part 6

2.3K 183 2
                                    

ពេលនេះយ៉ុនហ្គីបាននាំជីមីនមកដល់កន្លែងមួយដែលមើលទៅវាដូចជាកោះបន្តិចព្រៃបន្តិចព្រោះនៅជំវិញផ្ទះសុទ្ធតែដើមឈើធំៗ ហើយក៏មានសមុទ្រនៅក្បែរនិងដែរ អ្វីដែលសំខាន់គឺឃើញមានផ្ទះតែមួយនិងទេដែលវាធំខ្លាំងណាស់ក្រៅពីនោះគឺមានផ្ទះតូចៗតែពីរបីប៉ុណ្ណោះ។ជីមីនមិនអាចស្កាល់ផ្លូវទេព្រោះមកតាមផ្លូវគឺគេចងភ្នែកមិនអោយឃើញអ្វីទាំងអស់។
«ដល់ហើយចុះមក»ពេលដល់កូនចៅរបស់យ៉ុនហ្គីក៏និយាយឡើងហើយដើរទៅស្រាយភ្នែកអោយជីមីន ចំណែកជីមីនដល់ដំណាក់កាលនេះហើយគឺមានតែធ្វើតាមគេនិងហើយ។យ៉ុនហ្គីក៏ដើរទៅមុនធ្វើព្រងើយ។
ពេលមកដល់ក្នុងផ្ទះ:
«នេះជាបន្ទប់របស់អែង ហើយនេះជាខោអាវរបស់អែង»សូហ្កានិយាយប្រាប់ទៅជីមីន។ចំណែកជីមីនមិនបាននិយាយអ្វីបានត្រឹមតែឈររកកលទឹកភ្នែកប៉ុណ្ណោះ។ព្រោះថាបន្ទប់ដែលយ៉ុនហ្គីប្រាប់ថាជាបន្ទប់របស់គេនោះគឺគ្មានអ្វីទាំងអស់មិនថា ភួយ ខ្នើយ ឬពូក យាយរួមទៅទទេស្អាតគឺមានតែបន្ទប់ដែលមានត្រឹមការ៉ូក្រាលប៉ុណ្ណោះ។បើយាយពីខោអាវវិញមានតែពីរបីកំភ្លេប៉ុណ្ណោះហើយវាសុទ្ធតែជាអាវដៃខ្លីនិងខោជើងខ្លីត្រឹមជង្គង់ប៉ុណ្ណោះ នៅទីនេះវារងារណាស់ តើអោយជីមីនរស់នៅបានយាងមិចទៅ។
«បើចង់ងូតទឹក ទីនេះគ្មានបន្ទប់ទឹកសម្រាប់អែងទេតែវាគឺមាននៅផ្ទះតូចនៅក្នុងព្រៃនោះអែងអាចប្រើបាន»សូហ្កានិយាយបន្ត។
«បាទ»ជីមីនក៏ឆ្លើយត្រឹមមួយមាត់ដល់កំណាក់កាលនេះហើយគ្មានអ្វីតវានិងគេទៀតទេ។
«មួយទៀតចាប់ពីពេលនេះទៅអែងត្រូវធ្វើការងារទាំងអស់ក្នុងផ្ទះនេះ មិនថាដាំបាយ ធ្វើម្ហូប បោសផ្ទះ 
ឬទៅសម្អាតមុខផ្ទះ វាជាការងាររបស់អែង អែងត្រូវធ្វើវា រាល់ថ្ងៃ ហើយអែងនិងទទួលបានអាហារតែមួយពេលប៉ុណ្ណោះគឺពេលថ្ងៃបើយើងដឹងថាអែងលួចសុីអាហារក្រៅពីម៉ោងនោះអែងនិងត្រូវទទួលទោសជាមិនខានតែបើអែងលួចខ្ជិលសូម្បីតែអាហារមួយពេលក៏អែងមិនបានដែរចាំទុក»យ៉ុនហ្គីនិយាយណែនាំយាងវែងអន្លាយ ចំណែកអ្នកឈរស្តាប់បានត្រឹមតែងក់ក្បាលគ្មានសិទ្ធប្រកែកអីទេ។យ៉ុនហ្គីនិយាយរួចក៏ដើរឡើងទៅបន្ទប់គេបាត់ទៅ។
ជីមីនដើរចូលបន្ទប់ទាំងស្ងៀមស្ងាត់ហើយដាក់ខ្លួនអង្គុយនិងការ៉ូដោយយកដៃអោបជើងផ្អែកក្បាលនិងជញ្ចាំងព្រោះថានៅក្នុងបន្ទប់នេះគ្មានអ្វីទេ។
Jimin pov :តើហេតុអ្វីបានជាជីវិតរបស់ខ្ញុំក៏ចេះជួបរឿងលំបាកមិនចេះចប់មិនចេះហើយបែបនេះ ថ្ងៃនេះជាថ្ងៃដែលធ្វើអោយខ្ញុំដឹងថាខ្ញុំកុំពុងតែនៅក្នុងនរកពិតប្រាកដហើយតើអោយខ្ញុំរកផ្លូវចេញតាមណាទៅ ខ្ញុំវង្វេងអស់ហើយ បើសិនជាបងជុងគុកដឹងគាត់ច្បាស់ជាមកជួយខ្ញុំពីពួកតិរច្ឆាននេះមិនខាន តែទោះបីជាខ្ញុំមានឱកាសប្រាប់គាត់បានក៏ខ្ញុំមិនប្រាប់ដែរ ខ្ញុំមិនចង់ជំពាក់គុណគាត់ច្រើនជាងនេះទេកន្លងមកគាត់ជួយខ្ញុំច្រើនហើយ ហើយខ្ញុំក៏មិនបានស្រឡាញ់គាត់ ខ្ញុំមិនអាចផ្តល់ក្តីសង្ឃឹុមអោយគាត់ទៀតទេ តទៅខ្ញុំនិងស៊ូនិងជីវិតមួយនេះដោយខ្លួនអែង ទោះវាលំបាកយាងណាក៏ដោយ។ជីមីនអង្គុយនិយាយជាមួយខ្លួនអែងទាំងទឹកភ្នែករហាម។
ចំណែកយ៉ុនហ្គីវិញពេលមកដល់បន្ទប់របស់គេ:
Yoongi pov :វាដល់ពេលហើយដែលអែងត្រូវសងគ្រួសាររបស់យើង ព្រោះតែអែងទើបប៉ារបស់អែងសម្លាប់ប៉ារបស់យើង យកទ្រព្យទៅទុកអោយអែង ក៏ព្រោះតែអែងទើបធ្វើអោយយើងក្លាយជាកូនកំព្រា ក៏ព្រោះតែអែងទើបធ្វើអោយម៉ាក់របស់យើងត្រូវគេរំលោភ គ្រប់យាងគឺមកពីអែង អែងនិងត្រូវតែសងយើង។យ៉ុនហ្គីនិយាយទាំងកំហឹងគេពេលនេះគ្មានចិត្តស្រឡាញ់ជីមីនទេសូម្បីបន្តិចគ្រប់យាងមានតែគំនុំទេ។

មកមើលកំលោះសង្ហារជុងគុកវិញកំពុងតែខឹងមួរម៉ៅនិងកូនចៅរបស់គេពេញទំហឹងហើយ។
«ពួកអែងសុទ្ធតែគ្មានបានការនេះមនុស្សតូចតែមួយក៏រកមិនឃើញ»ជុងគុកកំពុងតែខឹងនិងកូនចៅរបស់គេព្រោះថាបាត់ជីមីនពីរថ្ងៃហើយមិនឃើញសុំច្បាប់ទៅផ្ទះក៏មិនឃើញ តាមធម្មតាជីមីនជាមនុស្សមានច្បាប់ទម្លាប់ល្អណាស់។
«ពួកខ្ញុំសុំទោសពិតមេនចៅហ្វាយ ពួកខ្ញុំនិងព្យាយាមរកអោយឃើញ សូមចៅហ្វាយកំបារម្ភអី»កូនចៅ
«ទៅណាក៏ទៅៗតែបើស្អែកមិនបានដំណឹងទេពួកអែងងាប់មិនខានទេ»ជុងគុកនិយាយទាំងគ្រវាស់កែវស្រាដែលគេកំពុងផឹកឡើងរាយប៉ាយ។
«បាទចៅហ្វាយ»ពួកគេថាហើយក៏នាំគ្នាចេញអស់។ចំណែកជុងគុកក៏ផឹកស្រាបន្តមិនខ្វល់ថាវាយប់ស្មើណាក៏ដោយសំខាន់គេមិនសប្បាយចិត្ត។

មកមើលអ្នកគេងចាំឆាតគេវិញមិនព្រមដេកទេគ្រាន់តែលេងឆាតជាមួយគេបានពីរថ្ងៃសោះចង់ទម្លាប់បាត់ហើយ។
«ហេតុអីថ្ងៃនេះគាត់មិនឆាតឬមិនខលមកយើងសោះចឹង ឬគាត់រវល់អ្វី តែគាត់បើកអនឡាញទេតើ ហើុយអីក៏ខ្វល់ច្រើនម្លេះចូលគេងវិញល្អជាង»ថេនិយាយហើយក៏ចូលគេងទៅតែមួយសន្ទុះក្តោយមក
«ហុើយគេងមិនលក់ទេលោកអើយធុញៗណាស់មិចក៏ខួរក្បាលនេះចេះតែនឹកគេមិនឈប់ចឹង ដូចត្រូវស្នេហ៍គេចឹង ហើយស្តាប់បទចម្រៀងលេងសិន»ថេថាហើយក៏យកទូរសព្ទមកស្តាប់ចម្រៀងច្បាស់ណាស់ថាស្តាប់ចម្រៀងមួយណាដែលត្រូវនិងសាច់រឿងរបស់ខ្លួន។

នេះជាបទដែលថេយ៉ុងចាក់ស្តាប់ ។ពេលថេយ៉ុងស្តាប់យូរៗទៅទឹកភ្នែកក៏ចាប់ផ្តើមហូរមិនឈប់រហូតបិទភ្នែកព្យាយាមគេងទាំងទឹកភ្នែក។«បទនេះវាពិតជាដូចយើងខ្លាំងណាស់ អ្នកច្រៀងបទនេះប្រហែលជាឈឺចាប់ដូចយើងចឹង គ្រាន់តែស្តាប់ក៏មានអារម្មណ៍ថាឈឺចាប់ពិព័រនាមិនត្រូវដែរ នេះយើងលួចស្រឡាញ់គេទៅហើយបើគេដឹងថាយើងស្រឡាញ់គេហើយគេមិនស្រឡាញ់យើងតើរឿងវាយាងមិចទៅវិញណ៎៎)ថេស្តាប់បណ្តើនិយាយជាមួយខ្លួនអែងបណ្តើរ។បទមួយនេះអ្នកដែលធ្លាប់ជួបរឿងនេះស្តាប់ហើយមិនយំទើបចម្លែកអ្នកអស់គ្នាបើជួបរឿងដូចថេយ៉ុងអែតមីនណែនំាអោយស្តាប់បទនិងព្រោះស្តាប់ហើយវានិងធ្វើអោយយើងរហាមមិនដឹងខ្លួន🙂។

ភាគនេះខ្លីតិចហើយព្រោះអែតមីនចង់អោយអ្នកអស់អស់គ្នាស្តាប់បទចម្រៀងលេងសិនមុននិងអានភាគបន្ទាប់🙂។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now