ពេលនេះជាថ្ងៃថ្មីទៀតហើយពេលវេលាប្រែពីមួយនាទីទៅមួយនាទីវាមិនចាំយើងទេសម្រាប់អ្នកខ្លះគឺពេលវេលាដើរលឿនខ្លាំងណាស់តែសម្រាប់ជីមីនវិញគឺដើរយឺតខ្លាំងមេនទេនព្រោះថាជីមីនគេងត្រាំទឹកសមុទ្រជិតមួយថ្ងៃហើយ។
ត្រឡប់ទៅពេលដែលសូហ្កាបីជីមីនចេញពីបន្ទប់នោះគឺសូហ្កាយកជីមីនទៅចង់និងឈើបង្គោលមួយក្នុងសុមុទ្រ។
«នេះជាទោសដែលអែងសម្តីមិនល្អមកកាន់យើង»យ៉ុនហ្គីនិយាយដោយយកដៃរបស់គេទៅចាប់ជីមីនចងនិងបង្គោល។ចំណែកជីមីនក៏នៅស្ងៀមមិននិយាយអីទេព្រោះគ្មានកម្លាំងតវានិងគេទេបាយក៏អត់ថែមទាំងទើបតែត្រូវពស់ចឹងទៀត ថ្នាំក៏មិនបានលេប។ពេលនេះគេចង់ធ្វើអីក៏ធ្វើចុះ។
«យាងមិចឈប់ខ្លាំងហើយមេនទេ»ដោយមិនឃើញជីមីនតជាមួយក៏ច្របាច់មាត់ជីមីនហើយសួរ។
«ខ្ញុំគ្មានអ្វីនិយាយទេលោកចង់ធ្វើអ្វីក៏ធ្វើទៅ»ជីមីនអស់កម្លាំងពេកខ្ជិលតវ៉ាច្រើន។
«ល្អចឹងកុំថាយើងជាមនុស្សអាក្រក់អោយសោះ អែងដេកនៅទីនេះហើយចាប់ពីព្រឹកនេះរហូតដល់ព្រឹកស្អែក បើអែងហ៊ានតែស្រាយចំណងនេះរត់ត្រូវធ្ងន់មិនខាន»យ៉ុនហ្កីនិយាយហើយក៏ដើរទៅបាត់។ចំណែកជីមីនក៏បានតែសម្លឹងមើលទៅគេរហូតផុតកន្ទុយភ្នែក។
ពេលយប់បន្តិចអាកាសធាតុចុះត្រជាក់ខ្លាំងណាស់អ្វីដែលសំខាន់គឺរលកទឹកសមុទ្របក់បោកខ្លាំងណាស់។ជីមីនត្រូវព្យាយាមងើបពីទឹកសមុទ្រនៅពេលរលកធំម្តងៗវាពិតជាហត់ខ្លំាងណាស់ក្នុងពេលនេះចង់តែសម្លាប់ខ្លួនអោយស្លាប់ទេតែក៏មិនអាចជីវិតមានតម្លៃណាស់មិនអាចគិតខ្លីទេ ហើយបើសិនជាជួបរឿងបែបនេះដោយសារជំពាក់កម្មយ៉ុនហ្គីក៏សូមសងអោយអស់នៅជាតិនេះចុះ។ចំណែកអ្នកដែលមើលតាមបង្អួចរបស់គេវិញកំពុងក្តៅចិត្តយាងខ្លាំង។
«មិចក៏មិនព្យាយាមរើចំណងហើយឡើងមកលើគោកមកមិចក៏ត្រាំក្នុងនិងទៀតមិចក៏ស៊ូទ្រាំអីយាងនេះ»យ៉ុនហ្គីកំពុងស្តីបន្តោសជីមីនពីចម្ងាយនៅពេលដែលឃើញស្ថានភាពជីមីនយាប់យឺនបែបនេះទាំងដែលគេខ្លួនអែងជាអ្នកដាក់បំរាមមិនអោយគេងើបសោះ។ទោះយាងណាក៏យ៉ុនហ្គីមិនខ្ជីចុះទៅលើកមកដែរព្រោះខ្លាចគេបាក់មុខ សុខចិត្តឈរមើលទាំងក្នុងចិត្តក្តៅឆាបឆេះ។ពេញមួយយប់គឺយ៉ុនហ្គីមិនបានគេងទេគឺឈរមើលជីមីននិងអែងខ្លាចកើតអីសូម្បីតែគេក៏មិនយល់ពីខ្លួនអែងដែរថាហេតុអីក៏ចាំបាច់បារម្ភពីជីមីនទាំងដែលខ្លួនមានគម្រោងយកគេមកធ្វើបាបសោះ។
ត្រឡប់មកវិញ:
«យាងមិចគេងលក់ស្រួលទេ»យ៉ុនហ្គីបោះសម្តីសើចចំអកទៅអោយជីមីនដែលកុំពុងត្រាំនៅក្នុងទឹកនោះ។តែវាគ្មានបានការឆ្លើយតបទេបានត្រឹមតែការសម្លឹងពីភ្នែករបស់ជីមីនមកគេម៉ក់ៗ។
«យាងមិចគរទៀតហើយមេនទេ ឬក៏ដេកត្រង់នេះស្រួលហើយចង់ដេកបន្តទៀត»យ៉ុនហ្គីសួរដោយសម្តីក្រអើតក្រទោម។ជីមីនមិនបាននិយាយអីទេតែគ្រវីក្បាលជំនួសមានន័យថាគេមិនចង់នៅទីនេះទៀតទេ។
«បើចង់ចេញពីនេះនិយាយពាក្យសុំអង្វរយើងមក យើងនិងនាំអែងចេញពីរទឹក»យ៉ុនហ្គី
«លោកអាចជួយយកខ្ញុំចេញពីទីនេះបានទេ»ជីមីននិយាយដោយសម្លេងខ្សោយសឹងតែស្តាប់មិនឮ។
«ថាមិចយើងស្តាប់មិនឮ»យ៉ុនហ្គីក៏នៅតែបន្តនិយាយធ្វើបាបជីមីន។
«ខ្ញុំមិនចង់នៅទីនេះទេ លោកអាចយកខ្ញុំចេញពីនេះបានទេខ្ញុំរងារណាស់»ជីមីនព្យាយាមនិយាយទាំងត្រដាប់ត្រដួស
«ពួកអែងទៅស្រាយវាចេញមក»យ៉ុនហ្គីក៏បញ្ចាកូនចៅគេអោយទៅស្រាយចំណងជីមីនពីក្នុងទឹកនោះមក។
«យាងមិចហើយដើររួចទេ បើដើរមិនរួចទេក៏លូតជង្គង់សំពះបាទជើងយើងមកក្រែងយើងមានចិត្តបុណ្យយកអែងទៅក្នុងផ្ទះ»ដោយសារឃើញសភាពជីមីនពិបាកមើលពេកគេក៏និយាយឡើង។តាមពិតក្នុងចិត្តចង់ទៅបីជីមីនណាស់តែថាបើទៅបីតែម្តងវាមិនសមចេះតែរកលេសអោយវាសមទំនងទៅ។
ជីមីនពេលគេនិយាយចឹងក៏លូតជង្គង់នៅនិងមុខគេយកដៃប្រណមសំពះបាតជើងគេដូចដែរគេបានបញ្ចា។
«បានហើយងើបមក»ដោយសារតែឃើញជីមីនផ្កាប់មុខនៅលើជើងរបស់គេយូរពេកសូហ្កាក៏និយាយឡើង។តែវាក៏ស្ងាត់បន្ទាប់មកសូហ្កាយកដៃទៅប៉ះជីមីនហើយក៏ដកមកវិញយាងលឿនព្រោះវាក្តៅដូចរងើកភ្លើងយាងចឹង។ចំណែកជីមីនក៏សន្លប់បាត់ស្មារតីទៅហើយ។
«មូីឈី មូឈី»សូហ្កាទះមុខជីមីនតិចៗតែវាក៏មិនតបអីទេព្រោះម្ចាស់កាយសន្លប់បាត់ហើយ។មិនចាំយូរសូហ្កាក៏បីជីមីនហើយស្រែកអោយកូនចៅទៅរកពេទ្យយាងប្រញាប់។កូនចៅរបស់សូហ្កាបានត្រឹមតែគ្រវីក្បាលមិនយល់ពីចៅហ្វាយរបស់ខ្លួនព្រោះមាត់ថាស្អប់គេណាស់ហើយថែមទាំងធ្វើបាបគេទៀតតែអោយតែគេសន្លប់ម្តងៗមុខឡើងស្លេកអស់ហើយ។
«នេះមិចក៏ដល់ថ្នាក់នេះ»យ៉ុនហ្គីស្ទៀបខ្លួនជីមីនក៏និយាយឡើង។បន្ទាប់មកក៏នឹកឃើញថាជីមីនអត់បានញាំអីតាំងពីម្សិលម្ងៃហើយថែមទាំងត្រូវពស់ចឹងទៀត មួយទៀតគឺត្រាំទឹកជិតមួយថ្ងៃគេក៏លេងឆ្ងល់។អ្នកណាមិនឈឺបើតែម៉ាកនោះ។
«គួរធ្វើមិចទៅ»សូហ្កាថាហើយក៏នឹកឃើញដល់កូនកន្សែងភួយបន្ទាប់មកគេក៏យកទៅេជ្រលក់ខ្លួនជូតអោយជីមីន។មួយសន្ទុះក្រោយមកពេទ្យក៏បានមកដល់:
«លោកប្រុសខ្ញុំសូមពិនិត្យបន្តិច»ដោយសារតែឃើញយ៉ុនហ្គីកានដៃជីមីនមិនព្រមទៅណាឬផ្តល់កន្លែងអោយគាត់ពិនិត្យពេទ្យក៏និយាយឡើង។
«អរបាទ»យ៉ុនហ្គីក៏ងើបចេញ
«អ្នកជំងឺគ្មានអ្វីគួរអោយបារម្ភទេ តែត្រូវអោយអ្នកជំងឺសម្រាកអោយគ្រប់គ្រាន់ ញាំអោយបានទៀងពេល ហើយកំភ្លេចញាំថ្នាំនេះផង តែពីរបីថ្ងៃទៀតវានិងប្រសើរហើយ»លោកគ្រូពេទ្យក្រោយពិនិត្យរូចក៏និយាយឡើង
«បាទ»យ៉ុនហ្គី
«ចឹងខ្ញុំសុំលាសិនហើយ»ថាហើយគ្រូពេទ្យទៅបាត់។
«អែងទៅរកគ្រូពេទ្យប្រចាំការមកនៅផ្ទះនេះផងតែជាស្រីហើយអាចរាងចំណាស់បន្តិច»យ៉ុនហ្គីបញ្ចាកូនចៅរបស់គេ។
«បាទចៅហ្វាយ»ថាហើយពួកគេក៏នាំគ្នាទៅអស់ពេលនេះនៅក្នុងបន្ទប់មានតែយ៉ុនហ្គីនិងជីមីនតែប៉ុណ្ណោះ។
«រងារណាស់»ជីមីននិយាយទាំងបិទភ្នែកឯដៃទាំងពីរក៏យកមកអោបខ្លួនទាំងញ័រ។សភាពជីមីនគ្មានអាវទេព្រោះទើបតែជូតខ្លួនហើយ។
«អែងថាមិច»យ៉ុនហ្គីដើរទៅជិតហើយក៏សួរ។
«ខ្ញុំរងារណាស់»ជីមីននៅតែបន្តនិយាយដដែលៗ។
«លោកប្រុសនេះបបរ»អ្នកបម្រើស្រីម្នាក់លើកបបរមកដល់ក៏ចេញទៅបាត់។នៅក្នុងផ្ទះនេះក៏មានអ្នកបម្រើដែរតែពេលជីមីនមិនទានឈឺយ៉ុនហ្គីអោយទៅនៅផ្ទះក្បែរនិងព្រោះគេចង់ប្រើជីមីនអោយធ្វើការម្នាក់អែងតែមានរឿងចឹងហើយមានតែហៅមកប្រើសិន។
«អែងក្រោករួចទេ»យ៉ុនហ្គីសួរដោយសម្តីសោះកក្រោះតែក្នុងចិត្តគឺបារម្ភពីជីមីនខ្លាំងណាស់។
«បាទ»ជីមីនប្រឹងងើបអង្គុយទាំងត្រដាប់ត្រដួសឃើញបែបនេះសូហ្កាក៏ចូលទៅជួយគ្រា។
«អែងសុីខ្លួនអែងបានទេ»យ៉ុនហ្គី
«បាន»ជីមីនថាហើយក៏យកស្លាបព្រាមកដួសបបរដាក់ចូលមាត់។តែដោយសារអស់កម្លាំងពេកដៃនិងវាញ័រកាន់ស្លាបព្រាលេងនិងហើុទម្រាំតែដល់មាត់គឺវាកម្ពប់ជិតអស់ហើយនិង។យ៉ុនហ្គីមើលទៅដូចពិបាកពេកក៏ទាញស្លាបព្រាពីដៃជីមីនមកបញ្ចុកវិញម្តង។
«ញាំទៅយើងបញ្ចុក»យ៉ុនហ្គី
«បាទ»ជីមីនក៏ហារមាត់ទទួលអាហារនោះ។
«ឆ្អែតហើយមេនទេ»ដោយសារតែឃើញជីមីនឈប់ញាំយ៉ុនហ្គីក៏សួរ។
«បាទ»ជីមីននិយាយហើយទាញភួយក្បែរនោះមកគ្របខ្លួនរបស់គេមើលទៅដូចជារងាខ្លាំងណាស់។
«រងារមេនទេ»យ៉ុនហ្គីដាក់ចានបបរហើយចូលទៅជិតយកដៃស្ទៀនថ្ងាសរបស់ជីមីនរួចសួរ។
«បាទ»ជីមីនឆ្លើយខ្លីៗព្រោះមិនដឹងយាយអីណាមួយកុំពុងតែខ្ងល់និងយ៉ុនហ្គីដែលកំពុងតែធ្វើល្អដាក់ខ្លួន។
«អែងមិនគិតនិយាយអីក្រៅពីបាទទេឬ»យ៉ុនហ្គី
«ក៏មិនដឹងនិយាយអី»ជីមីននិយាយហើយក៏ដាក់ខ្លួនគេងទៅលើពូក
«គេងវិញហើយឬមិនគិតទៅធ្វើការទេអី»យ៉ុនហ្គីនិយាយដោយសម្លេងធម្មតា
«គឺថាខ្ញុំសុំច្បាប់គេងតែ1ម៉ោងទេណាបន្ទាប់មកខ្ញុំនិងទៅធ្វើការហើយសូមលោកកុំដាក់ទោសខ្ញុំអីណា»ឮបែបនោះជីមីនក៏ក្រោកមកវិញនិយាយលួងលោមគេ។
«គេងទៅយើងមិនចូលចិត្តធ្វើបាបមនុស្សឈឺទេ តែបើអែងជាវិញយើងមិនធានាទេ»យ៉ុនហ្គីនិយាយបណ្តើរទាញខ្នើយដាក់អោយជីមីនគេងវិញបណ្តើរ។ជីមីនមិននិយាយអីបានត្រឹមមើលមុខគេម៉ក់ៗ។
មួយសន្ទុះក្រោយមកជីមីនគេគេងលក់បាត់យ៉ុនហ្គីមិនទៅណាទេវគឺអង្គុយនៅមើលជីមីននិងអែង។
«រងារណាស់»ជីមីនគេងធ្ងររហឹស
«រងារមេនទេ»យ៉ុនហ្គីពេលឮក៏និយាយជាមួយខ្លួនអែងតិចៗ។
«ធ្វើមិចទៅ»យ៉ុនហ្គីកុំពុងតែរកគំនិតមួយជួយជីមីន។តែក៏នឹកឃើញដល់សំដីរបស់ម៉ាក់របស់គេ។
«ពេលប្អូនគ្រុនបែបនេះ កូនត្រូវយកកំណាចតូចៗមកជូតខ្លួន ហើយកូនចូលទៅអោបគេផង ព្រោះវាអាចផ្តល់កម្តៅអោយទៅប្អូនជាងរបស់ទាំងអស់នេះ(ភួយឬខោអាវក្រាសៗ)បើកូនមិនអីទេកូនអាចដោះអាវក៏បានស្បែករបស់យើងនិងផ្តល់កម្តៅអោយទៅប្អូននោះវានិងកាត់បន្ថយការរងារបានខ្ពស់)»អ្នកស្រីមីននិយាយប្រាប់យ៉ុនហ្គីកាលដែលថេយ៉ុងឈឺ។យ៉ុនហ្គីពេលនិងឃើញបែបនោះគឺមានតែដោះអាវហើយឡើងទៅគេងជាមួយជីមីននិងហើយ។យ៉ុនហ្គីដាក់ជីមីនអោយគេងលើដៃម្ខាងឯដៃម្ខាងទៀតមានកន្សែងភួយជូតខ្នងអោយជីមីន។ចំណែកជីមីនវិញអោបរឹតគេយកតែម្តងព្រោះមិនដឹងអីទេព្រោះកម្តៅឡើងខ្លាំងណាស់។យ៉ុនហ្គីបានត្រឹមតែបារម្ភផង ជូតទឹកអោយជិីមីនផង គេក៏មិនសប្បាយអរជាមួយស្ថានភាពជីមីនពេលនេះដែរ។
«គេងលក់អោយស្រួលទៅឮទេ និងបានឆាប់ជាណាក្មេងតូច ព្រោះយើងនៅមានហ្គេមច្រើនទៀតណាស់ដែលត្រូវលេងជាមួយគ្នា យើងមិនទាន់ធ្វើបាបអែងអស់ចិត្តទេ»យ៉ុនហ្គីនិយាយហើយក៏ទាញជីមីនមកអោបក្នុងទ្រូងយាងណែនរួចអោនទៅថើបថ្ងាសអ្នកដែលកុំពុងគេងមិនដឹងអី។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។