ក្នុងពេលដែលកុំពុងគេងជីមីនស្រាប់តែបានភ្ញាក់ឡើង។
«ហាសខ្ញុំនៅទីណានិងមិចក៏ បងម៉ាក នេះមានរឿងអីនិង»ជីមីនស្រែកភ្ញាក់ផ្អើលធ្វើអោយម៉ាកភ្ញាក់ដែរ។
«ជីមីនបងមិនដឹងអីទេ»ម៉ាក
«មិចក៏ចឹង»ជីមីនភ័យមុខឡើងស្លាំង។
«ផាំង»បាតជើងរន្ទះធាក់ទ្វារតែមួយជើងក៏បាក់ខ្ទិចតែម្តង ទាយក៏ដឹងថាអ្នកធាក់និងមានកម្លាំងប៉ុណ្ណាតែអាចមកកុំហឹងក៏ថាបានដែរ។
«យើងមិននៅតែប៉ុន្មានថ្ងៃសោះមកលួចសាហាយស្មន់ជាមួយនិងវាចឹងហេស»យ៉ុនហ្គីនិយាយឡើងតឹងសរសៃរករ
«ពួកយើងគ្មានអីនិងគ្នាទេ វាអាចជាការយល់ច្រឡំ»ម៉ាក
«មេនហើយពួកយើងគ្មានអីនិងគ្នាពិតមេន»ជីមីន
«ឃើញនិងភ្នែកបែបនេះហើយនៅប្រកែកចេញទៀតទម្រាំកន្លងមកនៅក្រោយខ្នងយើងពួកអែងធ្វើអ្វីខ្លះ»យ៉ុនហ្គី
«មេនហើយបងយ៉ុនហ្គីសំណាងហើយដែលខ្ញុំបានឃើញ កុំអីបងនិងក្លាយជាមនុស្សល្ងង់អស់មួយជីវិតហើយ»ហានីស្រីបិសាច
«អរគុណណាស់ហានីដែរអូនតែងធ្វើជាភ្នែកជាច្រមុះអោយបងកន្លងមក»យ៉ុនហ្គី
«មិនអីទេ ព្រោះអូនចង់ជួយបង»ហានី
តើជីមីននិងម៉ាកបានមកបែបនេះដោយសារអ្វីត្រឡប់ទៅពេលវេលាកន្លះឆ្នាំកន្លងមកសិនថាបានកើតអ្វីខ្លះជាមួយជីមីន:
«មិចក៏អ្នកនាងជួយខ្ញុំ»ភីតសួរទៅកាន់ស្រីកញ្ច្រោង
«យាងមិច យើងគ្រាន់តែចង់ជួយ យើងក៏មិនចូលចិត្តវាដែរ»ហានី
«អ្នកនាងស្កាល់លោកជីមីនដែរមេន»ភីត
«ថីមិនស្កាល់ អាក្មេងឈ្លើងទាមម្នាក់នោះ យើងស្អប់វាសឹងអី ទៅណាក៏បងយ៉ុនហ្គីយកវាទៅតាមដែរ»ហានីនិយាយទាំងធុញទ្រាន់
«ចឹងខ្ញុំបានគ្នាហើយ ខ្ញុំក៏ស្អប់វាដែរ»ភីតនិយាយហើយពួកគេបានញាក់ត្របក់ភ្នែកដាក់គ្នា។ពេលព្រឹករះថ្ងៃថ្មីមក:
«មិចក៏ខ្ញុំមកគេងលើពូកនេះបានចឹង»ជីមីន
«ខ្ញុំប្រហែលជាមមើរមកគេងលើនេះហើយ»ជីមីននិយាយហើយក៏ងើបទៅលុបមុខលុបអី អោយស្វាងទាំងខ្លួនគ្មានកម្លាំងក្នុងខ្លួនសូម្បីបន្តិច។ជីមីនបានចុះមកដល់ភ្លាមក៏បានឮលោកទេសនាភ្លាមតែម្តង:
«អែងដឹងថាវាជាម៉ោងប៉ុន្មានទេ»យ៉ុនហ្គី
«អោយខ្ញុំសុំទោសផង»ជីមីនគោរពសុំទោស
«បងកុំបន្តោសគ្នាអីគ្នានៅក្មេង ជីមីនអែងឈឺមេនទេពេលនេះយាងមិចហើយ»ហានី
«ខ្ញុំមិនអីទេ»ជីមីននិយាយហើយញញឹមតិចៗ។
«ដួសបាយនៅឈរធ្វើស្អីទៀត»យ៉ុនហ្គីថាអោយជីមីន
«អរបាទ»ជីមីន។
ការញាំបាយរបស់យ៉ុនហ្គីបានបញ្ចប់ទាំងរអាករអួលដោយសារតែភ្នែកគិតតែពីសម្លឹងជីមីនមិនឈប់។
«បងយ៉ុនកើតអីនិង»ដោយសារតែឃើញយ៉ុនហ្គីមើលតែជីមីនទើបហានីសួរឡើង។
«បងមិនបានមើលអីទេ ហានីក្រែងអូនចង់ទៅដើរលេងមេនទេ»យ៉ុនហ្គី
«ចា៎៎បង»ហានី
«ថ្ងៃនេះបងទំនេរចាំបងនាំអូនដើរលេង អូនចង់ទៅទីណាក៏បានដែរ»យ៉ុនហ្គី
«អរគុណបងយ៉ុនហ្គីខ្លាំងណាស់»ហានី
«តោះ»យ៉ុនហ្គីនិយាយហើយពួកគេក៏បណ្តើរគ្នាចេញទៅបាត់ទុកអោយមីននីឈរមើលពួកគេចេញទាំងទឹកមុខសោកសៅ ព្រោះគិតថាយ៉ុនហ្គីនិងហានីនិងដើរយាងសប្បាយហើយដោយមិនខ្វល់ពីវត្តមានខ្លួនទៀតទេ ខ្លួនលែងមានអារម្មណ៍ថាសំខាន់ដូចមុនហើយ។
ការគិតរបស់ជីមីនគឺវាផ្ទុយស្រឡះទៅវិញទេ យ៉ុនហ្គីជូនហានីទៅក៏ពិតមេនតែមើលនេះចុះ:
«បងយ៉ុនហ្គីគិតថាមួយនេះស្អាតដែរទេ»ហានីកំពុងជ្រើសរើសសម្លៀកបំពាក់។
«មើលមួយណាស្អាតក៏យកទៅ ចាំបងចេញលុយ»យ៉ុនហ្គីឆ្លើយអោយតែរួចពីមាត់ភ្នែកមើលតែទូរសព្ទមើលអីក៏មិនដឹង។
«បងយ៉ុនគិតថាសមខ្ញុំទេ»ហានីចេះតែសួរធ្វើអោយយ៉ុនហ្គីនេះធុញស្ទើរដាច់ខ្យល់ហើយ។
«គិតលុយទៅបងទៅចាំក្រៅមុន»ធុញពេកយ៉ុនហ្គីហុចកាតខ្មៅហើយដើរចេញទៅចាំឡានមុន។
«គិតលុយអោយលឿនៗមក»ហានីឃើញបែបនោះហើយក៏ប្រញាប់អោយគេគិតលុយភ្លាមតែម្តង។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។