ក្រោយពីរនិយាយគ្នាដឹងរឿងអស់ហើយថេយ៉ុងបានលាយ៉ុនហ្គីត្រឡប់ទៅអាមេរិកដើម្បីទៅជួបម៉ាក់របស់គេវិញ។
ម៉ោង12ថ្ងៃត្រង់យើងឃើញថាមនុស្សម្នាក់ដែលបានគេងអត់ដឹងខ្លួនជាច្រើនថ្ងៃពេលនេះកុំពុងតែបើកភ្នែកសន្សឹមៗធ្វើអោយអ្នកដែលអង្គុយរងចាំនេះស្ទុះស្ទានៅមិនសុខ។
«ជីមីន អែងដឹងខ្លួនហើយមេនទេ»យ៉ុនហ្កីនិយាយទៅកាន់មនុស្សដែលដែលទើបតែបើកភ្នែកទាំងញញឹមញញែម។
តែវាមិនបានការឆ្លើយតបអ្វីពីជីមីនឡើយ មិនមេនជីមីនមិនឆ្លើយទេគឺនិយាយមិនកើត ។ជីមីនបានប្រឹងងើបអង្គុយតែក៏ងើបមិនកើត ធ្វើអោយយ៉ុនហ្គីមានអារម្មណ៍ឈឺចាប់ភ្លាមៗ តែបែជីមីនមិនមានប្រតិកម្មអ្វីទាំងអស់ ហើយថែមទាំងញញឹមមកកាន់យ៉ុនហ្គីទៀត។
«អែងមានឈឺត្រង់ណាទៀតទេ»យ៉ុនហ្កីសួរទៅជីមីនតែវាទទួលបានតែការគ្រវីក្បាលតិចៗជាមួយស្នាមញញឹមឥតដាក់របស់ជីមីនប៉ុណ្ណោះ។វាមានន័យថាមិនអីទេ។
«យើងទៅហៅគ្រូពេទ្យសិនណា»យ៉ុនហ្គីថាហើយក៏រត់ត្រហេបត្រហបទៅហៅគ្រូពេទ្យ។
ក្រោយពីពិនិត្យហើយ:
«អ្នកជំងឺអាចចេញពីមន្ទីរពេទ្យល្ងាចនេះបានហើយ ចាំខាងខ្ញុំរៀបថ្នាំជូន»គ្រូពេទ្យ
«ចុះគ្រូពេទ្យ »យ៉ុនហ្គីចង់សួរពីរអារការះជីមីនតែក៏មិនហ៊ានសួរ គ្រូពេទ្យយល់ចិត្តក៏ឆ្លើយអោយតែម្តង។
«ភាគរយអ្នកជំងឺអាចវិលទៅរកភាពប្រក្រតីវិញ គឺមានតិចណាស់ លោកកាត់ចិត្តទៅ»គ្រូពេទ្យទះស្មាយ៉ុនហ្គីហើយដើរចេញទៅបាត់។
«ល្ងាចនេះទៅផ្ទះវិញហើយអែងសប្បាយចិត្តទេ»យ៉ុនហ្កីនិយាយដោយយកដៃទៅអង្អែលក្បាលជីមីន ចំណែកជីមីនក៏មានតែងក់ក្បាលនិងអែងព្រោះនិយាយមិនបាន។
«ញាំអីសិនទេ អែងគេងច្រើនថ្ងៃហើយប្រហែលជាឃ្លានហើយមើលទៅ ចាំយើងបញ្ចុកអែងណា»យ៉ុនហ្គីនិយាយហើយក៏រៀបចំអាហារដែលតែងតែសាគួរទុករាល់ថ្ងៃនោះអោយជីមីនញាំ។តែវាមិនស្រួលនោះទេព្រោះជីមីនមិនអាចក្រោកបានមានតែយកខ្នើយកលខ្លួនអោយផ្អៀងដើម្បីញាំអាហារនោះអែង។ពេលល្ងាចមកដល់យ៉ុនហ្គីនិងជីមីនក៏បានត្រឡប់ទៅផ្ទះរបស់យ៉ុនហ្កីតែវាមិនមេនជាផ្ទះនៅកោះទេ វាជាផ្ទះរបស់យ៉ុនហ្កីនៅទីក្រុង។យ៉ុនហ្គីនិយាយហើយថាមិនទៅជាន់ទីនោះទេ គេនិងចាប់ផ្តើមជីវិតថ្មីនៅទីនេះជាមួយជីមីន។
«លោកប្រុសមកហើយ»អ្នកបម្រើ
«អែងយកអីវ៉ាន់នេះទៅទុកទៅ»យ៉ុនហ្គីប្រាប់ទៅអ្នកបម្រើ ។
«ជីមីនអែងយាងមិចហើយ»អ្នកបម្រើម្នាក់ទៀតក៏សួរជីមីនដែលកុំពុងតែអង្គុយលើរទេះរុញ។
«អែងជួយយករទេះទៅតាមយើងពីក្រោយផង យើងបីគេទៅមុន»យ៉ុនហ្គីថាហើយក៏បីជីមីនទៅលើសំដៅទៅបន្ទប់ដែលរៀបចំឡើងសម្រាប់ខ្លួននិងជីមីន។
«ទុករទេះនៅទីនេះហើយចេញបាន»យ៉ុនហ្គីនិយាយទៅអ្នកបម្រើ។
«ចា៎៎លោកប្រុស»អ្នកបម្រើថាហើយក៏ចេញទៅបាត់នាំអោយក្នុងបន្ទប់ពេលនេះសល់តែពីរអ្នកប៉ុណ្ណោះ។
«យាងមិចបន្ទប់នេះស្អាតទេ បើមិនស្អាតទេចាំយើងអោយគេដូរព័ណ៍ថ្មី»យ៉ុនហ្គី
«តាំងពីអែងដឹងខ្លួនមក អែងអោយយើងនិយាយម្នាក់អែងដូចឆ្កួតចឹង»យ៉ុនហ្គីស្តីអោយជីមីន
«អែងភ្លេចហើយមេនទេថាកាលដែលអែងមិននិយាយរកយើងនេះវាទទួលបានការដាក់ទោសបែបណាខ្លះ»យ៉ុនហ្គីចេះតែនិយាយអោយតែបាននិយាយ
«ចង់ដេកក្នុងទឹកសមុទ្រ បង្អត់អាហារ ធ្វើការមិនអោយសម្រាក ឬក៏ វាយនិងដំបង អែងពេញចិត្តមួយណា ទើបបានជាអែងចចេសរឹងរុះម្លេះ»យ៉ុនហ្គីនិយាយយាងមិចក៏ជីមីនកិតតែពីញញឹមដូចមនុស្សមិនដឹងអីចឹង។
«យើងកុំពុងតែស្តីអោយអែងអែងមានឮយើងនិយាយទេជីមីន មិចក៏អែងគិតតែពីរញញឹមចឹង»យ៉ុនហ្គី
«ឈប់សើចចំអកយើងទៅ ពេលនេះយើងកុំពុងតែសងអែងវិញហើយជីមីន »យ៉ុនហ្គីនិយាយហើយដាក់ខ្លួនអង្គុយលើការរ៉ូដាក់ក្បាលលើភ្លៅរបស់ជីមីនដែលកំពុងអង្កុយលើរទេះ។
«ជីមីនហា យើងមានរឿងមួយចង់ប្រាប់អែង»យ៉ុនហ្គីគេងលើភ្លៅជីមីនបន្តើរនិយាយបណ្តើរ។
«យើងឈប់ខឹងហើយឈប់ធ្វើបាបអែងហើយអែងសប្បាយចិត្តទេ អែងឆ្លើយនិងយើងតែបន្តិចក៏បានដែរកុំនៅស្ងៀមបែបនេះអី»និយាយបន្តើរទឹកភ្នែកកូនប្រុសដែលធ្លាប់តែរឹងមាំវាបានស្រក់ចុះលើភ្លៅក្មេងប្រុសម្នាក់ដែលតែងតែនិយាយថាស្អប់។
«ក្រៅពីឈប់ស្អប់ យើងនៅមានអារម្មណ៍ល្អលើអែងទៀតផង មិនដឹងថាអែងមានអារម្មណ៍ល្អយើងអត់ផង»យ៉ុនហ្គីនិយាយបានត្រឹមនេះស្រាប់តែមានដៃមួយអង្អែលក្បាលយ៉ុនហ្គីថ្នមៗ នោះគឺគ្មានដៃអ្នកណាទេក្រៅពីដៃជីមីន វាអាចកម្រើកបានតែបន្តិចៗប៉ុណ្ណោះ។
«អែងកម្រើកបានមេនទេ»យ៉ុនហ្គីចាប់ដៃជាប់និយាយទាំងត្រេកអរ។ការឆ្លើយតបក៏មានតែការងក់ក្បាលជាមួយនិងស្នាមញញឹុមដូចរាល់ដង។យ៉ុនហ្គីបានដាក់ខ្លួនគេងទៅលើភ្លៅជីមីនទាំងញញឹុមលាយទឹកភ្នែក។
«អែងដឹងទេយើងមិនដែលនិយាយសារភាពបែបនេះទៅកាន់អ្នកណាទេ អែងគឺជាមនុស្សទីមួយហើយ ហើយក៏ប្រហែលជាមនុស្សចុងក្រោយដែរ »យ៉ុនហ្គីនិយាយដោយដៃម្ខាងដាក់លើដៃជីមីនដែលកំពុងអង្អែលក្បាលខ្លួនតិចៗ។
«ល្អទេបើបងសុំហៅអូនថាអូន បងគិតថាហៅបែបនេះពិរោះ អូនគិតដូចបងទេ ឬក៏បងហៅអូនថាម៉ូឈី មួយណាពិរោះជាងអូនជួយគិតបងមើល»យ៉ុនហ្កីចេះតែនាំជីមីននិយាយពីនេះពីនោះ។តាមទម្លាប់យ៉ុនហ្គីមិនមេនជាមនុស្សពូកែនិយាយអីទេ តែដើម្បីបង្ហាញថាខ្លួនស្រឡាញ់ជីមីនឈប់មានចិត្តស្អប់ ក៏ចេះតែព្យាយាមទៅ មួយទៀតក៏ចង់បង្ហាញថាគេបានដឹងកំហុសហើយ។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។