ពេលវេលាដើរលឿនខ្លាំងណាស់នេះឆ្លងផុតទៅកន្លះឆ្នាំទៀតហើយ តែថាមើលជីមីនចុះនៅអង្គុយលើរទេះរុញនៅឡើយ។កន្លងមួយរយះធំមកនេះជីមីនទទួលបានការមើលថែពីយ៉ុនហ្គីយាងយកចិត្តទុកដាក់បំផុត។
«អូនអង្គុយចាំបងសិនណា បងទៅយកឯកសារក្នុងបន្ទប់ធ្វើការបន្តិចណា»យ៉ុនហ្គីនិយាយទៅកាន់ជីមីនដែលកំពុងអង្គុយលើរទេះរុញនៅក្នុងបន្ទប់គេង។
យ៉ុនហ្គីបានបានប្រមូលយកឯកសារជាដែលនៅលើតុធ្វើការមិនប្រយ័ត្នធ្វើអោយវាធ្លាក់លើការ៉ូ ។
«អោយអូនជួយទេ»ជីមីននិយាយញញឹមទៅកាន់យ៉ុនហ្គីដែលកុំពុងរើសឯកសារ
«ជីមីន អូន»យ៉ុនហ្គីនិយាយទាំងភ្ញាក់ផ្អើល
«សប្បាយចិត្តទេ»ជីមីន
«ជីមីនបងអត់បានយល់សុបិនទេមេនទេ»យ៉ុនហ្គីចាប់ដៃជីមីនអង្រួនសួរ
«អត់ទេ»ជីមីនគ្រវីក្បាលទាំងញញឹម
«បងសប្បាយចិត្តណាស់»យ៉ុនហ្គីនិយាយហើយអោបជីមីនខ្លាំងៗ។
«មើសលេងអូន អូនគ្មានកម្លាំងទប់ទេ»ជីមីន
«បងសុំទោស មកពីបងសប្បាយចិត្តពេក»យ៉ុនហ្គី
«មកទៅនិយាយគ្នាជាមួយបងអោយដឹងរឿង»យ៉ុនហ្គីនិយាយហើយលើកពរជីមីនសំដៅទៅបន្ទប់។
មកដល់បន្ទប់:
«ជីមីនជាពីពេលណា»យ៉ុនហ្គីសួរខណះពេលដែលដាក់ជីមីននៅលើពូក
«ប្រហែលមួយអាទិត្យហើយ តែអូនចង់អោយខ្លួនរាងរាំមាំបន្តិចចាំប្រាប់បង»ជីមីន
«ជីមីនអូនដឹងទេ ថាបងបារម្ភពីអូនប៉ុណ្ណា»យ៉ុនហ្គី
«បងចេះបារម្ភដែលហី ស្មានតែគ្មានបេះដូងហើយតើ»ជីមីននិយាយហើយក៏សើច ទាំងមិនបានគិតថាពាក្យនេះវាប៉ះពាល់ដល់អារម្មណ៍អ្នកស្តាប់វាឈឺចាប់ប៉ុណ្ណាទេ។
«បានអូនជាបែបនេះ ល្អហើយ បងសប្បាយចិត្តណាស់»យ៉ុនហ្គីចាប់អោបជីមីនមកជាប់និងទ្រូង។
«ក៏ព្រោះតែមានអ្នកថែល្អដូចបងទើបអូនអាចជាបែបនេះ»ជីមីន
«បងថាអូនគេងសិនទៅណា ទើបតែជាបែបនេះគេងអោយបានច្រើនណា ចាំបងគេងកំដរអូន»យ៉ុនហ្គីនិយាយហើយទាញជីមីនមកដាក់លើទ្រូងអោយគេង។ប្រហែលជាមួយម៉ោងក្រោយមកយ៉ុនហ្គីឃើញជីមីនបិតភ្នែកមើលទៅប្រហែលគេងលក់ហើយរួចដាក់ជីមីនលើពូករួចដើរចេញពីបន្ទប់ទៅណាក៏មិនដឹង។«គេគិតថាអែងជាមនុស្សគ្មានបេះដូងវាសមហើយ ព្រោះអែងវាព្រៃផ្សៃ អែងមិនមានចិត្តស្រណោះអាណិត អែងមានតែគុំនំក្នុងខ្លួន សូម្បីតែមនុស្សដែលខ្លួនស្រឡាញ់ក៏មើលថែមិនបាន»យ៉ុនហ្គីនិយាយជេរខ្លួនអែងទាំងកំហឹងខណះដែលដៃទាំងពីរដាល់ជញ្ចាំងផ្ទះ ដាល់យកៗមិនខ្វល់ថាឈាមហូរពេញដៃហើយទេ។
«បងធ្វើអីយ៉ុនហ្គី»ជីមីនបើកភ្លើងឈរមើលពីលើជណ្តើរ ។(អម្បាញ់មិញជីមីនគេងលក់មេនតែក៏ភ្ញាក់ពេលយ៉ុនហ្គីដាក់គេលើពូកទើបចុះមកតាមយ៉ុនហ្គីទើបឃើញរូបភាពទាំងនេះ)។
«ជីមីនបង..»យ៉ុនហ្គីងាកមករកជីមីនទាំងទឹកភ្នែកស្រក់ដូចទឹកជ្រោះ
«ហេតុអ្វីក៏បងធ្វើបាបខ្លួនអែងបែបនេះយ៉ុនហ្គី»ជីមីនស្តីអោយដោយយកដៃដែលរបួសនោះមកមើល
«ជីមីនបងសុំទោស »យ៉ុនហ្គីលូតជង្គង់នៅមុខជីមីន
«អូនប្រាប់ហើយថាអូនមិនបានខឹងមិនបានស្អប់បងទេ យ៉ុន»ជីមីន
«ជីមីនអូនកុំល្អដាក់បងពេកអី»យ៉ុនហ្គីនិយាយបណ្តើរយំបណ្តើរអស់ភាពរឹងមាំក្នុងខ្លួនតែម្តង។
«បើបងមិនអោយអូនល្អដាក់បង តើអោយអូនល្អដាក់អ្នកណា»ជីមីននិយាយហើយលូតជង្គង់តាមយ៉ុនហ្គីដោយយកដៃទៅជូតទឹកភ្នែកយ៉ុនហ្គីដែលកំពុងស្រក់។
«ជីមីនបងសងអូនមិនអស់ទេ»យ៉ុនហ្គីគិតតែពីយំអស់ភាពរឹងមាំក្នុងខ្លួន។
«បើសងមិនអស់កុំសងអី អូនមិនអោយបងជំពាក់អូនទេ»ជីមីនព្យយាមនិយាយលួងយ៉ុនហ្គី
«ជីមីនអូនអាចវាយបង អោយបងធ្វើការធ្ងន់ បង្អត់អាហារ អោយបងធ្វើអីក៏បានដែរ កុំធ្វើបែបនេះអី បងឈឺណាស់ ត្រង់នេះវាឈឺ»យ៉ុនហ្គីនិយាយយំរហាមដូចកូនក្មេងចាប់ដៃជីមីនទៅស្ទាបទ្រូងខាងឆ្វែង។
«បងកុំពុងអោយអូនធ្វើបាបបេះដូងខ្លួនអែងមេនទេ»ជីមីននិយាយហើយទឹកភ្នែកករចាប់ផ្តើមហូរតាមយ៉ុនហ្គី
«អត់ទេ បងចង់អោយអូនធ្វើបាបបង អោយបងមានអារម្មណ៍ថាបានសងអូនខ្លះ បងមិនចង់ជំពាក់បំណុលអូនទេ»យ៉ុនហ្គី
«ស្តាប់អូន មើលមុខអូនអោយច្បាស់ មើលមាត់អូន មួយជីវិតអូននេះក្រៅពីគ្រួសារគឺអូនមានតែបង បងនៅក្បែរអូនរហូតមក អូនបានបំភ្លេចរឿងអាក្រក់ទាំងនោះចោលអស់ហើយ »ជីមីន
«បងធ្វើមិនកើតទេជីមីន»យ៉ុនហ្គីគ្រវីក្បាលទាំយំសស្រាក់
«យ៉ុន បើបងឈឺប៉ុណ្ណាត្រង់នេះវាក៏ឈឺដូចគ្នា»ជីមីននិយាយចង្អុលទៅទ្រូងខាងឆ្វែងរបស់ខ្លួន។
«ជីមីនអូនល្អដាក់បងពេកហើយ»យ៉ុនហ្គី
«គ្រប់យាងវាមកពីពាក្យថាស្រឡាញ់អូនស្រឡាញ់បងណាយ៉ុន»ជីមីនទាញយ៉ុនហ្គីទៅអោបនិងទ្រូង។
«ទៅលាងរបួសណាចាំអូនលាងអោយ»អោបយ៉ុនហ្គីបានមួយសន្ទុះមើលទៅយ៉ុនហ្គីរាងស្ងាត់មាត់យំជីមីនក៏និយាយឡើង។
«បាទ»យ៉ុនហ្គី។
និយាយហើយពួកគេក៏ដើរទៅលើសាឡុងដើម្បីលាបរបួសដៃ។
«បងឈឺទេ»ជីមីនសួរខណះពេលកំពុងលាបរបួស។
«ឈឺហើយឈឺខ្លាំងទៀតផង»យ៉ុនហ្គីនិយាយដោយសម្លឹងកែវភ្នែកជីមីនស្របពេលជីមីនក៏មើលមកវិញដូចគ្នា។
«ចឹងចាំអូនដៃថ្នមជាងនិងណា»ជីមីន
«វាមិនមេនឈឺមុខរបួសនេះទេ»យ៉ុនហ្គីនិយាយបែបនេះជីមីនក៏យល់ន័យបាត់ទៅហើយថាសំដៅទៅលើអ្វី។
«បងស្រឡាញ់អូនអត់»ជីមីន
«មិចក៏សួរបងបែបនេះ»យ៉ុនហ្គី
«ឆ្លើយនិងអូនសិនមក»ជីមីន
«ស្រឡាញ់ហើយក៏ស្រឡាញ់ខ្លាំងទៀតផង»យ៉ុនហ្គីនិយាយបែបនេះហើយជីមីនក៏សើច។
«អូនសើចអី »យ៉ុនហ្គៅសួរទាំងធ្វើមុខឆ្ងល់។
«បងចេះនិយាយការពិតទៀត»ជីមីន
«ចុះបងមានដែលចេះកុហកពីកាល»យ៉ុនហ្គី
«ចឹងក៏ចឹង»ជីមីននិយាយងក់ក្បាលបែបយល់ស្រប។
«បងមិនយល់ពីអូនទេ»យ៉ុនហ្គី
«របួសលាងរួចហើយ តោះទៅគេង ថ្ងៃក្រោយកុំធ្វើបែបនេះទៀត អូនភ័យ»ជីមីន
«បងសុំទោស»យ៉ុនហ្គីនិយាយហើយយកដៃទៅអង្អែលក្បាលជីមីនតិចៗ។
«តោះ»ជីមីននិយាយហើយហុចដៃទៅអោយយ៉ុនហ្គី។
«អោយបងពរមេនទេ»យ៉ុនហ្គីដឹងហើយក៏នៅសួរទៀត។
«ប្រហែលអោយលីទេដឹង»ជីមីននិយាយហើយក៏សើច។
«អឹប ខ្លួនដូចសំឡី»យ៉ុនហ្គីលើកពររួចរអ៊ូឡើង។
«ចឹងហើយបងមិនសូវពិបាកពរ»ជីមីន
«បងសុខចិត្តពិបាក អោយតែអូនរស់នៅស្រួល មានសុខភាពល្អ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ បងមិនចង់អោយរឿងនោះកើតឡើងម្តងទៀតទេ»យ៉ុនហ្គី
«បងខ្ជិលបម្រើអូនមេនទេ»ជីមីន
«អត់ទេ តែពេលឃើញអូនបែបនោះបងឈឺជាងគេយកកាំបិតមកចាក់លើទ្រូងទៀត»យ៉ុនហ្គី
«ស្រឡាញ់អូនដល់ថ្នាក់និងផង»ជីមីន
«គេងទៅ ទើបតែជាពីឈឺសម្រាក់អោយបានច្រើន»មកដល់បន្ទប់យ៉ុនហ្គីក៏ដាក់ជីមីននៅលើពូក។
«អូនសួរបងមិចមិនឆ្លើយនិងអូន»ជីមីន
«អត់បានស្រឡាញ់ខ្លាំងទេ គ្រាន់តែមិនតិច »យ៉ុនហ្គី
«😹😹»ជីមីន
«សើចអី ឆាប់គេងទៅ»យ៉ុនហ្គី
«បងមិនសួរអូនរឿងអម្បាញ់មិញទេអី »ជីមីន
«រឿងអី»យ៉ុនហ្គី
«រឿងអូនសួរថាបងស្រឡាញ់អូនអត់»ជីមីន
«ចឹងអូនឆ្លើយមកថាអីគេ»យ៉ុនហ្គី
«បើបងស្រឡាញ់អូនដូចដែលបងយាយ បងត្រូវញញឹមអោយច្រើនបំភ្លេចគ្រប់យាងដូចដែរអូនធ្វើ នោះជាអ្វីដែលអូនចង់បាន បងធ្វើវាអោយអូនបានទេ»ជីមីន
«បងនិងព្យាយាម»យ៉ុនហ្គី
«អត់ទេសន្យា»ជីមីននិយាយហើយលើកដៃមកសន្យា
«សន្យាក៏សន្យា»យ៉ុនហ្គីលើកដៃទៅថ្ពក់និងដៃជីមីន
«ញញឹមមួយសិនចាំអូនគេង»ជីមីន
«ប៉ុណ្ណឹងបានឬនៅ»យ៉ុនហ្គីញញឹមរួចក៏សួរជីមីន
«បានហើយ😹»ជីមីន
«យាប់ណាស់ មកគេងមកយប់ជ្រៅហើយ»យ៉ុនហ្គីនិយាយហើយក៏ទាញជីមីនមកគេង។
«good night បងសម្លាញ់»ជីមីន
«គេងទៅ»យ៉ុនហ្គីរុញក្បាលជីមីនអោយចូលក្នុងទ្រូង។
«ឆ្លើយតបអូនវិញសិន»ជីមីន
«បាទសុបិនល្អដូចគ្នាអូនសម្លាញ់»យ៉ុនហ្គីនិយាយហើយអោនថើបថ្ងាស់ជីមីនរួចពួកគេក៏នាំគ្នាសង្ខំគេងលង់លក់ទៅ។ពេលខ្លះយើងមិនចាំបាច់សងសឹកគេវិញនោះទេគ្រាន់តែទង្វើល្អរបស់យើង វាធ្វើអោយគេឈឺលើសយកកាំបិតទៅគប់កណ្តាលដើមទ្រូង វាឈឺជាងការសងសឹករាប់រយដង វារឹតតែធ្វើអោយគេគោរពកោតខ្លាចយើងជាងអ្វីទាំងអស់។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។