ពេលព្រឹកព្រលឹមថេយ៉ុងបានរៀបចំខ្លួនដើម្បីទៅជួបជុងគុក។ថ្ងៃនេះគេមិនបានទៅលក់ផ្លែឈើទេ។
«ទៅណានិងវីយ៉ុង តែងខ្លួនស្អាតម្លេះ»មិត្តភក្តិរបស់ថេយ៉ុង។
«គឺចេញទៅក្រៅមានធុរះតិចតួចនិងណា យើងមិននៅកុំភ្លេចទៅលក់ផង អត់មានលួចខ្ជិលទេ»ថេយ៉ុង
«យើងដឹងហើយ ចេញទៅជួបនរណាមេនទេ»
«គ្មានទេ»ថេយ៉ុងប្រកែក
«ទៅជួបម្នាក់នោះដែលតែងមករកទេដឹង ព្រោះថាបាត់ពីរបីថ្ងែហើយមិនឃើញមកទៀតសោះ»
«គ្មានទេ យើងទៅហើយ»ថាហើយថេយ៉ុងក៏ជិះកង់ឡើងទៅបាត់ទៅ។ជិះប្រហែលកន្លះម៉ោងទើបដល់ផ្ទះរបស់ជុងគុក។មិនបាច់ឆ្ងល់ថាមិចបានថេយ៉ុងស្កាល់ទេ ផ្ទះនេះគ្មានអ្នកណាមិនស្កាល់ទេព្រោះជាផ្ទះអ្នកមាន។
«ចុចអត់នេះ»ថេយ៉ុងរេរាមិនហ៊ានចុចកណ្តឹង។
«ហើយខំមកហើយចុចទៅ»ថេយ៉ុងថាហើយក៏ចុចកណ្តឹងនោះ។
«លោកមានការអីដែរ»អ្នកបម្រើ
«ផ្ទះនេះជាផ្ទះលោកចនជុងគុកមេនទេ»ថេយ៉ុង
«ចា៎៎នេះហើយ»អ្នកបម្រើ
«តើគាត់នៅផ្ទះដែរឬទេ»ថេយ៉ុង
«អរលោកប្រុសនៅទីនេះទេ គាត់មានរបួសជើងទើបមិនអាចទៅណាបាន ខ្ញុំក៏ទើបមកនៅទីនេះដើម្បីមើលថែគាត់និងអែង»អ្នកបម្រើ
«អរបាទខ្ញុំសុំជួបគេបានទេ»ថេយ៉ុង
«ចា៎៎ បានមកតាមខ្ញុំមក»អ្នកបម្រើនាំថេយ៉ុងទៅតែមិនមេននាំទៅក្នុងផ្ទះទេ គឺតម្រង់ទៅសួនក្បែរផ្ទះប្រហែលជាជុងគុកនៅទីនោះហើយមើលទៅ។
«លោកប្រុសមានគេចង់ជួប»អ្នកបម្រើ
«អ្នកណាទៅ»ជុងគុកនិយាយទាំងមិនបានមើលថាជាអ្នកណាទេ។
«គឺខ្ញុំ»ថេយ៉ុងនិយាយភ្លាមជុងគុកស្រាប់តែងាកមើលភ្លេតតែម្តង។
«ថេមកមានការអីមេនទេ»ជុងគុកនិយាយធ្វើដូចមិនត្រេកអរទាំងក្នុងចិត្តនេះរំភើបចង់ស្ទះខ្យល់ហើយ។ជុងគុកមិនបានខឹងថេទេ តែដោយសាររបួសជើងមិនអាចដើរស្រួលបួលបានទើបមិនចង់ទៅរកថេចាំជាស្រួលបួលសិនចាំទៅទៀតតែមានណាថេមករកមុន ហើយពេលនេះក៏កំពុងអង្គុយលើរទេះរុញនៅឡើយទេ។
«គឺខ្ញុំមកសួរសុខទុកលោក»ថេយ៉ុងនិយាយបែបរអៀសចិត្ត។ចំណែកជុងគុកក៏អោយភ្នែកទៅអ្នកបម្រើមានន័យថាអោយចេញទៅសិនព្រោះគេត្រូវការពេលផ្ទាល់ខ្លួន។
«ខ្ញុំមិនអីទេ គ្រាន់តែរបួសជើងបន្តិចប៉ុណ្ណោះ»ជុងគុក(អារបៀបថាគេនិយាយខ្ញុំអីចឹង ព្រោះដើម្បីបង្ហាញថាគេអន់ចិត្តអីចឹងហាស លើកមុនគេហៅសុទ្ធតែអូនបង)។
«ខ្ញុំអាចសុំមើលបានទេ»ថេយ៉ុងថាហើយក៏លើកជើងដែលហើមនោះថ្នមៗមកមើល។
«តើលោកមានលាបអ្វីដែរទេ»ថេយ៉ុង
«ខ្ញុំលាបរួចហើយ មិនអីទេ»ជុងគុកថាហើយក៏ដកជើងចេញពីដៃថេវិញ។
«គឺថា..គឺថា អោយខ្ញុំសុំទោសផង»ថេយ៉ុងនិយាយទាំងរអៀសខ្លួន
«មិនអីទេ ថេមិនបានបង្ខំខ្ញុំទេ ខ្ញុំអ្នកចង់ឡើងខ្លួនអែងទេ»ជុងគុក
«គឺថា..»ថេយ៉ុងនិយាយត្រឹមនេះរួចក៏ឈប់
«ថាអីគេ»ជុងគុក
«គឺអត់មានអីទេ ខ្ញុំមិនដឹងនិយាយអីទៀតទេ ចឹងខ្ញុំសុំលាសិនហើយ»ថេយ៉ុង។ជុងគុកឮហើយហួសចិត្តតែម្តងមកជួបសួរពីរបីមាត់ ហើយក៏ទៅវិញចឹងមេនចំជាអត់ចិត្តមេន។
«អ៊ួយៗ»ជុងគុកស្រាប់តែពុធធ្វើជាឈឺជើងនោះ។
«លោកមិនអីទេមេនទេ»ថេយ៉ុងក៏រហ័យសួរភ្លាម
«ខ្ញុំមិនអីទេ»មាត់និយាយថាមិនអីតែទឹកមុខវិញដូចឈឺខ្លាំងណាស់ចឹង។
«កុំមាត់ខ្លាំងពេក»ថេយ៉ុងថាហើយក៏លើកជើងនោះមកដាក់លើខ្លួនរួចធ្វើសរសៃថ្នមៗពីលើជើងហើមនោះ។
«នេះថេចេះធ្វើបែបនេះដែរឬ»ជុងគុកសួរដោយទឹកមុខញញឹមរីកដូចគ្រាប់ជី។
«គឺចេះតិចៗ លោកតាបង្រៀនខ្ញុំ»ថេយ៉ុងនិយាយហើយក៏សើចបែបគួរអោយស្រឡាញ់។
«ចុះមិចក៏មិនព្រមចេះអោយច្រើន»ជុងគុកក៏បន្តសួរ
«ចង់ចេះច្រើនដែរតែវាអត់ចេះចេះតែបន្តិច😹»ថេយ៉ុង
«ចឹងខ្ញុំមិនហ៊ានអោយធ្វើទៀតទេ ខ្លាចថ្លោះលើសដើម»ជុងគុកនិយាយហើយធ្វើជាដកជើងចេញមកវិញ។
«នៅអោយស្ងៀមទុកចិត្តបានមិនអីទេ»ថេយ៉ុង
«ទុកចិត្តបានប៉ុន្មានភាគរយបាទ»ជុងគុកនិយាយហើយអោនមុខទៅរកថេ។
«1000%ណាបាទ»ថេយ៉ុងនិយាយហើយសើចទាំងអៀនពេលជុងគុកដាក់មុខជិតគេបែបនេះ។
«បងនឹកថេខ្លាំងណាស់»សុខៗជុងគុកស្រាប់តែនិយាយឡើង
«បាទ?»ថេយ៉ុងឆ្លើយរបៀបឆ្ងល់
«ថេជឿបងទេ បើបងនិយាយថាពីមុនយើងជាសង្សារនិងគ្នា ហើយផ្ទះមួយនេះក៏ថេធ្លាប់មករស់នៅដែរ »ជុងគុក
«ខ្ញុំមិនដឹងនិយាយថាមិចទេ តែខ្ញុំចង់សួរថាយើងពីរអ្នករស់នៅជាមួយគ្នាដូចប្តីប្រពន្ធមេនទេ»ថេយ៉ុង
«បាទគឺបែបនិង»ជុងគុក
«ចឹងមានន័យថាពួកយើងស្រឡាញ់គ្នាខ្លាំងហើយមើលទៅ»ថេយ៉ុងនិយាយបែបនេះជុងគុកស្រាប់តែទម្លាក់ទឹកមុខចុះ
«ក៏បែបនិងហើយ»ជុងគុកមិនហ៊ានប្រាប់ការពិតខ្លាចវាវែងឆ្ងាយ។
«ខ្ញុំពិតចង់ចងចាំវិញណាស់ ខ្ញុំចង់ស្កាល់គ្រួសាររបស់ខ្ញុំ»ថេយ៉ុងនិយាយហើយធ្វើមុខពិបាកចិត្ត។
«នៅក្បែរបងយូរៗគង់តែចាំវិញទេ»ជុងគុកនិយាយហើយយកដៃទៅអង្អែលក្បាលថេយ៉ុង។
«ខ្ញុំស្រឡាញ់លោកខ្លាំងដែរទេពីមុនមក»ថេយ៉ុង
«ស្រឡាញ់ហើយក៏ស្រឡាញ់ខ្លាំងទៀតផង បងប្រាប់ចុះណា ថេពីមុនមិនមេននិយាយខ្ញុំបែបនេះទេ គឺហៅបងថាបង ហើយហៅខ្លួនអែងថាអូន បើចង់ចងចាំឡើងវិញទល់ថែព្យយាមនិយាយអោយដូចពីមុន»ជុងគុក
«បានផលមេនហេស ខ្ញុំមិចនិងអាចទុកចិត្តលោកបានទៅស្កាល់គ្នាទើបតែបានមួយអាទិត្យជាងនិង»ថេយ៉ុង
«ហើយមួយទៀត ថេពីមុនមិនមេនកាចចឹងទេ គឺសុខភាពស្លូតបូត បើមិនជឿសួរអ្នកក្នុងផ្ទះនេះទៅគ្មានអ្នកណាមិនស្កាល់អូនទេ លើកលេងអ្នកបម្រើថ្មីអម្បាញ់មិញ»ជុងគុក
«ខ្ញុំនិងមេនស្លូតបូត ស្លាប់ហើយចង់ខ្យល់ចាប់»ថេស្តាប់ហើយក៏ដាក់គូទអង្គុយលើស្មៅបែបហួសចិត្តព្រោះគេអីឡូវនេះគឺញេញខ្លាំងណាស់។
«ចុះហេតុអ្វីលោកមិននាំខ្ញុំអោយស្កាល់ពួកគេ ហើយគ្រួសារខ្ញុំដែរមិចក៏លោកមិនណែនាំចឹង»ថេយ៉ុង
«បងក៏ចង់ដែរតែថា តាំងពីបានជួបថេមកគឺគ្មានថ្ងៃណាមានឱកាសនិយាយបែបនេះទេ គឺថេកាចខ្លាំងណាស់ និយាយស្រួលមិនស្រួល នាំគ្នាយកអាស្អីគេនោះមកដេញបាញ់បងទៀតក៏ថាបាន »ជុងគុកនិយាយហើយសើច
«ខ្ញុំមិនកាចដល់ថ្នាក់និងទេ មកពីកាល់នោះខ្ញុំគិតថាលោកជាមនុស្សអាក្រក់»ថេយ៉ុង
«មុខបងសមជាមនុស្សអាក្រក់ដែរទេនៀក»ជុងគុកនិយាយហើយចង្អុលមុខខ្លួនអែង
«សមតាស»ថេយ៉ុងនិយាយហើយសើច។
«យាយចឹងពេលណាលោកនាំខ្ញុំអោយទៅជួបគ្រួសារខ្ញុំទៅ»ថេយ៉ុង
«បងនិងហើយគ្រួសារអូន»ជុងគុកនិយាយបែបចង្អន់
«មិនមេនបែបនោះទេ គឺសំដៅទៅលើ ប៉ាម៉ាក់ ឬបងប្អូន»ថេយ៉ុង
«ថេគ្មានប៉ាទេ មានតែម៉ាក់និងបងប្រុស»ជុងគុក
«ខ្ញុំអត់មានប៉ាមេនទេ លោកនិយាយបែបនេះកាម់តែធ្វើអោយខ្ញុំចង់ចងចាំវិញណាស់»ថេយ៉ុង
«ថេចាំឡើងវិញបាន ថេប្រហែលជាស្អប់បង»ជុងគុក
«លោកថាមិច»ថេយ៉ុង
«អត់មានអីទេ ចាំគ្រប់យាងថេចាំឡើងវិញ ថេអាចទៅរកពួកគេឃើញវិញហើយ»ជុងគុក
«យាយចឹងថេមកនេះជិះអីមក»ជុងគុកនិយាយបង្វេរដាន។
«ជិះកប៉ាល់ហោះទេដឹង»ថេយ៉ុង
«បងសួរធម្មតាមិចក៏ចាំបាច់ឆ្លើយសម្លក់សម្លឹង»ជុងគុក
«ផ្ទះលោកតាមានតែកង់ លោកចង់អោយខ្ញុំជិះស្អីមក»ថេយ៉ុង
«គាត់មើលទៅជាមនុស្សល្អណាស់»ជុងគុក
«មេនហើយគាត់បានជួយជីវិតខ្ញុំ គាត់ផ្តល់ជម្រកអារហារហូបចុកអោយខ្ញុំព្រមទាំងអ្នកផ្សេងទៀតដែលអត់ទីពឹង ទោះគាត់ក្រតែចិត្តគាត់ល្អណាស់»ថេយ៉ុងនិយាយញញឹមពព្រាយ។
ជុងគុកមិននិយាយអីគិតតែពីយកដៃទៅអង្អែលក្បាលថេ។
«បើបងសុំអោបថេតើបានទេ»ជុងគុកដាច់ចិត្តនិយាយស្នើរសុំព្រោះថាគេនឹកការអោបមួយនេះយូរហើយ
«អោបខ្ញុំមេនទេ ទល់តែយូរ»ថេយ៉ុងក៏ឆ្លើុយភ្លាមតែម្តង
«មិនអីទេចឹង ហើយកាលទៅវិញ»ជុងគុកនិយាយដូចចង់ដេញ។
«ទៅឡូវហើយ ជូនពរអោយលោកឆាប់ជាណា ខ្ញុំទៅហើយ»ថាហើយថេយ៉ុងក៏ក្រោកដើរទៅមិនគិតអារម្មណ៍អ្នកកំពុងអន់ចិត្តនេះសោះ។
«អរមេនហើយភ្លេច»ថេយ៉ុងស្រាប់តែងៀកហើយដើរមកវិញ។
«ភ្លេចអីគេ»ជុងគុកនិយាយមិនទាន់ចប់ផងបែជាត្រូវគាំងសិន។ព្រោះថាថេយ៉ុងបែរមកអោបគេយាងណែន។
«ប៉ុណ្ណឹងបានឬនៅ»ថេយ៉ុង
«អត់ទេ ចង់បាបបែបនេះមួយជីវិត»ជុងគុកនិយាយដោយញញឹម។
«ហូស ចំមេន»ថាហើយថេយ៉ុងក៏អោបគេម្តងទៀត។
(ហេតុអីក៏ខ្ញុំចង់អោបគេបែបនេះ គ្រាន់តែបានអោបហើយខ្ញុំមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ ខ្ញុំមិនចង់ព្រលែងពីការអោបមួយនេះទេ តែខ្ញុំមានអារម្មណ៍ថាហត់ហើយចង់យំខ្លាំងណាស់ អម្បាញ់មិញខ្ញុំមិនបានចង់អោបគេទេតែពេលខ្ញុំដើរចេញទៅ ខ្ញុំមានអារម្មណ៍មិនស្រួលទើបត្រឡប់មកអោបគេវិញតែមើលនេះកាន់តែមានអារម្មណ៍ខុសប្លែកលើសដើម )ថេយ៉ុងគិតក្នុងចិត្ត។
«កក់ក្តៅខ្លាំងណាស់»ជុងគុក
«មិចក៏ថេយំ»ព្រលែងពីការអោបជុងគុកក៏សួរព្រោះឃើញទឹកភ្នែកនៅលើផ្ពាល់របស់ថេ។
«ខ្ញុំមិនដឹងទេ ដឹងត្រឹមថាចង់យំ ខ្ញុំទៅសិនហើយ»ថេយ៉ុងនិយាយរួចក៏ដើរចេញទៅយាងលឿន អែដៃទាំងពីរក៏ប្រឹងជូតទឹកភ្នែកដែរហូរមកមិនឈប់មិនយល់ថាមកពីរអី។
«ថេ»ជុងគុកនិយាយទាំងបារម្ភចំពោះថេចង់ទៅតាមតែតាមអត់កើតព្រោះជើងដើរមិនទាន់បាន។«កូនស្កាល់ក្មេងម្នាក់នោះទេ»អ្នកលួចមើលគេនិយាយយាងយូរនេះស្រាប់តែនិយាយឡើង
«ខ្ញុំមិនដឹងទេមើលទៅប្រហែលៗ»ជីន។ព្រោះថាគេឈរចម្ងាយឆ្ងាយទើបមិនអាចមើលឃើញថេយ៉ុងច្បាស់។
«ម៉ាក់ក៏ចឹងដែរ តែមើលទៅស្និតស្នាលនិងជុងគុកណាស់ តាំងពីថេស្លាប់ទៅជុងគុកមិនដែលរវល់និងអ្នកណាទេ»អ្នកស្រីជុង
«យើងទៅសួរជុងគុកល្អទេ»ជីន
«ម៉ាក់ថាកុំទៅអីល្អជាង បើគេចង់ប្រាប់គេប្រាប់យើងហើយ»អ្នកស្រីជុន
«ចឹងក៏ចឹងទៅ»ជីននិយាយហើយក៏ដើរចូលក្នុងផ្ទះបាត់។ខំលួចមើលគេមួយព្រឹកហើយនៅអត់ដឹងរឿងអីទៀត។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
AçãoSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។