part 21

1.6K 186 8
                                    

ផ្ទះនៅឯកោះនេះវិញឃើញថាមានក្មេងប្រុសរូបស្អាតម្នាក់កុំពុងតែបោសជូតផ្ទះ ស្រោចផ្កា និយាយរួមទៅការងារក្នុងផ្ទះទាំងអស់គឺថាជីមីនធ្វើម្នាក់អែងតាំងពីព្រឹកមកម្លេះគ្មានពេលសម្រាកទេព្រោះមានអ្នកចាំឃ្លាំមើល បើនិយាយពីររូបរាងវិញគឺស្រម៉កដូចក្មេងអនាថាចឹង។
«ពួកអែងជួយចៅហ្វាយផង»កូនចៅដែលបានយកយ៉ុនហ្គីមកក៏ស្រែកអ្នកនៅក្នុងផ្ទះនោះអោយមកជួយ។
«នេះមានរឿងអីទៅ»ជីមីនសួរទាំងភ្នែកស្លើមើលទៅសភាពយ៉ុនហ្គីដែលពោរពាញទៅដោយឈាម។
«កុំសួរឆាប់នាំចៅហ្វាយទៅលើផ្ទះសិនទៅ អែងទៅហៅគ្រូពេទ្យមក»កូនចៅនោះក៏បាននិយាយបញ្ជាជីមីន
«បាទ»ជីមីនរត់ទៅហៅគ្រូពេទ្យយាងលឿនណាមួយគ្រូពេទ្យក៏នៅផ្ទះនិងស្រាប់គឺលឿនទាន់ចិត្ត។
«គ្រូពេទ្យមកហើយបងប្រុស»ជីមីន
«លោកប្រុស»គ្រូពេទ្យដាស់យ៉ុនហ្គីក្រែងភ្ញាក់ព្រោះការវះកាត់យកគ្រាប់និងគឺវះឆៅទេចឹងត្រូវការអោយយ៉ុនហ្គីពង្រឹងស្មារតី។ចំណែកគ្រាប់បាញ់ចំដៃហើយនិងពោះវាមិនមេនជាកន្លែងសំខាន់ប៉ុន្មានទេ។
«អឹម»យ៉ុនហ្គីឆ្លើយទាំងក្នុងខ្លួនគ្មានកម្លាំងបន្តិចដោយសារឈាមហូរច្រើនពេក ។ចំណែកជីមីនអ្នកឈរមើលនេះមាត់ឡើងស្វាយជាងយ៉ុនហ្គីទៀតដោយសារតែបារម្មណ៍យ៉ុនហ្គីពេក។
«អាយ»វាជាសម្លេងស្រែកដោយការឈឺចាប់របស់យ៉ុនហ្គី។
មួយសន្ទុះក្រោយមក:
«ការវះកាត់រួចរាល់ហើយ ដោយសារតែលោកប្រុសហូរឈាមពេកចឹងអែងគួរតែធ្វើបបរ ឬរបស់ប៉ូវ ឱ្យលោកប្រុសដើម្បីអោយឆាប់មានកម្លាំង»គ្រូពេទ្យនិយាយទៅកាន់ជីមីន។
«បាទលោកគ្រូពេទ្យ»ជីមីន។
«មើលថែអ្នកប្រុសផងយើងទៅហើយព្រោះយើងមិនចង់នៅជិតឃាតករដូចអែងទេណែកុំលួចសម្លាប់អ្នកប្រុសយើងអោយសោះ»នាងភីតនិយាយផ្លែ់ផ្កាអោយជីមីន
«អ្នកណាជាឃាតករទៅបង»ជីមីន
«គឺអែងនិង»ភីត
«នាងភីត»អ្នកបម្រើក្នុងផ្ទះក៏ស្រែកហៅឈ្មោះភីតហើយសម្លក់រួចនាំគ្នាដើរចេញទៅអស់។ពេលនេះក្នុងបន្ទប់មានតែជីមីននិងយ៉ុនហ្គីប៉ុណ្ណោះ។(បញ្ចាក់ភីតក្រោយពីយ៉ុនហ្គីដាក់ទោសលើកមុនគឺនៅអាចធ្វើការធម្មតាណាអែតមីនចង់ភ្លេចត្រង់នោះដោយសារតែខានសរសេរយូរពេកខុសឆ្គងអីកុំប្រកាន់អ្នកអើយ)។
«បងដឹងទេមិញនេះអូនភ័យនិងបងខ្លាំងណាស់ បងឆាប់ភ្ញាក់មកណា ទោះបងភ្ញាក់មកវៃជេធ្វើបាបអូនវាក៏វាប្រសើរជាងអោយបងមកគេងស្ងៀមបែបនិងដែរ បងឆាប់ជាណាមនុស្សល្អរបស់អូន បងសម្រាកសិនចុះណាព្រោះយប់ហើយដែរអូនក៏សម្រាកមានការអីហៅអូនបានណា»ជីមីនអង្គុយនិយាយរាងកាយដែលសន្លប់ស្តូកស្តឹងមិនដឹងអី។
ពេលព្រឹកបានមកដល់:
«អ្នកណាអោយអែងមកចាប់ដៃយើងវាគួរអោយខ្ពើមខ្លាំងណាស់ដឹងទេ»យ៉ុនហ្គីស្រែកសម្លុតជីមីន
«អោយខ្ញុំសុំទោសផងមកពីខ្ញុំភ្លេចខ្លួន»ជីមីន
«ដងទឹកអោយយើងបន្តិចយកមកលាងភាពចង្រៃដែលអែងប៉ះយើងអម្បិញមិញ»យ៉ុនហ្គី។ជីមីនឮហើយហួសចិត្តខ្លាំងណាស់តែមានក៏ធ្វើតាមគេបញ្ចា។
«នេះយើងលុបមុខអោយ»លាងដៃខ្លួនអែងរួចយ៉ុនហ្គីជះទឹកទៅលើមុខជីមីន។
«បងឃ្លានទេ ល្ងាចមិញបងហូរឈាមច្រើនណាស់ ប្រហែលជាអស់កម្លាំងហើយមើលទៅ ចាំខ្ញុំទៅធ្វើអីអោយបងពិសាណា»ជីមីន។ឃើញសូហ្កាមិននិយាយអីជីមីនក៏ចេញពីបន្ទប់ចុះមកធ្វើអារហារអោយសូហ្កា។
មកដល់ផ្ទះបាយ:
«បងៗកុំពុងធ្វើអីនិង»ជីមីនសួររាក់ទាក់ទៅកាន់អ្នកបម្រើក្នុងផ្ទះតាមទម្លាប់។
«មានភ្នែកមិនមើល»ភីត
«នាងភីតអោយវាល្មមៗបានហើយ»អ្នកបម្រើ
«មិនអីទេបង ខ្ញុំសុំធ្វើបបរជូនអ្នកប្រុសពិសារសិនណា»ជីមីន
«ប្រឹងយកចិត្តគេទាំងដែរគេស្អប់ខ្លួនអែងដូចឆ្កែ»ភីត។ជីមីនឮហើយមិនតអ្វីក៏ព្យយាមធ្វើអារហារយាងស្ងៀមស្ងាត់។
មួយសន្ទុះក្រោយមក:
«បងភ្លក់បន្តិចមើលរស់ជាតិអាហារនិងយាងមិចដែរ»ជីមីនអោយអ្នកបម្រើក្នុងផ្ទះជួយភ្លក់មើលក្រែងយកទៅមិនត្រូវចិត្តរបស់យ៉ុនហ្គី។
«ឆ្ងាញ់ខ្លាំងណាស់ជីមីន»ពេលភ្លក់ហើយគ្រប់គ្នាលាន់មាត់សរសើរគ្រប់ៗគ្នា
«មិនដឹងជាឆ្ងាញ់ណាស់ណាផង»ភីត
«បិទមាត់អែងខ្លះទៅបើអែងមិននិយាយក៏គ្មានអ្នកណាថាអែងគរដែរ»អ្នកបម្រើ
«ចឹងខ្ញុំយកអារហានេះទៅអោយលោកប្រុសសិនហើយណា»ជីមីននិយាយទាំងញញឹមព្រមទាំងប្រញាប់រៀបចំអារហារយកទៅអោយយ៉ុនហ្គីដល់បន្ទប់។
«អារហាមកដល់ហើយ»ជីមីននិយាយទាំងញញឹមទៅកាន់យ៉ុនហ្គីដែរកុំពុងអង្គុយលើគ្រែ។
«អែងធ្វើមានមើលម៉ោងទេនេះម៉ោងជិត7ហើយអែងទើបតែធ្វើអារហាពេលព្រឹករួចចឹងមេន»យ៉ុនហ្គី
«គឺថាខ្ញុំព្យយាមលឿនបំផុតហើយបងឃ្លានមេនទេ នេះខ្ញុំរៀបចំជូន»ជីមីននិយាយហើយលើកអារហារទៅដាក់ជិតយ៉ុនហ្គី
«ប្រាវ»ថាសដែលដាក់ហារអម្បាញ់មិញត្រូវបានគ្រវាសទៅលើការ៉ូខ្ទិចអស់រលីង។
«មិញយើងគ្មានចេតនាទេអែងជួយទៅដួសអោយយើងថ្មីមក»យ៉ុនហ្គីនិយាយកុហកទាំងការពិតមានកំណងច្បាស់ណាស់។
«បាទចាំខ្ញុំទៅដួសថ្មីតែសុំប្រមូលរបស់ទាំងអស់នេះសិន»ជីមីនថាហើយក៏អោនរើសអំបែងចានអំបែងកែវដែលយ៉ុនហ្គីធ្វើបែកនោះ។
«រើសស្អីក៏យូរម្លេះនេះយើងឃ្លានស្ទើរដាច់ក្រពះហើយ»យ៉ុនហ្គីស្រែកសំឡុតអោយជីមីន
«អរបាទ អ៊ួយ»ដោយសារប្រញាប់ពេកមិនប្រយ័ត្នក៏ធ្វើអោយជីមីនមុតដៃនិងអំបែងកែវនោះ។
«ចរឹក មាយាពុតត្បុតកែមិនឡើង»យ៉ុនហ្គីនិយាយសំដីមើលងាយតែជីមីនមិនបានខ្វល់ខ្វាយច្រើនក៏ប្រញាប់ទៅដួសអាហារថ្មីអោយយ៉ុនហ្គី។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now