part 18

1.9K 161 14
                                    

ជុងគុកបានរត់ចុះខាងក្រោមយាងលឿន:
«ជុងកូនទៅណានិង»អ្នកស្រីជុនឃើញកូនប្រុសដូចជាបន្ទាន់ទៅណាចឹងក៏សួរឡើងភ្លាម។
«កូនទៅយកថេមកវិញ»ជុកគុកនិយាយហើយក៏ដើរសំដៅទៅលើឡានយាងលឿន។
អ្នកស្រីជុនបានត្រឹមគ្រវីក្បាលព្រោះមិនយល់ពីកូនថាមិនស្រឡាញ់គេតែពេលគេចាកចេញបែជាទៅយកគេមកវិញ។
ជុងគុកតាមរកថេយ៉ុងសឹងតែក្រឡាប់ផែនដីហើយទោះព្យយាមយាងណាក៏មិនឃើញដែរ។
«ថេអូននៅទីណាទៅ ហេតុអីក៏ចាកចេញទាំងមិនលាបែបនេះ វិលវិញមកបងមិនទាន់សងសឹកអូនហើយទេ»ជុងគុកនិយាយជាមួយខ្លួនអែងដូចមនុស្សឆ្កួតចឹង។
វាជាពេលព្រលុបទៅវិញហើយការតាមរកថេយ៉ុងវាគឺគ្មានបានផលអីទាំងអស់មិនអាចឃើញសូម្បីតែស្រមោលរបស់ថេយ៉ុង។ជុងគុកដើរចូលក្នុងផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួនព្រោះតាំងពីព្រឹកមកមិនបានអីចូលក្រពះសូម្បីបន្តិច។
«ជុងយាងមិចឃើញថេទេ»អ្នកស្រីជុនដែលអង្គុយចាំផ្លូវកូនប្រុសគ្រាន់តែឃើញជុងគុកភ្លាមក៏សួរឡើងព្រោះគាត់ក៏បារម្ភពីថេដែល។
«មិនឃើញទេម៉ាក់ខ្ញុំមិនដឹងគេទៅណាទេ»ជុងគុកនិយាយដោយទឹកមុខស្រពោន។
«ម៉ាក់សួរកូនមួយបានទេ»អ្នកស្រីជុន
«បាទម៉ាក់សួរមកចុះ»ជុងគុកនិយាយបណ្តើរដើរទៅសាឡុងនៅបន្ទប់ទទួលភ្ញៀវបណ្តើរ។
«កូនស្រឡាញ់ថេទេ បើមិនស្រឡាញ់គេដោះលេងគេទៅ»អ្នកស្រីជុន
«ខ្ញុំមិនដឹងទេម៉ាក់ពីមុនខ្ញុំថាយកគេលេងសើចប៉ុណ្ណោះ តែថ្ងៃនេះគ្រាន់តែមិនឃើញមុខគេមួយថ្ងៃខ្ញុំស្ទើរឆ្កួតទៅហើយ»ជុងគុកនិយាយហើយក៏អោនមុខចុះ
«ម៉ាក់គិតថាគេមិនទាន់ទៅណាឆ្ងាយទេព្យយាមរកគេអោយឃើញហើយសុំទោសគេទៅ ម៉ាក់ជឿថាគេមិនប្រកាន់ខឹងនិងកូនទេមើលទៅគេដូចជាស្រឡាញ់កូនណាស់»អ្នកស្រីជុននិយាយបណ្តើរទាញតេលេបើកទូរទស្សន៍បណ្តើរ។
«ខ្ញុំមិនដឹងថាគេនៅទីណាទេ»ជុងគុកនិយាយខណះពេលដែលឮសារព័ត៌មានមួយចេញពីទូរទស្សន៍។
នៅក្នុងព័ត៍មាន:
មានមនុស្សម្នាក់ប្រហែលជាបានលោតទឹកទឹកសម្លាប់ខ្លួនឹនៅលើស្ពានមួយនេះហើយ ព្រោះពួកយើងបានឃើញវាលី មួយទុកចោលនៅលើនេះមួយថ្ងៃហើយ ពេលនេះក្រុមប៉ូលីសកំពុងតែអោយអ្នកជំនាញស្វែងរកហើយ តាមមើលបើលោតទៅមេនពួកយើងមិនសង្ឃឹុមរស់នោះទេព្រោះថាជម្រៅនេះគឺជ្រៅខ្លាំងណាស់ គ្រប់មនុស្សដែលមកលោតនៅទីនេះគ្មានអ្នកណាបានរស់ម្នាក់ឡើយ»សារព័ត៍មាននិយាយជាហូរហែមិនចេះចប់តែមកមើលអ្នកកុំពុងមើលព័ត៍មានអែនេះវិញញ័រខ្លួនទាំងម្តាយទាំងកូនហើយដោយសារតែដឹងច្បាស់ណាស់ថាម្ចាស់វាលីនោះជាអ្នកណា។
«ម៉ាក់ថេគេ»ជុងគុករឹងមាត់និយាយមិនចេញបានត្រឹមស្រឡាំងកាំង
«😭😭»អ្នកស្រីជុននិយាយអីមិនចេញមានតែយំជំនួស។
«អ្នកស្រីមានរឿងអី»គ្រាន់ឮសម្លេងអ្នកស្រីជុនយំភ្លាមអ្នកបម្រើក៏រត់មកភ្លាមៗចង់ដឹងថាមានរឿងអីតែក៏ត្រូវស្រឡាំងកាំងនិងព័ត៌មាន។
«យើងធ្វើខុសលើគេច្រើនណាស់យើងមិនទាន់បានសុំទោសគេទេ»អ្នកស្រីជុននិយាយរៀបរាប់ផងយំផង។
«ខ្ញុំក៏ដូចគ្នាអ្នកស្រី»អ្នកបម្រើក៏មានអារម្មណ៍ខុសដែរទោះបីកន្លងមកជាការសម្តែងធ្វើអាក្រក់ក៏ពិតតែយាងណាក៏មិនទាន់បកស្រាយការពិតដែរ។
«ម៉ាក់ខ្ញុំទៅកន្លែងនិងហើយ»ជុងគុក
«តែនេះយប់រាងជ្រៅហើយមេឃក៏ភ្លៀងទៀតណាជុង ម៉ាក់ដឹងថាកូនបារម្ភពីថេ តែមានក្រុមប៉ូលីសគេជួយហើយ»អ្នកស្រីជុននិយាយហាមឃាតកូនព្រោះបារម្ភពីសុវត្ថិភាព។
«ម៉ាក់កូននៅមិនបានទេ»ជុងគុកថាហើយក៏ចេញទៅវិញជិះឡានសំដៅទៅកន្លែងស្ពាននោះទាំងក្រពះមិនទាន់បានចូលអីបន្តិច ពេលនេះហើយគ្មានណាមានអារម្មណ៍ឃ្លានទេ។
«ជុង»អ្នកស្រីជុនបានត្រឹមតែហៅឈ្មោះកូនព្រោះថាជុងគុកចេញទៅបាត់ហើយ។
«សង្ឃឹុមថាអ្នកប្រុសថេមិនអីទៅចុះ»អ្នកបម្រើ។
ជុងគុកព្យយាមបើកឡានទាំងខ្យល់ទាំងភ្លៀងតម្រង់មកកន្លែងកើតហេតុហើយពេលនេះក៏មកដល់បានសម្រេចមេនមានមនុស្សច្រើនណាស់នៅទីនោះទោះវាភ្លៀងក៏ដោយមកដល់ភ្លាមជុងគុកចុះពីឡានមកសួរអ្នកនៅកន្លែងកើតហេតុភ្លាម។
«លោកតើគេរកឃើញអ្នកលោតទឹកសម្លាប់ខ្លួនហើយឬនៅ»ជុងគុក
«ដូចជាមិនទាន់ឃើញទេ តាមមើលបើរកឃើញក៏មិនរស់ដែរ»អ្នកនៅទីនោះ
«មែនហើយទីនេះខ្ពស់ណាស់ ហើយមានត្រីធំៗទៀត លោតទៅចឹងអីដឹងតែកើតចំណីវាហើយ»អ្នកផ្សេងក៏និយាយបន្ថែម។
ជុងគុកគ្រាន់តែឮចឹងហើយក៏រត់សំដៅទៅកន្លែងមួយដើម្បីលោតទឹកទៅជួយថេមកវិញតែថាត្រូវបានគ្រុមមនុស្សនៅទីនោះឃាតខ្លួនជាប់។
«លេងខ្ញុំ ខ្ញុំត្រូវការទៅជួយសង្សារខ្ញុំមកវិញ»ជុងគុកនិយាយផងយំផងអស់សភាពជាប្រុសស្អាតអស់ហើយ។
«ក្រុមបូលីសកំពុងតែរកហើយ បើលោកទៅបែបនេះ ច្បាស់ជាដូចលោតលោតទៅអោយត្រីសុីចឹង»អ្នកហាមគាត់ព្រោះថាភ្នាក់ងារសុទ្ធលោតទៅនិងសុទ្ធតែមានរបស់ការពារមិនមមេនលោតទៅស្រស់ៗដូចជុងគុកចឹងទេ។
«លែងខ្ញុំ ទៅ»ជុងគុកនៅតែស្រែកផងរើផងអស់សភាពជាមនុស្សនិយាយលេងដឹងគ្នាហើយ។
«មានរឿងអី»ជេហូបឃើញកន្លែងនិងមិនស្រួលក៏ដើរទៅសួរ(អ្នកអស់គ្នាដឹងហើយថាជេហូបជាប៉ូលីសមួយរូបដែរមានហេតុការបែបនេះគេក៏ត្រូវការជួយអន្តរាគមន៍ដែេ)។
«គឺគេថាគេចង់លោតទៅជួយសង្សាររបស់គេ»
«ជុងគុក»ជេហូបស្រែកទាំងភ្ញាក់ផ្អើល (ជេហូបប្អូនជីនហើយជីនជាមិត្តជេហូបជារឿងធម្មតាទេដែលជេហូបនិងជុកគុកស្កាល់គ្នា អែតមីនបញ្ចាក់ខ្លាចអ្នកទាំងអស់គ្នាភ្លេច)។
«បង»ជុងគុកនិយាយបានតែប៉ុណ្ណេះក៏មានសម្លេងកាត់មួយ។
«ក្រុមពួកយើងបានរកឃើញមនុស្សដែលបានលោតនោះហើយតែថាគេគ្មានដង្ហើមទេ»ក្រុមបូលីស
ឮចឹងហើយជុងគុករត់សំដៅយាងលឿនទៅកន្លែងដាក់សប់។
«ថេនេះជាអូនមេនទេ»ជុងគុកលើករាងកាយដែលស្លេកស្លាំងគ្មានឈាមមកអោបជាប់ទ្រូងយំផងអីផង។
«មិចបានអូនគិតខ្លីបែបនេះ ងើបឡើងមកថេមកនិយាយគ្នា មកស្តាប់ពាក្យសុំទោសពីបង ថេងើបឡើងមកអូនឮបងហៅទេ »ជុងគុក
«លោកដាក់សាកសព្វចុះសិនពួកយើងត្រូវយកទៅធ្វើសកលវិច្ឆ័យសិន»ក្រុមប៉ូលីស
«កាត់ចិត្តទៅជុងគុកគេទៅបានសុខហើយ»ជេហូបក៏ចូលទៅលួងលោម។
«បងខ្ញុំខុសដាក់គេគ្រប់យាងមកពីខ្ញុំទើបគេបែបនេះ ព្រោះតែខ្ញុំ ខ្ញុំជាមនុស្សអាក្រក់ខ្ញុំគួរតែស្លាប់ អ្នកស្លាប់មិនគួរណាជាគេទេបង ខ្ញុំគួរតែជាអ្នកស្លាប់បងឮទេថាខ្ញុំគួរតែជាអ្នកស្លាប់»ជុងគុក
«បងដឹងគ្មានអ្នកណាចង់អោយរឿងទៅជាបែបនេះទេ សម្រួលអារម្មណ៍សិនទៅជុងគុក មនុស្សកើតមកមានកើតចាស់ឈឺស្លាប់ជារឿងធម្មតា»ជេហូប
«តែខ្ញុំទទួលយកមិនបានទេបង គេទៅចោលខ្ញុំហើយ  ទៅគ្មានថ្ងៃត្រឡប់ទេ»ជុងគុកនិយាយផងយំផង
«បងដឹងណាប្រគល់សាកសប់អោយប៉ូលីសដោះស្រាយសិនទៅ ទៅផ្ទះជាមួយបងស្អែកមកទទួលយកគេទៅធ្វើបុណ្យណា»ជេហូបប្រឹងព្យយាមលួងជុងគុក
«អត់ទេខ្ញុំនៅក្បែរគេ គេធ្លាប់ប្រាប់ខ្ញុំថាមិនអោយខ្ញុំចោលគេទេ ពេលនេះខ្ញុំនៅក្បែរគេខ្ញុំមិនចោលគេទេ»ជុងគុកចាប់ផ្តើមនិយាយស្តីដូចជាមនុស្សឆ្កួតចឹង។
«ជុងគុក»ជេហូបបានត្រឹមតែហៅឈ្មោះព្រោះមិនដឹងថានិយាយអីទៀតទេ។
សាកសប់របស់ថេយ៉ុងត្រូវបានបញ្ចូលទៅកាន់កន្លែងធ្វើសកលវិច្ឆ័យព្រោះខ្លាចថាវាជាករឃាតកម្មអីចឹងទៅ។
មកមើលផ្ទះយ៉ុនហ្គីណែនេះវិញក៏វល់មិនធម្មតាដែរ:
«ម៉ាក់គិតថាគេជាថេច្បាស់ណាស់»ក្រោយពីឃើញព័ត៌មាននោះមកអ្នកស្រីមីនចាប់ផ្តើមមិនស្រួលចិត្តដោយសារតែឃើញវាលលីនោះដូចវាល់លីកូនគាត់ក៏រត់មកផ្ទះយ៉ុនហ្គីភ្លាម។
«ម៉ាក់កុំទាន់គិតអាក្រក់អីប្អូនយើងនៅផ្ទះអាម្សៀលនោះហើយ»យ៉ុនហ្គីនិយាយលួងលោមម្តាយ
«គេអាចធ្វើអាក្រក់ដាក់ថេហើយគិតខ្លីក៏ថាបានដែរ»អ្នកស្រីមីន
«ខ្ញុំថាអ្នកមីងសម្រួលអារម្មណ៍សិនណា»ជីមីននៅក្បែរនោះក៏ជួយនិយាយលួងលោម។
«ម៉ាក់ទៅសម្រាកសិនទៅចាំខ្ញុំអោយគេសើបពីប្អូននៅផ្ទះអាម្សៀលនោះ ព្រឹកនេះប្រហែលជាដឹងលទ្ធផលហើយ»យ៉ុនហ្គី
«អ្នកមីងទៅសម្រាកជាមួយខ្ញុំសិនណា វានិងមិនកើតរឿងអាក្រក់ទេណាមីង» ជីមីន។
ក្រោយពីការលួងលោមអ្នកស្រីមីនក៏ទន់ចិត្តហើយព្រមទៅសម្រាកតាមការស្នើសុំ។
ពេលព្រឹកឡើងសម្លេងទូរសព្ទរោទិ៍បន្លឺឡើងនៅផ្ទះយ៉ុនហ្គីទាំងព្រឹក។
«បានការអីហើយ»យ៉ុនហ្គីសួរទៅកូនចៅរបស់គេ។
«គឺថាមិនឃើញអ្នកប្រុសតូចនៅផ្ទះនោះតែបាទតាមការសាកសួរអ្នកជិតខាងនៅទីនោះបាននិយាយថាអ្នកប្រុសថេបានចាកចេញកាលពីម្សិលមិញម្លេះ»កូនចៅ
«ប៉ុណ្ណឹងបានហើយ»យ៉ុនហ្គីចាប់ផ្តើមមានអារម្មណ៍ភ័យពីប្អូនហើយពេលឮកូនចៅនិយាយបែបនោះ គ្រាន់តែដាក់ទូរសព្ទភ្លាម លេខមួយខ្សែរទៀតក៏បានខលមកភ្លាមតែម្តង។
«មានការអីមាកូ»យ៉ុនហ្គី
«ខាងបូលីសបានទាក់ទងមកខ្ញុំ គឺថាគេថាអ្នកប្រុសថេស្លាប់ហើយដោយសារលោតទឹកសម្លាប់ខ្លួន»ពាក្យសំដីម៉ាកូម្តងនេះធ្វើអោយយ៉ុនហ្គីស្វាងចេសតែម្តង។
«ចុះអែងពេលនេះនៅឯណា»យ៉ុនហ្គីនិយាយទាំងប្រឹងទប់ស្មារតី
«ខ្ញុំនៅអាមេរិកទេ»ម៉ាកូ (អ្នកអស់គ្នាដឹងហើយមេនថាពេលមានបញ្ហាអីគេមិនអាចទាក់ទងទៅចៅហ្វាយធំបានទេមានតែទាក់ទងចំណិតនិងអែង មូលហេតុដែលប៉ូលីសដឹងព្រោះឯកសារនៅក្នុងវាល់លី។
«មិនអីទេចាំយើងទៅទទួលគេអោយលេខប៉ូលីសនោះមកយើងមកចាំយើងទៅយកប្អូនយើង»ក្នុងនាមជាម៉ាហ្វៀមួយរូបទោះពេលនេះតក់ស្លុតខ្លាំងតែក៏ត្រូវរក្សាភាពរឹងមាំដែរ។
យ៉ុនហ្គីបានរៀបចំខ្លួនចុះពីលើផ្ទះយាងលឿនចុះមកមិនទាន់និងដល់ជាន់ក្រោមផងមានឮសម្លេងយំពេញផ្ទះបាត់ទៅហើយ:
«យ៉ុនកូនថេ កូនថេគេលោតទឹកសម្លាប់ខ្លួនហើយ»អ្នកស្រីយ៉ុនយំតម្អូញប្រាប់ទៅកូនប្រុស
«មិនអីទេណាម៉ាក់សម្រួលអារម្មណ៍ឡើង»យ៉ុនហ្គីព្យយាមហាមគាត់ម្តាយទាំងដែលខ្លួនអែងក៏ឈឺចាប់ដូចគេពុះយកបេះដូងទៅចឹង។
«ថេមិចក៏អែងគិតខ្លីបែបនេះ»ជីមីនក៏មិនណយដែរយំផងតម្អូញផង។
«ខ្ញុំទៅសិនហើយម៉ាក់»យ៉ុនហ្គី
«ម៉ាក់សុំទៅដែរយ៉ុន»អ្នកស្រីមីន
«អត់ទេម៉ាក់នៅទីនេះសិនហើយណា ខ្ញុំទៅយកប្អូនមកវិញ »យ៉ុនហ្គីព្យយាមពន្យល់ម្តាយ
«ពួកអែងជួយយកគាត់ទៅផង»យ៉ុនហ្គីនិយាយទៅម្តាយ
«ថេកូនម្តាយម្តេចក៏កូនគិតខ្លីបែបនេះ»អ្នកស្រីយ៉ុននិយាយមិនទាន់ចប់ស្រួលបួលផងក៏សន្លប់បាត់មាត់ឈឹងតែម្តង។
«អ្នកស្រី អ្នកមីង»សម្លែងស្រែករបស់អ្នកបម្រើ ផងជីមីនផង ពេលនេះនៅក្នុងផ្ទះឡើងកងរំពងហើយ។
យ៉ុនហ្គីចាកចេញទៅដោយមិនខ្វល់ពីវត្តមានជីមីនសូម្បីតែបន្តិចថាទៅមកពីគេបារម្ភពីរឿងថេយ៉ុងខ្លាំងពេកក៏ថាបាន។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now