part 37

2.2K 181 14
                                    

ពេលព្រលឹមយើងឃើញថាបុរសសង្ហាររចនជុងគុកប្តីអែតមីន កុំពុងតែតែងខ្លួនស្អាតបាត មិនដឹងជាទៅណាទេបើទាយមិនខុសទេប្រហែលជាទៅរកសំណប់ចិត្តទៀតហើយ។ពេលនេះជើងជុងគុកជាស្រួលបួលវិញហើយដែរ។
ការទាយរបស់អែតមីនវាមិនខុសពិតមេនគឺថាពេលនេះជុងគុកកំពុងតែជិះឡានតម្រង់ទៅផ្ទះខ្ទមតូចមួយដែលថេយ៉ុងបានរស់នៅនិងអែង។
គ្រាន់តែជុងគុកចុះពីលើឡានភ្លាមក៏ឃើញថេយ៉ុងតែងខ្លួនយាងស្រស់ស្អាតមិនដឹងថាបម្រុងទៅណាទេ។
«ថេទៅណានិង»ជុងគុក
«គឺខ្ញុំមានធុរះនៅក្រៅ»ថេយ៉ុង។តាមពិតទៅគេចង់ទៅរកជុងគុកនិងអែងតែមិនហ៊ានយាយប្រាប់។
«អរជើងលោកជាហើយមេនទេ»ថេយ៉ុង
«បាទជាហើយទើបមកទីនេះបាន»ជុងគុកនិយាយថោយញញឹុមរាយមន្តស្នេហ៍
«ហើយលោកមកទីនេះមានការអី»ថេយ៉ុង
«គឺមកលេងដូចធម្មតានិង»ជុងគុក
«លោកអត់មានការងារធ្វើទេឬ»ថេយ៉ុង
«មាននេះហើយជាការងារ »ជុងគុក
«ការងារអ្វីទៅ»ថេយ៉ុង
«ចង់មកបបួលថេទៅជួបម៉ាក់របស់បង តែថាថេជាប់រវល់បាត់ទៅហើយ»ជុងគុកនិយាយដូចអន់ចិត្ត
«មិនអីទេខ្ញុំទៅបាន»ថេប្រកែកយាងលឿន។អាមនុស្សកំពុងតែចង់ទៅស្រេចផង។
«ពិតមេនហី»ជុងគុក
«អឹុម»ថេយ៉ុងងក់ក្បាលហើយញញឹុមពព្រាយ។
«ចឹងឡើងឡានទៅ ជិះជាមួយបង កុំជិះកង់អី»ជុងគុក។
«បាទ»ថេយ៉ុង។ថាហើយពួកគេក៏នាំគ្នាឡើងជិះឡានទៅ នៅក្នុងឡាន:
«មិចក៏លោកចូលចិត្តនិយាយជាមួយខ្ញុំថាបងចឹង»ថេយ៉ុង
«គឺថាបងទម្លាប់ហើយ មើលទៅថេដូចមិនជឿថាយើងធ្លាប់ស្រឡាញ់គ្នាសោះ»ជុងគុក
«គឺពិតមេនហើយ តែថាខ្ញុំគិតថាលោកស្កាល់ខ្ញុំ ហើយខ្ញុំតាមលោកគ្រាន់តែចង់ចងចាំមកវិញប៉ុណ្ណោះ»ថេយ៉ុង
«បើមិនជឿទេបងនិងនាំទៅកន្លែងមួយ»ជុងគុក
«កន្លែងណាទៅ»ថេយ៉ុង
«ពេលទៅដល់គឺដឹងហើយ»ជុងគុក។
ពួកគេចេះតែនិយាយគ្នាពីរនេះពីនោះជាច្រើនហូរហែររហូតដល់ផ្ទះជុងគុកតែម្តង។

«អ្នកស្រីលោកប្រុសនាំនរណាមកផ្ទះនិង»អ្នកបម្រើរត់ទៅប្រាប់អ្នកស្រីជុន
«អ្នកណាទៅ»អ្នកស្រីជុនក៏ចម្លែកនិងពាក្យអ្នកបម្រើដែរ។
«តិចគេចូលមកហើយធ្វើធម្មតាទៅម៉ាក់»ជីន
«តែថាម៉ាក់ដូចជាធម្មតាទេ មានតែអែងទេដកកមើលអី»អ្នកស្រីជុនថាអោយជីន
«គឺខ្ញុំមើលអ្នកមកជាមួយនិងជុងគុកនិងហើយ»ជីននិយាយហើយសើចស្ញេញ ថាអោយគេតាមពិតទៅខ្លួនអែងខ្លាំងជាងគេទៅទៀត។
«អ្នកស្រីមុខដូច...»អ្នកបម្រើគាំងនិយាយមិនចេញ
«មុខដូចថេយ៉ុង »ជីននិយាយបែបគាំងៗ
«ខ្មោចប្រាកដណាស់»អ្នកបម្រើម្នាក់ទៀត។
«ជម្រាបសួរម៉ាក់»ជុងគុក
«ជម្រាបសួរអ្នកមីង»ថេយ៉ុង។
បើនិយាយពីអ្នកគ្រប់គ្នាគឺគាំងស្តូកអស់ហើយ។
«ជុងគុកមកនេះ»អ្នកស្រីជុនហៅជុងគុក
«មានការអីមេនម៉ាក់»ជុងគុកសួរទាំងឆ្ងល់និងម្តាយរបស់ខ្លួនធ្វើឫកពារចម្លែក
«ម៉ាក់ដឹងថាកូនស្រឡាញ់ថេយ៉ុងខ្លាំង តែកូនមិនគួរយកខ្មោចគេមករស់នៅជាមួយដែរ»អ្នកស្រីជុន
«គេគឺថេយ៉ុងជាមនុស្សមិនមេនខ្មោចទេ»ឮជុងគុកនិយាយហើយអ្នកស្រីជុនក៏ងាកមើលទៅថេយ៉ុងហើយក៏ទទួលបានស្នាមញញឹមពីថេយ៉ុងត្រឡប់មកវិញ។តែពេលក្រលេកមើលទៅអ្នកបម្រើនិងជីនគឺបាត់គ្មានសល់សូម្បីម្នាក់ប្រហែលរត់បាត់តាំងពីរដំបូងមកម្លេះ។
«ជុងម៉ាក់មានការប្រញាប់ម៉ាក់ទៅសិនហើយ»អ្នកស្រីជុនថាហើយក៏គេចខ្លួនយាងលឿនទៅបាត់មិនឃើញសូម្បីស្រមោល។
«លោក តើពួកគាត់កើតអីនិង»ថេយ៉ុងសួរទាំងឆ្ងល់
«បងក៏មិនដឹងដែរ ថេអង្គុយសិនទៅ មើលទៅថេប្រហែលជាមិនទាន់ញំាអាហារពេលព្រឹកទេ ចាំបងប្រាប់អ្នកបម្រើអោយរៀបចំអោយ»ជុងគុក
«ខ្ញុំថាកុំអីល្អជាង»ថេយ៉ុង
«ហាមប្រកែក»ជុងគុកនិយាយហើយក៏ដើរទៅបាត់។
កន្លះម៉ោងក្រោយមក អាហារជាច្រើនបាននៅលើតុយាងត្រៀមត្រាមើលទៅសុទ្ធតែឆ្ងាញ់ តែចំពោះអ្នកបរិភោគវិញគឺដូចអាមិចៗទេ។
«ម៉ាក់កើតអីនិងទើបគិតតែឆ្ងោកមុខចឹង បងជីនដូចគ្នា»ជុងគុកសួរទាំងឆ្ងល់
«គឺថាគ្មានអីទេ»ជីននិយាយគ្រវីក្បាលតែភ្នែកមិនបានមើលមុខជុងគុកទេគឺឆ្ងោកមុខដដែល។
«ម៉ាក់ថាឆាប់ញាំបាយអោយលឿនទៅ»អ្នកស្រីជុននិយាយប្រាប់ទៅជីន
«អ្នកគ្រប់គ្នាមិនចង់រួមតុអាហារជាមួយខ្ញុំមេនទេ»ឃើញបែបនោះថេយ៉ុងក៏សួរបែបរអៀសខ្លួន
«អត់ទេមិនមេនចឹងទេ»អ្នកស្រីជុន និងជីន ប្រកែកយាងលឿន។
«ហើយបងនោះទឹកអីគេ»ថេយ៉ុងសួរទៅអ្នកបម្រើដែរឈរក្បែរនោះ ព្រោះឃើញទឹកហូរក្រោមជើងគាត់។
«កុំលងខ្ញុំអីខ្ញុំខ្លាចហើយ»ថាហើយអ្នកបម្រើនោះក៏រត់ទៅបាត់។(អ្នកអានដឹងយល់ហើយមេនទេថាទឹកអីហូរពីជើង🤣)
«ម៉ាក់ក៏ខ្លាចដែរ ពួកយើងសុទ្ធតែជាមនុស្សល្អ កុំធ្វើបាបអី ខ្មោចរស់នៅដោយខ្មោចមនុស្សរស់នៅដោយមនុស្ស»អ្នកស្រីជុននិយាយដោយលើកដៃសំពះបិទភ្នែក
«ពិតមេនហើយៗ»ជីនក៏បន្ទរជាច្រើនដងពីក្រោយ
«អ្នកណាខ្មោចទៅអ្នកមីង»ថេយ៉ុងសួរទាំងឆ្ងល់
«កុំលងទាំងថ្ងៃបែបនេះអី សុំអង្វរខ្លាចហើយ»អ្នកស្រីជុននិយាយហើយតែត្រូវថេយ៉ុងក្រោកទៅចាប់ដៃគាត់ជាប់ចំណែកជីនរត់ទៅបាត់ហើយ។រវល់តែខ្លាចអត់មានណាសួរហេតុផលអីសោះម៉ង។
«អ្នកមីងខ្ញុំគឺមនុស្សទេ មិនជឿមីងស្ទៀបដៃខ្ញុំទៅ»ថេយ៉ុងនិយាយបែបនេះហើយអ្នកស្រីជុនក៏ស្ទាបដៃថេយ៉ុងទាំងខ្លាច
«ក្តៅដូចដៃមនុស្ស»អ្នកស្រីជុន
«ត្រូវហើយនេះគឺជាថេយ៉ុងគេមិនទាន់ស្លាប់ទេ គេនៅរស់»ជុងគុក
«ជារឿងពិតមេនទេ ព្រះអើយ»អ្នកស្រីជុន និយាយទាំងភ្ញាក់ផ្អើល
«ជាមនុស្សពិតមេនហី»ជីនមិនដឹងថាចេញពីកន្លាតណាទេ មកសួរនិងគេដែល។ថាទៅមិញនិងក៏មិនបានរត់ទៅឆ្ងាយដែរ។
«គឺពិតមេន ចាំខ្ញុំរៀបរាប់គ្រប់យាងប្រាប់»ជុងគុកក៏ចាប់ផ្តើមរៀបរាប់ពីរឿងហេតុគ្រប់យាងអោយអ្នកផ្ទះស្តាប់ ពួកគេក៏លេងខ្លាចថេយ៉ុងទៀតដែរពេលដឹងការពិត។
«ចុះថេមិនចង់ទៅជួបគ្រួសារទេឬ»ស្តាប់រឿងរាវចប់អ្នកស្រីជុនក៏និយាយឡើង។
«ខ្ញុំចង់ចងចាំវិញសិន ខ្ញុំនិងទៅរកគាត់ ព្រោះទៅរកពេលនេះក៏មិនដឹងធ្វើរឹកពាបែបណាទេ»ថេយ៉ុង
«បងថាចឹងក៏ល្អដែរ»ជីន
«មិញនេះខ្ញុំភ័យណាស់អ្នកប្រុសថេយ៉ុង»អ្នកបម្រើ
«កុំហៅខ្ញុំចឹងអី»ថេយ៉ុង
«គឺខ្ញុំ ទម្លាប់ហើយ»អ្នកបម្រើ
«អោយគេហៅចឹងទៅ»អ្នកស្រីជុន
«កូនពិតជាអាយុវែងមេន»អ្នកស្រីជុននិយាយហើយក៏អង្អែលក្បាលថេទាំងក្តីស្រឡាញ់។
«ថេបងនាំទៅកន្លែងមួយ»សុខៗជុងគុកក៏និយាយឡើង
«តាមបងមក»ជុងគុកនិយាយហើយក៏អូសដៃថេយ៉ុងសំដៅទៅបន្ទប់របស់គេ។
គ្រាន់តែចូលដល់បន្ទប់ភ្លាមថេយ៉ុងស្រាប់តែបើកភ្នែកធំៗតែម្តង។
«មិចក៏សុទ្ធតែរូបខ្ញុំចឹង ហើយមានរូបថតជាមួយលោកទៀត»ថេយ៉ុង
«មើលរូបថតនេះទៅ ប៉ុណ្ណឹងហើយអូននៅមិនជឿថាយើងជាសង្សារគ្នាទៀតឬ»ជុងគុកនិយាយហើយចង្អុលទៅរូបថតមួយសន្លឹកដែលថេយ៉ុងបានថើបជុងគុក
«ពិតជាមិនគួរអោយជឿមេន មើលទៅខ្ញុំស្លៀកពាក់បែបនេះស្រស់ស្អាតខ្លាំងណាស់»ថេយ៉ុងនិយាយហើយចង្អុលទៅរូបរបស់ខ្លួនកាលមុនដែលស្លៀកពាក់សុីវីល័យមិនដូចឡូវទេ។
«អូនអីឡូវក៏ស្អាតដែរ»ជុងគុក
«អូនមើលរូបនេះហើយអាចរកនឹកឃើញខ្លះទេ»ជុងគុកនិយាយបែបនេះហើយថេយ៉ុងក៏ចាប់ផ្តើមរកនឹក ។
រកនឹកចុះឡើងរូបភាពស្រពិចស្រពិលជាច្រើនកំពុងតែលោតក្នុងខួរក្បាលថេយ៉ុងបណ្តាល់អោយថេយ៉ុងឈឺក្បាលខ្ទោកៗតែម្តង។
«ជុងជួយខ្ញុំផងខ្ញុំឈឺក្បាលណាស់»ថេយ៉ុងនិយាយហើយក៏សន្លប់បាត់ទៅព្រោះទ្រាំនិងការឈឺចាប់អត់បាន។
«ថេ»ជុងគុកឃើញបែបនោះក៏លើកបីថេយ៉ុងទៅដាក់លើពូកហើយមើលថែយាងយកចិត្តទុកដាក់ ព្រោះគិតថាគ្រាន់តែសន្លប់វាមិនបាច់ទៅពេទ្យទេ។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now