អ្នកអស់គ្នាអត់ឆ្ងល់ទេអីថាមិចបានរឿងជាបែបនេះ។
យ៉ុនហ្កីបានចូលរួមដៃជាមួយបូលីសដើម្បីដឹងរឿងណាមជូនដែលមកសងសឹកខ្លួន ហើយណាមជូនបានចូលរួមដៃជាមួយបូលីសដើម្បីចាប់លោកគីម ។យាយរួមទៅណាមជូននិងយ៉ុនហ្គីមិនទាន់សម្រុះសម្រួលគ្នាទេតែពេលបានដឹងរឿងគ្រប់យាងបែបនេះហើយក៏មិនដឹងថាសម្រុះសម្រួលគ្នាបែបណាទេ។រឿងមួយនេះណាមជូនបានដឹងយូរហើយតែគ្រាន់តែរកឱកាសល្អ ដូចពេលនេះចឹងណាមជូនប្រើល្បិចពន្យាពេលដើម្បីអោយប៉ូលីសមកទាន់ ។តែមិនដឹងថារឿងចាត់ការស្រួលបែបនេះសោះតែចង្រៃអីបែរជាទៅបានឮរឿងដែលស្តាប់ហើយធ្វើអោយម្នាក់ៗមានអារម្មណ៍ថាខុសខ្លួនទៅវិញ។«អ្នកនាង ខ្ញុំឮមកថាលោកគីមស្លាប់ហើយពួកវាដឹងរឿងអស់ហើយ»នាងភីតរត់ទៅប្រាប់ហានី ព្រោះនាងបានលួចស្តាប់អង្គរក្សនិយាយគ្នា។
«យើងនៅលេងបានហើយ»និយាយហើយហានីរត់ទៅរៀបចំខោអាវដើម្បីគេចខ្លួន។
«អ្នកនាងចង់ទៅណា ចុះខ្ញុំ»នាងភីតសួរទាំងភ័យ
«អែងមេនទេចង់ទៅណាក៏ទៅៗ យើងមិនដឹងទេ»ហានី
«មិចក៏និយាយបែបនេះ អ្នកនាងខ្ញុំខ្លាច»ភីត
«លេងយើងទៅកុំមកទោងយក យើងប្រញាប់គេមកទាន់ឡូវហើយ»ហានី
«អត់ទេអ្នកនាង យកខ្ញុំទៅផង»ពួកគេពីរអ្នកក៏ប្កែកប្រទាញប្រទង់គ្នាចុះឡូើងនិងមុខជណ្តើរ មិនប្រយ័ត្នហានីក៏រុញភីតមួយទំហឹងធ្លាក់ពីលើផ្ទះ ។
«ឈាម អត់ទេយើងមិនបានសម្លាប់វា វាធ្លាក់ដោយខ្លួនអែង យើងមិនបានធ្វើ អាយយើងមិនបានធ្វើទេ»ហានីចាប់ផ្តើមស្រែកដូចមនុស្សវិកលចរឹកចឹង។
«សួរស្តីអ្នកនាងហានី»ម៉ាគូ
«យើងមិនបានធ្វើទេ ចេញទៅ»ហានី
«អ្នកនាងធ្វើអោយចៅហ្វាយប្រុសខ្ញុំក្លាយជាបែបនេះហើយ នៅមានមុខមកនិយាយបែបនេះទៀត»ម៉ាគូខឹងខ្លាំងណាស់ ។ព្រោះថាតាំងពីយ៉ុនហ្គីត្រឡប់មកពីនោះវិញមិនស្តីមិននិយាយខុសពីធម្មតា សូម្បីតែរឿងអោយចាត់ការហានីនេះក៏យ៉ុនហ្គីមិនបានបញ្ចាដែរគឺម៉ាគូមកខ្លួនអែង។
«អ្នកណាប្រើអោយវាល្ងង់ខ្លួនអែង យាងមិចចង់សម្លាប់យើងក៏សម្លាប់មក»ហានី
«កុំភ័យអី គង់តែងាប់ទេ មីចង្រៃ ពិសពុល ស្តាយដែលលោកពូអ្នកមីងបង្កើតកូនចោលម្សៀតដូចជានាងអែង»ម៉ាគូ
«ហឹស យើងយាងមិច »ហានី
«នាងអែងនិងមេនគឺថោកទាប ថោកទាបបំផុត»ម៉ាគូ
«ចឹងក៏សម្លាប់យើងមក តែយើងសុំអែងរឿងមួយផង ថាអោយប៉ាម៉ាក់បំភ្លេចកូនស្រីថោកទាបម្នាក់នេះផង»ហានីនិយាយហើយយំ។
«យាងមិច»ម៉ាគូស្រាប់កាត់បន្ថយកំហឹង។
«តាំងពីតូចមកពួកគាត់មិនខ្វល់ពីខ្ញុំទេ ទុកខ្ញុំដូចសត្វធាតុ មានតែលោកពូទេដែលគាត់ស្រឡាញ់ខ្ញុំទើបគាត់បញ្ចាអីខ្ញុំក៏ធ្វើ....»ហានីរៀបរាប់ទាំងទួញសោក រហូតដល់ណាម៉ាកូភ្លេចខ្លួនឆ្លៀតឱកាសនាងក៏ក្រោករត់តែថា:
«ផាំងៗៗៗ»គ្រាប់កាំភ្លើងជាច្រើនគ្រាប់ត្រូវបានទម្លុះ ពេញខ្លួនហានីដោយស្នាដៃកូនចៅម៉ាគូ។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។