part 36

2.1K 185 20
                                    

គិតៗទៅមួយអាទិត្យវាពិតជាលឿនមេន មិនទាន់ដឹងជាស្អីផងដល់ថ្ងៃយ៉ុនហ្គីត្រឡប់មកវិញបាត់ទៅហើយ។ជីមីនវិញមួយអាទិត្យកន្លងមកនេះក៏មិនដឹងជាជួបរឿងស្អីខ្លះទេ សុខទុកយាងណាទល់តែអ្នកអាន អានភាគបន្តទើបដឹង។
យ៉ុនហ្គីគ្រាន់តែដោះស្រាយរឿងបញ្ហាក្រុមហ៊ុនរួចក៏ប្រញាប់ប្រញាល់មកផ្ទះមាត់សមុទ្រគេភ្លាម។គ្រាន់តែទុកចតដល់មាត់កំពង់យ៉ុនហ្គីប្រញាប់ចុះពីលើទូក សំដៅទៅផ្ទះរបស់គេភ្លាមតែម្តង។
«លោកប្រុសត្រឡប់មកវិញហើយ»អ្នកបម្រើម្នាក់គោកប្រាប់អ្នកបម្រើផ្សេងទៀត។
«លោកប្រុសមកពីឆ្ងាយចឹងប្រហែលជាហត់នឿយហើយ អញ្ចើញទៅងូតទឹកនិងពិសាអាហារអោយមានកម្លាំងចាំពួកខ្ញុំរៀបចំអោយ»អ្នកបម្រើ។
«អឹម»យ៉ុនហ្គីងក់ក្បាលហើយក៏ដើរឡើងកាំជណ្តើរតម្រង់ទៅបន្ទប់របស់គេ។
គ្រាន់តែឡើងផុតកាំជណ្តើរភ្លាម:
«យ៉ុនហ្គី ខ្ញុំខ្លាចជួយខ្ញុំផង»វាជាសម្លេងជីមីនស្រែករត់មករកយ៉ុនហ្គីដោយមានហានីនិងនាងភីតដើរតាមពីក្រោយទោះជីមីនស្រែកមេនតែថាសម្លេងនោះវាតិចសឹងតែស្តាប់មិនឮតែយ៉ុនហ្គីស្តាប់បាន។
«វាឆ្កួតស្អីអែងទៀតហើយ»យ៉ុនហ្គីនិយាយហើយក៏រុញជីមីនធ្លាក់ពីលើកាំជណ្តើរនោះទៅ ក្នុងខណះដែរជីមីនព្យយាមទៅក្បែរគេ។
ជីមីនត្រូវរមៀលខ្លួនធ្លាក់ពីលើកាំជណ្តើរម្តងមួយកាំម្តងមួយកាំទម្រាំដល់ខាងក្រោម ណាមួយផ្ទះនេះគឺធំអីចឹងជណ្តើរវាក៏វែងទៅតាមនោះ។
«ជីមីន»អ្នកគ្រប់គ្នាក្នុងផ្ទះនោះស្រែកភ្ញាក់ផ្អើលគ្រប់គ្នាតែអត់តែយ៉ុនហ្គីចុះពីលើផ្ទះមកដោយគ្មានភ្ញាក់ផ្អើលអីបន្តិច។
«ជីមីន»អ្នកបម្រើម្នាក់រត់ទៅលើកជីមីន តែថាសភាពជីមីនគឺឈាមហូរពេញមុខ បូករួមជាមួយនិងស្នាមចាស់ៗពីមុនផងនោះគឺសឹងតែដូចមិនមេនមនុស្ស។
«អ្នកប្រុស ជីមីនគេ»អ្នកបម្រើ
«វាមិនស្លាប់ទេ ជីវិតវាថ្លៃណាស់»យ៉ុនហ្គីដែលឈរនោះក៏និយាយ
«តែថាគេផុតដង្ហើមហើយ»អ្នកបម្រើម្នាក់និយាយខណះដែលគេយកដៃទៅស្ទៀបដង្ហើមរបស់ជីមីន។
យ៉ុនហ្គីឮបែបនេះក៏ដាក់ខ្លួនអង្គុយទាញជីមីនមកស្ទាប់ដង្ហើមម្តងទៀត វាគឺដូចអ្នកបម្រើនិយាយមេន។
គ្រាន់តែឃើញបែបនេះភ្លាមយ៉ុនហ្គីបានអោយគេរៀបចំទូកដើម្បីឆ្លងទៅពេទ្យនៅទីក្រុង ព្រោះទីនេះមិនសម្បូរពេទ្យជំនាញទេ។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now