part 24

1.6K 170 9
                                    

ព្រះអាទិត្យរះចែងចាងពេញបន្ទប់វាបញ្ចាក់ថានេះជាថ្ងៃថ្មីហើយគ្រប់យាងវានិងប្រសើរឡើងមេនទេ អត់ទេជីវិតក្មេងប្រុសម្នាក់ដែរធ្លាប់ពិបាកទោះព្រះអាទិត្យរះរាប់លានដងទៀតក៏ជីវិតក្មេងប្រុសម្នាក់នេះគ្មានថ្ងៃរកនៅពន្លឺនៃជីវិតឃើញដែរ។កែវភ្នែកមួយគូបើកឡើងសន្សឹមៗសម្លឹងមើលទៅអំពូលដែរនៅកណ្តាលបន្ទប់ទាំងទឹកភ្នែកស្រក់ចុះមកឥតល្ហែរ។
«សូម្បីតែអំពូលភ្លើងមួយនេះវាក៏មានថ្ងៃបើកនិងបិទពន្លឺរបស់វាដែរហេតុអីក៏ខ្ញុំមិនអាចធ្វើដូចជាវា ខ្ញុំច្រណែននិងវា ខ្ញុំច្រណែនគ្រប់យាង ខ្ញុំលេងមានអារម្មណ៍ចង់រស់នៅទៀតហើយ ខ្ញុំគ្មានកម្លាំងទេ ខ្ញុំហត់នឿយ ខ្ញុំឈឺចាប់ គ្មានអ្នកណាដឹងទេ គ្មានអ្នកណានៅក្បែរខ្ញុំទេ ហើយខ្ញុំមិនចង់អោយអ្នកណានៅក្បែរខ្ញុំទេពួកគេអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា  
ត្រូវហើយខ្ញុំជាមនុស្សចង្រៃ ខ្ញុំជាឃាតករ ខ្ញុំជាមនុស្សអត់បានការ ដូច្នេះហើយចាប់ពីពេលនេះទៅលេងមានខ្ញុំទៀតហើយខ្ញុំនិងទៅអោយឆ្ងាយ ទៅកន្លែងមួយដែលលេងផ្តល់ភាពចង្រៃអោយគេគ្រប់គ្នាកើត លាហើយ លារហូត »ជីមីនថាហើយប្រឹងងើបខ្លួនចេញពីពូកទាំងលំបាកវេទនា ដោយមើលមុខមនុស្សដែលខ្លួនស្រឡាញ់ស្រឡាញ់ដែលកុំពុងតែគេងយាងស្ងប់។ជីមីនដើរចាកចេញពីបន្ទប់យឺតៗទៅកាន់មាត់សមុទ្រដែលនៅក្បែរផ្ទះ។ជីមីនដើរចូលក្នុងទឹកសមុទ្រដូចជាមនុស្សគ្មានវិញ្ញាណ ដើររហូតដូចជាមិនគិតថានិងងាកថយក្រោយសូម្បីបន្តិច ទឹកចាប់ផ្តើមកាន់តែលិចសឹងតែផុតខ្លួនជីមីនទៅហើយ តែដំណើររបស់ជីមីនវិញកាន់តែលឿនទៅៗ។
«លាហើយយ៉ុនហ្គីមនុស្សជាទីស្រឡាញ់របស់អូន អូនស្រឡាញ់បង ប៉ាម៉ាក់កូនទៅរកអ្នកទាំងពីរហើយ»ថាហើយជីមីនបានបិទភ្នែក ជ្រមុជខ្លួនទៅមាត់សមុទ្របាត់ទៅ។
«ជីមីន ជីមីន»វាជាសម្លេងរបស់យ៉ុនហ្គីក្រោយពីក្រោកឡើងមិនឃើញទើបតាមរកពេញផ្ទះហើយនៅតែមិនឃើញ ទើបសម្រេចចិត្តមករកមាត់សមុទ្រ
«កុំអោយយើងដឹងអោយសោះថាអែង លួចទៅជួបអាម្សៀលនោះទាំងព្រឹក»យ៉ុនហ្គីនិយាយទាំងខឹងសម្បារនិងជីមីន។
«លោកពូមានមនុស្សលោតទឹកសម្លាប់ខ្លួន»ក្មេងប្រុសតូចម្នាក់ដែរជាកូនអ្នកនៅលើកោះបានរត់មកប្រាប់យ៉ុនហ្គី
«គេនៅទីណា»យ៉ុនហ្គីសួរ ដោយមិនគិតថាម្នាក់និងជាជីមីននោះទេ។
«នោះលោកពូទៅជួយគាត់ទៅ ខ្ញុំឃើញគាត់ជ្រមុជខ្លួនទៅក្នុងទឹកយូរហើយមិនឃើញងើបមកវិញនោះទេ»ក្មេងប្រុស
«នៅណាជូនពូទៅបន្តិច»យ៉ុនហ្គីថាហើយក៏ដើរតាមក្មេងប្រុសម្នាក់នោះ។
«នៅទីនោះហើយពូឆាប់ទៅជួយគាត់បន្តិចទៅ»ក្មេងប្រុស
«អូខេនៅចាំពូលើនេះហើយណាពូទៅជួយគេសិន»យ៉ុនហ្គីថាហើយក៏ចុះចូលទៅក្នុងទឹកកន្លែងដែលក្មេងប្រុសនិងចង្អុល។
យ៉ុនហ្គីមូជងើបបានមួយសន្ទុះតែវាគ្មានសូម្បីតែឃើញស្រមោលមនុស្ស។
«ក្មួយច្រឡំទេដឹង»យ៉ុនហ្គីស្រែកសួរ
«អត់ច្រឡំទេពូខ្ញុំឃើញច្បាស់ណាស់ពូ»ឮក្មេងប្រុសនិយាយបែបនោះហើយយ៉ុនហ្គីក៏មូជរកបន្តមួយសន្ទុះក៏ឃើញមេនយ៉ុនហ្គីក៏ញញឹមឡើងតែបន្ទាប់ពីបានឃើញមនុស្សដែលលោតទឹកសម្លាប់ខ្លួននោះជានរណាទឹកមុខញញឹមស្រស់អម្បាញ់មិញទៅជាស្លាំងដូចគ្មានឈាម។
«ជីមីន»យ៉ុនហ្គីឧទានឡើងព្រមទាំងយកដៃទៅស្ទាប់ដង្ហើមរបស់ជីមីនតែគួរអោយស្តាយជីមីនលេងមានដង្ហើមទៀតហើយ។
«ជីមីនដឹងខ្លួនឡើងឮយើងហៅទេ ជីមីន»យ៉ុនហ្គីលើករាយកាយដែលគេងស្តូកស្តឹងគ្មានវិញ្ញាណនោះមកដាក់លើឆ្នេរ។
«ជីមីនឮយើងហៅទេ ជីមីន អែងកើតអីមិនបានទេ អ្នកណាអនុញ្ញាតអោយអែងធ្វើបែបនេះ»យ៉ុនហ្គីធ្វើចលនាដង្ហើមផង ប្រើវិធីមាត់ទល់មាត់ផង តែមួយសន្ទុះធំហើយគ្មានអ្វីប្រសើរឡើងសូម្បីបន្តិច។
«ជីមីន ឮយើងទៅទេ ជីមីន យើងមិនបានអនុញ្ញាតអោយអែងធ្វើបែបនេះទេ ជីមីន»យ៉ុនហ្គីស្រែកខ្លាំងៗដូចមិនខ្លាចនរណាឮទាល់តែសោះបើទឹកមុខវិញឡើងក្រហមព្រោះខំទប់ទឹកភ្នែក។
«ជីមីនដឹងខ្លួនមក មកនិយាយគ្នា មិចក៏អែងធ្វើបែបនេះ លើកមុនយើងធ្វើបាបអែងច្រើនណាស់ មិចអែងមិនដែលធ្វើចឹង លើកនេះយើងមិនទាន់បានធ្វើអីអោយធ្ងន់ធ្ងរទេ»យ៉ុនហ្គី
«លោកពូ បងប្រុសគាត់យាងមិចហើយ»ក្មេងប្រុសម្នាក់នោះឃើញយ៉ុនហ្គីរាងស្ងាត់ស្ងៀមក៏សួរឡើង។
«ពូមិនដឹងទេ»ចម្លើយមួយដល់ខ្លីឆ្លើយយាងស្ងាត់ស្ងៀមបំផុត។
«មិចក៏គាត់មិនកំរើកខ្លួនចឹង»ក្មេងប្រុស
«ពូមិនដឹងទេ ពូមិនដឹងទេ»ពេលក្មេងប្រុសសួរបែបនេះធ្វើអោយយ៉ុនហ្គីកាន់តែទប់ទឹកភ្នែកលេងជាប់ហើយ។
Yoongi pov « បើសួរថាខ្ញុំស្រឡាញ់គេមេនទេ ចម្លើយនោះគឺអត់ទេ គ្រប់យាងមកពីខ្ញុំមិនទាន់បានសងសឹងអោយលោកប៉ានិងថេយ៉ុងប្អូនប្រុសរបស់ខ្ញុំបានគ្រប់គ្រាន់ទៅវិញទេ ខ្ញុំយំមិនមេនព្រោះខ្លាចបាត់បង់គេទេ ខ្ញុំយំព្រោះតទៅខ្ញុំត្រូវសងសឹងបែបណាជាមួយនិងរាងកាយមួយនេះ ខ្ញុំយំព្រោះខ្លាចគ្មាននរណាអោយខ្ញុំធ្វើបាប ខ្ញុំយំព្រោះខ្លាចអត់អ្នកបម្រើ ខ្ញុំយំព្រោះខ្លាចគ្មានអ្នកបម្រើខ្ញុំពេលខ្ញុំត្រូវការ ខ្ញុំយំព្រោះខ្ញុំមិនចង់អោយគេទៅជួបប៉ាម៉ាក់គេ ខ្ញុំយំព្រោះខ្ញុំមិនទាន់បានប្រាប់គេថាក្នុងលោកនេះគេជាមនុស្សដែលខ្ញុំស្អប់បំផុត »
«នេះជីមីនកើតអី»កុំពុងតែគិតសញ្ចឹងដោយសារស្មារតីលេងនិងនរតែក៏ត្រូវភ្ញាក់ពេលដែលម៉ាកហៅសួរឡើង។
«គេលោតទឹកសម្លាប់ខ្លួន»យ៉ុនហ្គីឆ្លើយទាំងមិនចាប់អារម្មណ៍ថាអ្នកដែរសួរនិងជានរណាផង។
«មិចក៏ចឹង ហេតុអីក៏លោកនៅស្ងៀមបែបនេះ មកតាមខ្ញុំមក»ម៉ាកថាហើយក៏លើកបីជីមីនតម្រង់ផ្ទះខ្ទមរបស់គេទោះមិនចូលចិត្តយ៉ុនហ្គីតែគេចូលចិត្តជីមីនគេត្រូវតែជួយសង្ក្រោះ តែឃើញយ៉ុនហ្គីក្នុងស្ថានភាពបែបនេះក៏អត់មិនបាននិងនិយាយរកដែរ។
«នៅទីនេះគ្មានពេទ្យទេមានតែប្រើវិធីសាស្រ្តបុរាណប៉ុណ្ណោះ»ម៉ាកនិយាយជាមួយយ៉ុនហ្គីតែយ៉ុនហ្គីមិនតបតអ្វីទាំងអស់ព្រោះយ៉ុនហ្គីអង្គុយសម្លឹងមុខជីមីនមិនដាក់ភ្នែកសោះមិនដឹងថាគិតអីទេ។
ម៉ាក់បានបង្កាត់ភ្លើងដើម្បីឆ្អើរជីមីន(អ្នកអស់គ្នាប្រហែលស្កាល់វិធីនេះ)។
បន្ទាប់ពីបង្កាត់ភ្លើងហើយម៉ាកបានលើកជីមីនដាក់លើរនាបដែរមានភ្លើងដុតក្រោមតិចៗនោះ។តាមពិតទៅជីមីនអត់ដង្ហើមមេនតែជីបចរនៅលោតតិចៗ តែដោយសារតែយ៉ុនហ្កីអត់ដឹងចំណែកម៉ាកគេអ្នករកសុីតាមទឹកចឹងគេអាចនិងដឹងច្រើនពីការជួយសង្គ្រោះមនុស្សពេលលង់ទឹក។
«លោកធ្វើបែបនេះណា»ម៉ាក់បង្រៀនយ៉ុនហ្គីដោយអោយយ៉ុនហ្គីធ្វើចលនាបេះដូងអោយជីមីនខណះដែរឆ្អើរបណ្តើរៗនោះ។យ៉ុនហ្គីមិនតបត តែក៏ធ្វើតាមសំដីរបស់ម៉ាក។
«ខ្ញុំទៅរកថ្នាំសិនហើយ»ម៉ាក់ថាហើយក៏ចេញទៅរកថ្នាំក្នុងព្រៃមូលហេតុដែលម៉ាកមិនភ័យដូចយ៉ុនហ្គីព្រោះគិតថាបន្តិចជីមីននិងដឹងខ្លួនហើយទើបគេទៅរកថ្នាំមកទុក។
ពេលនេះនៅក្នុងខ្ទមកំសត់មានតែមនុស្សពីរអ្នកប៉ុណ្ណោះដែរកុំពុងអង្គុយលើរនាបដែលមានភ្លើងដុតពីក្រោមតិចៗនោះ។
«នេះអែងកុំពុងតែធ្វើអោយយើងបាក់កាលីបជារាជសីអស់ហើយ បើអែងមិនដឹងខ្លួនទេយើងច្បាស់ជាទៅតាមអូសករអែងមកវិញហើយ បើអែងដឹងខ្លួនពេលណាត្រូវធ្ងន់មិនខានទេ ណែយើងក្តៅណាស់ណា អែងមិនក្តៅទេអី មើលចុះនៅមកនៅមកដេកលើភ្លើង បើមកម្នាក់អែងមិនថាទេនាំយើងមកដែល ជីមីននិយាយរកយើងបន្តិចមក អែងអោយយើងនិយាយតែម្នាក់អែងបែបនេះដូចមនុស្សឆ្កួតមេន»យ៉ុនហ្គីនិយាយរអូរទាំជាមួយនិងរាងកាយដែរដេកស្តូកស្តឹងមិនដឹងអី។កុំថាឡើយតែអ្នកដេកស្តូកស្តឹងសូម្បីតែអ្នកកុំពុងនិយាយនេះក៏មិនដឹងថាខ្លួនមិននិយាយអីផងក៏មិនដឹង។
មួយសន្ទុះក្រោយមកស្រាប់តែសម្លេងឆ្លក់ទឹក:
«អួយ»ជីមីនដឹងខ្លួនក៏ឧទានឡើង
«ហើយ»គ្រាន់តែជីមីនដឹងខ្លួនភ្លាមសូហ្កាទម្លាក់ជីមីនចុះ ហើយដើរទៅអង្គុយក្បែរនោះដកដង្ហើមធ្វើដូចធុញទ្រាន់ណាស់ចឹង។
«លោកជួយខ្ញុំធ្វើអី»ជីមីនប្រឹងនិយាយទាំងអស់កម្លាំង
«ខ្ញុំនិងហេសជួយអែង សុំទោសផងមិនដែលសូម្បីតែគិត បានងាប់បាត់កាន់តែល្អ»យ៉ុនហ្គី
«អរខ្ញុំស្មានតែលោកជួយខ្ញុំ»ជីមីន
«អរជីមីនដឹងខ្លួនហើយមេនទេ»ម៉ាកដែរទើបតែមកពីព្រៃវិញក៏និយាយឡើងភ្លាម
«បងអ្នកជួយខ្ញុំមេនទេ»ជីមីននិយាយហើយញញឹមទៅកាន់ម៉ាកមិនដូចនិយាយសូហ្កាសោះមុខឡើងមាំ
«គឺណែក... បាទ»ម៉ាកប្រុងនិងនិយាយថាយ៉ុនហ្គីជាអ្នកស្រងជីមីនពីទឹកតែយល់ពីទឹកមុខយ៉ុហ្គីទើបឆ្លើយយល់ស្រប។
«ខ្ញុំជំពាក់ជីមីនបងដល់ទៅពីរដងហើយ»ជីមីន
«មិនអីទេ ជីមីននេះថ្នាំ អែងយកទៅដាំញាំទៅណា យើងបានដឹងថាគាត់ជាចៅហ្វាយអែងយើងក៏ហៅគាត់អោយមកយកអែងតែម្តងទៅព្រោះយើងមិនបាននៅទីនេះរហូតទេ»ម៉ាក
«បាទអរគុណហើយបង បើមានឱកាសខ្ញុំនិងសងគុណបងណា»ជីមីននិយាយយាងស្រទន់ជាមួយស្នាមញញឹមដែលធ្វើអោយបេះដូងម៉ាកអត់លោតញាប់មិនបានលើកលេងតែបុរសម្នាក់ក្បែរនោះមុខដូចគេចងបាញ់។
«បើរួចពីងាប់ហើយ ទៅផ្ទះវិញ កុំសូវធ្វើចរឹកអំពល់ទុកដល់អ្នលដទៃពេក ហើយអែងនៅអោយឆ្ងាយៗ»យ៉ុនហ្គីថាហើយក៏ដើរចេញទៅបាត់(អត់មានដឹងគុណគេសោះ)។ជីមីនក៏មានតែដើរតាមគេពីក្រោយត្រុកៗបើសម្លាប់ខ្លួនមិនស្លាប់ហើយ មានតែនៅអោយគេធ្វើបាបបន្តទៀតនិងអែង ។ខោអាវសូហ្កាស្ងួតអស់ទើបជីមីនជឿសម្តីម៉ាកថាម៉ាកអ្នកទៅជួយ☺🙃។

Good night my reader ☺❤

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now