មកមើលតារាសម្តែងយើងនេះវិញក្រោយពីព្រលែងជនក្បត់ហើយក៏ធ្វើជាមិនដឹងរឿងស្អីបន្តិចសោះ។
«នេះមនុស្សខ្លួនតូចតែមួយ អែងយាមយាងមិចទើបបណ្តោយអោយរត់បានបែបនេះ»ណាមជូនស្រែកសម្លុតកូនចៅ។
«ខ្ញុំសុំទោសពិតមេនចៅហ្វាយ នេះពួកខ្ញុំក៏រកសប់ហើយតែរកមិនឃើញ»កូនចៅ។ពួកគេតាមរកជីនតាំងពីព្រឹកតែរកមិនឃើញ។(ថ្ងៃនោះណាមជូនដាក់ថ្នាំងងុយដេកអោយពួកគេទើបពួកគេគេងអត់ដឹងអីសូម្បីបន្តិច)។
«អោយសុីបំបង់តែបាយ»ណាមជូន
«ប៉ាថាអែងត្រជាក់ចិត្តសិនទៅណាមជូន មើលទៅវាក៏របួសធ្ងន់ដែរប្រហែលរត់មិនឆ្ងាយទេ»លោកគីមព្យាយាមលួងកូនប្រុស។
«តែប៉ានេះ គឺរកជិតកន្លះថ្ងៃហើយ វាមានភ័ស្តុតាងគ្រប់យាងនៅក្នុងដៃ វានាំប៉ូលីសមកចាប់យើងពេលណាក៏បាន»ណាមជូន
«រឿងនិងប៉ាដឹង តែចិត្តត្រជាក់ចិត្តសិនទៅ ពួកវាធ្វើអីយើងមិនបានទេ បើធ្វើបានវាធ្វើយូរហើយ»លោកគីម
«ខ្ញុំក៏សង្ឃឹមថាចឹងចុះ»ណាមជូននិយាយហើយដាក់គូទអង្គុយលើសាឡុង។
«ពួកអែងតាមរកទៀតទៅបើមិនឃើញទេ កុំអោយយើងឃើញមុខប្រយ័ត្នគ្រាប់កាំភ្លើងនៅជាប់និងក្បាល»ណាមជូន
«មើលទៅកូនប៉ាដូចចិត្តក្តៅសម្បើមណាស់»លោកគីម
«ប៉ាតែកូនបារម្ភខ្លាចប៉ូលីសចាប់ពួកយើងបាន»ណាមជូន
«ប៉ាប្រាប់ហើយថាមិនអីមិនអី »លោកគីមនិយាយហើយក៏ញញឹម។
«មិចក៏ប៉ាប្រកដម្លេះ»ណាមជូន
«ប៉ាប្រាប់អែងតាមត្រង់ចុះ មិត្តភក្តិប៉ាសុទ្ធតែជាប៉ូលីសធំៗ គេមិចនិងអាចចាប់ពួកយើងទៅ»លោកគីមក៏ចាប់ផ្តើមរៀបរាប់ពីប៉ូលីសធំៗដែលជាមិត្តភក្តិគាត់អោយទៅណាមជូនស្តាប់។ចំណែកណាមជូនក៏ស្តាប់យាងយកចិត្តទុកដាក់។
«ចឹងតើបានយើងតែងតែរួចពីកណ្តាប់ដៃពីកម្ទេចប៉ូលីសទាំងនេះរហូត»ណាមជូនស្តាប់ហើយក៏វាចារឡើង។
«អែងមិននឹកអាក្មេងនិងខ្លះទេឬ»លោកគីម
«ខ្ញុំប្រាប់ហើយតើថាខ្ញុំស្អប់ជនក្បត់ ម្សិលមិញនេះខ្ញុំបិះនិងសម្លាប់គេចោលហើយ»ណាមជូន
«ចឹងបានសមជាកូនប៉ា »លោកគីម
«បាទ»ណាមជូន
«ចឹងប៉ាទៅវិញហើយ មានបញ្ហាអីកុំភ្លេចប្រាប់ប៉ាផង»លោកគីមនិយាយហើយក៏ដើរចេញទៅបាត់ជាមួយកូនចៅពីរអ្នកដើរពីក្រោយ។
«ខ្ញុំថាចប់រឿងក្តីនេះចៅហ្វាយអាចទៅធ្វើជាតារាសម្តែងបានហើយ»លោកគីមទៅផុតអ៊ុនជីក៏និយាយឡើង
«វាស្អីអែង»ណាមជូន
«គឺថាចៅហ្វាយសម្តែងសមខ្លាំងណាស់ ខ្ញុំលើកមេដៃពីរអោយ»អ៊ុនជីនិយាយហើយក៏លើកមេដៃអោយណាមជូនព្រមទាំងសើច។
«រស់ដល់ស្អែកផងក៏មិនដឹង»ណាមជូន
«មិចក៏ចៅហ្វាយនិយាយបែបនេះ ចៅហ្វាយទៅមានសត្រូវអែណាទៀតមេនទេ»អ៊ុនជី
«យើងមិនមេនថាយើងអ្នកស្លាប់ទេ អ្នកស្លាប់គឺអែង និយាយផ្តេាផ្តាសអត់បានការ»ណាមជូន
«អូសសុំទោសចៅហ្វាយ»អ៊ុនជី។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។