part 3

2.3K 217 5
                                    

ពេលនេះយ៉ុនហ្គីត្រឡប់មកពីធ្វើការវិញហើយគឺគេកុំពុងតែដើរចូលក្នុងផ្ទះរបស់គេ។
«បងយ៉ុនហ្គីបងមកដល់ហើយមេនទេ»ថេយ៉ុងរត់ទៅអោបដៃយ៉ុនហ្គី។វាជាទម្លាប់ហើយពេលយ៉ុនហ្គីមកធ្វើការវិញ។ថេយ៉ុងពេលនេះក៏មានអាយុ19ឆ្នាំដូចជីមីនដែរ ពេលធំពេញពេញរូបពេញរាងទៅគឺថាស្អាតខ្លាំងណាស់ស្អាតជាងមនុស្សស្រីមួយចំនួនទៀត។ថេយ៉ុងមានចរឹកស្លូតបូតនិងសុភាពរាបសារដូចកាលនៅពីក្មេងចឹង គេជាមនុស្សដែលគួរអោយស្រឡាញ់ណាស់។
«បាទ នេះថេញាំបាយហើយឬនៅ»យ៉ុនហ្កីសួរព្រោះនេះវាល្ងាចជិតយប់ហើយ។
«អូននៅទេចាំញាំជាមួយបងនិងម៉ាក់»ថេនិយាយទាំងញញឹមពព្រាយ
«ចុះម៉ាក់នៅឯណា»យ៉ុនហ្គី
«ម៉ាក់នៅក្នុងផ្ទះបាយ កុំពុងចម្អិនម្ហូប បងឡើងទៅងូតទឹកសិនទៅ ចាំចុះមកវិញញាំបាយជាមួយគ្នា»ថេយ៉ុង។
«បាទ»យ៉ុនហ្គីនិយាយហើយអង្អែលក្បាលប្អូនប្រុសរួចឡើងទៅបន្ទប់គេបាត់។

ពេលកុំពុងញាំបាយ:
«ថេអូនចង់ទៅកូរ៉េទេ»យ៉ុនហ្គីសួរទៅថេយ៉ុង
«ហេតុអ្វីក៏បងសួរបែបនេះ»ថេយយ៉ុង។
«គឺបងមានការត្រូវទៅធ្វើនៅទីនោះខ្លះ ទើបសួរអូនក្រែងអូនចង់ទៅដែរ »យ៉ុនហ្គីកុហកថេព្រោះគេមិនព្រមប្រាប់រឿងនេះទៅថេឬក៏ម៉ាក់របស់គេឡើយគេមិនចង់អោយមនុស្សដែលគេស្រឡាញ់មកពាក់ព័ន្ធនិងរឿងស្មោកក្រោកនេះឡើយ។
«នេះកូនចង់អោយម៉ាក់នៅម្នាក់អែងឬ»លោកស្រីមីន
«អត់ទេម៉ាក់កូនតែកូនមិនចង់អោយម៉ាក់ទៅទីនោះទៅនឹកឃើញអតិតកាលអាក្រក់នោះទេ»យ៉ុនហ្គីនិយាយទាំងបារម្ភ
«ម៉ាក់ដឹង»អ្នកស្រីមីនក៏និយាយទាំងទម្លាក់ទឹកមុខបន្តិចអោយតែនឹកឃើញដល់រឿងមួយនេះគឺឈឺចាប់ណាស់សម្រាប់គាត់។
«បងចង់ទៅយូរប៉ុណ្ណាដែរ»ថេយ៉ុង
«អាចទៅត្រឹមមួយអាទិត្យឬពីរអាទិត្យប៉ុណ្ណឹងអែង»យ៉ុនហ្គីនិយាយទាំងទឹកមុខស្មើរធេញពេលនឹកឃើញដល់សកម្មភាពបន្ទាប់ដែលគេត្រូវធ្វើ។
«ចឹងខ្ញុំសុំទៅដែរ ហើយបងកុំភ្លេចជូនខ្ញុំទៅលេងមូឈីផងណាឮទេ ខ្ញុំបែកពីគេយូរហើយ»ថេយ៉ុងនិយាយទាំងញញឹម ថេយ៉ុងមិនដឹងរឿងអ្វីទេគ្រប់យាងគឺលាក់ទាំងអស់ព្រោះគិតថាមិនចាំបាច់ប្រាប់។
«គេមិនដឹងជានៅទីណាទេ គេប្រហែលភ្លេចយើងហើយ បងគ្រាន់តែចង់នាំអូនទៅដើរលេងប៉ុណ្ណឹងអែង  ហើយបងគ្មានពេលណាទៅរកគេទេបងទៅតែរយះពាលខ្លីនិង»យ៉ុនហ្គីនិយាយកុហកប្អូន
«ចឹងក៏បានដែរ»ថេនិយាយហើយក៏ងក់ក្បាលតិចៗ។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now