើអ្វីត្រង់នោះ វាគ្រោះថ្នាក់ខ្លាំងណាស់ឮទេ»ព្រលេងពីការអោបយ៉ុនហ្គីក៏សួរឡើង។
«ម៉ូឈីគ្រាន់តែចង់បេះផ្កាមកក្រងអោយបងតែប៉ុណ្ណោះ»ជីមីននិយាយដោយធ្វើមុខម៉ក់ៗដាក់យ៉ុនហ្គី
«ថ្ងៃក្រោយមិនត្រូវធ្វើបែបនេះទៀតឮទេវាគ្រោះថ្នាក់ »យ៉ុនហ្គី
«បងបារម្ភពីមូឈីមេនទេ»ជីមីន
«បាទបងបារម្ភពីមូឈីហើយក៏បារម្ភខ្លាំងទៀតផង»សូហ្កា
«ហេតុអីក៏បងបារម្ភពីមូឈី»ជីមីន
«មកពីមូឈីជាមនុស្សសំខាន់របស់បង បងមិនអាចអោយម៉ូឈីគ្រោះថ្នាក់នោះទេ»យ៉ុនហ្គី
«ចឹងបងក៏សន្យាជាមួយម៉ូឈីមកណាថាចាប់ពីពេលនេះទៅបងត្រូវធ្វើជាអ្នកការពារមូឈីរហូតណា»ជីមីននិយាយហើយដៃមកផ្ពក់គ្នាជាមួយដៃយ៉ុនហ្គី
«បាទបងសន្យា មិនអោយនរណាម្នាក់មកធ្វើអ្វីអូនបានទេម៉ូឈី»យ៉ុនហ្គីនិយាយហើយក៏ទាញជីមីនទៅអោប។
«នៅទីនេះហើយបងទៅរកខោអាវសិនមើលចុះទទឹកអស់ហើយខ្លាចវាត្រជាក់»យ៉ុនហ្គីនិយាយហើយក៏ដើរទៅរកខោអាវមកអោយជីមីន។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now