«ជុងគុក»ថេយ៉ុងស្រែកអស់មួយសម្លែង។
«ជុងគុក លោកយាងមិចហើយ»ថេយ៉ុងរត់ទៅលើកជុងគុក
«ខ្ញុំមិនអីទេ»និយាយប៉ុណ្ណេះក៏ដឹងថាជុងគុកកំពុងអន់ចិត្តនិងរឿងមុននេះបន្តិចខ្លាំងហើយ។
«លោកក្រោកបានទេ»ថេយ៉ុង
«បាទ»ជុកគុកនិយាយហើយប្រឹងងើបតែថាងើបអត់រួច។
«លោកយាងមិចនិង»ថេយ៉ុង
«ខ្ញុំក្រោកមិនរួចទេឈឺជើងមួយជំហៀងនេះណាស់»ជុងគុក
«បាក់ទេដឹង»ថេវាហើយក៏លើកជើងជុងគុកមកមើល
«អ៊ូយៗៗ»ជុងគុកទ្រាំនិងការឈឺចាប់អត់បានមានតែស្រែក
«ខ្ញុំសុំទោសផង»ថេយ៉ុងដាក់ជើងជុងគុកទៅនិងដីហើយក៏សុំទោសទៅជុងគុក
«មិនអីទេ»ជុងគុកថាហើយក៏ព្យយាមងើបទាំងពីបាក
«ជើងលោកហើមហើយ»ថេយ៉ុង
«វាគ្រាន់តែក្រិចធម្មតាទេ»ជុងគុក
«តែវាហើម»ថេយ៉ុង
«ខ្ញុំថានាំគាត់ទៅផ្ទះសិនទៅវីយ៉ុង»មិត្តភក្តិថេយ៉ុង
«មិនអីទេ ខ្ញុំភ្លេចគិតថាខ្ញុំមានការប្រញាប់ ខ្ញុំសុំទៅផ្ទះវិញសិនហើយ រឿងជើងនិងចាំខ្ញុំទៅពេទ្យខ្លួនអែង»ជុងគុក
«អរបាទ»ថេយ៉ុងក៏មិនហាមឃាត់ដែរ។
ជុងគុកព្យយាមដើរទៅឡានទាំងលំបាក។អ្វីដែលធ្វើអោយជុងគុកអន់ចិត្តខ្លាំងនោះគឺការមើលងាយសមត្ថភាពរបស់គេ រឹតតែខឹងនិងខ្លួនអែងដែលគេមើលងាយប៉ុណ្ណឹងហើយធ្វើមិនបានទៀត។តទៅតើមានមុខពីណាទៅជួបគេទៀតទៅ។បែបនោះទើបជុងគុកសុំលាថេយ៉ុងទៅវិញទាំងមិនដឹងថាត្រឡប់មកម្តងទៀត។មកមើលជីវិតអ្នកនៅផ្ទះលើកោះវិញ គឺថាគ្មានថ្ងៃណាដែលមានជីវិតរស់ស្រួលនិងគេទេ។
«ដួសបាយមកនៅឈរធ្វើស្អីទៀត»យ៉ុនហ្គីស្រែកសម្លុតជីមីន
«អរបាទ»ជីមីនកន្រ្តាក់និងសំដីសម្លុតអម្បាញ់ប្រញាប់ពេកក៏ដើរទៅស្រាប់តែដួលនិងការ៉ូតែម្តង។
«អែងដើរយាងមិចនិងប៉ុណ្ណឹងក៏អោយដួលដែល»យ៉ុនហ្គីនិយាយភ្នែកសម្លឹងមើលជីមីនចង់លានចេញមកក្រៅ។
«ខ្ញុំសុំទោសផង»ជីមីនគោរពអោនសុំទោស។សភាពជីមីនពេលនេះគឺថាពិបាកមើលណាស់រាងកាយស្គមស្គាំងស្បែកដណ្តប់ឆ្អឹង សុំត្រឹមមួយរស់លេងមានកម្លាំងដៃនិងគេទៀតហើយ។បើគិតចាប់ពីថ្ងៃដែលយ៉ុនហ្គីធ្វើបាបថ្ងៃមុនមកគឺរាងកាយជីមីនប្លែកខ្លាំងណាស់។
«អាងអីសុំទោសយើងមិនត្រូវការទេ»យ៉ុនហ្គីនិយាយហើយក៏ច្រានជីមីន។
«អ៊ូយ»គ្រាន់តែដួលទៅលើការ៉ូភ្លាមជីមីនក៏ឧទានឡើង។
«អីឡូវនេះរំអួយណាស់ណ៎៎គ្រាន់តែច្រានបន្តិចក៏ដួលទៅហើយ»យ៉ុនហ្គីប្រើពាក្យសំដីមើលងាយ
«ខ្ញុំថាបងពិសាបាយសិនទៅម្ហូបត្រជាក់អស់ហើយប្រយ័ត្នលេងឆ្ងាញ់»ហានីនិយាយបែបនោះហើយយ៉ុនហ្គីក៏ដាក់ខ្លួនលើតុអាហារវិញ។
ការបរិភោគអារហារបស់យ៉ុនហ្គីបានបញ្ចប់ទៅដោយរលូន។តែចំពោះជីមីនវិញ:
«ជីមីនអែងឈប់ញាំហើយមេនទេ»អ្នកបម្រើសួរពេលដែលជីមីនញាំបាយបានតែពីរបីស្លាបព្រាហើយក៏ឈប់។
«ខ្ញុំមិនឃ្លានទេបង»ជីមីននិយាយដោយសម្លេងខ្សោយៗសឹងតែស្តាប់មិនឮ
«មើលរាងកាយអែងទៅ ស្គមខ្លាំងណាស់ បើអែងមិនញាំមានកម្លាំងពីរណាធ្វើការ»អ្នកបម្រើ
«មិនអីទេបង ថ្ងៃណាមួយដែលខ្ញុំទៅលេងរួចខ្ញុំក៏សម្រាកហើយ»ជីមីននិយាយដោយទឹកភ្នែករលីងរលង។
«អ្នកណាអោយអែងសម្រាក»យ៉ុនហ្កីដែលឈរស្តាប់គេនិយាយគេមួយសន្ទុះមកក៏និយាយឡើង។សំដីយ៉ុនហ្គីធ្វើអោយអ្នកគ្រប់គ្នាងាកមើលព្រៀតតែម្តងរួមទាំងជីមីន។
«វាគ្មានអ្នកណាបញ្ចាតែហត់គឺខ្ញុំសម្រាកហើយ»ជីមីននិយាយដោយញញឹមទៅកាន់យ៉ុនហ្គី
«តែយើងមិនអោយអែងសម្រាក បើអែងហ៊ានតែលួចខ្ជិលយើងនិងដាក់ទោសអែង»យ៉ុនហ្គី
ជីមីនពេលគេនិយាយបែបនោះក៏មិនបានតតាំងអ្វីដែរបានត្រឹមតែសម្លឹងមើលមុខរបស់គេភ្លឹសៗ។
«បើមិនសុីបាយទេ នោះការងារមានទៀតទៅធ្វើបន្តទៅមកអង្គុយធ្វើអី »យ៉ុនហ្កី
«បាទ»ជីមីននិយាយដោយសម្លេងតិចៗ
«អែងជួយនិយាយអោយឮផងបានទេ កុំសូវលាក់ពុធពេក»យ៉ុនហ្គី
ជីមីនត្រូវទៅប្រើអោយទៅជម្រះស្មៅមុខផ្ទះ។ការងារមួយនេះមើលទៅលំបាកចំពោះជីមីនខ្លាំងណាស់តាមធម្មតាវាគ្រាន់តែជាការងារមួយដែលតូចតាចប៉ុណ្ណោះ។ជីមីនធ្វើការទាំងលំបាក ដួលតែពព្រុះ ជម្រះស្មៅបន្តិចក៏ដួល យាយរួមទៅមើលហើយគឺមានអារម្មណ៍ថាវេទនាជំនួស។
«អែងគិតថាជីមីនប្លែកទេ»អ្នកបម្រើចាប់ផ្តើមសួរគ្នា
«ប្លែកគឺប្លែកខ្លាំងណាស់ ជីមីនមិនមេនជាមនុស្សធ្វើការទម្រន់ទេ តែមើលនេះចុះដួលពព្រុះ»អ្នកបម្រើម្នាក់ទៀត
«អាចថាមកពីជីមីនអត់បានញាំបាយក៏ថាបាន»អ្នកបម្រើ
«ប្រហែលជាចឹងហើយ»អ្នកបម្រើ។
«ពិភាក្សារស្អីគ្មានការងារធ្វើទេឬ»យ៉ុនហ្គី
«មានៗ ខ្ញុំសុំទៅសិនហើយ»ថាហើយពួកគេក៏នាំគ្នារត់អស់បាត់។«ចូលចិត្តធ្វើខ្លួនរំអួយអោយគេស្រណោះអាណិត»យ៉ុនហ្គី
«តែខ្ញុំពិបាកមេន»ជីមីននិយាយ។មុខជីមីនពេលនេះឡើងស្ងួតហើយដូចគ្មានជីវជាតិអីតិច។
«ហ៊ានតមាត់ជាមួយយើងផងហេស»យ៉ុនហ្គីនិយាយហើយចាប់បោចសក់ជីមីន
«លេងខ្ញុំទៅខ្ញុំឈឺណាស់»ជីមីន
«នេះមានរឿងអីទៅបងយ៉ុន»ហានីធ្វើជាចុះមកសួរ
«គួរបងប្រដៅក្មេងដែលតមាត់ខ្លះ អូនចេញទៅ »យ៉ុនហ្គី
«អរចាស»ហានីមិននិយាយច្រើនក៏ដើរចេញទៅវិញដោយមិនភ្លេចប្រើទឹកមុខសើចចំអកទៅកាន់ជីមីន។
«អែងរាល់ថ្ងៃទង្វើឌឺយើងសម្បើមណាស់»យ៉ុនហ្គីនិយាយផងដៃចាប់បោចសក់ជីមីនផង។
«ខ្ញុំមិនឌឺលោកទេយ៉ុនហ្គី ខ្ញុំធ្វើតាមតែលោកហូតនិង»ជីមីន
«តាមយើងមេនទេ តែព្យយាមធ្វើការទម្រន់ អែងដឹងរាល់ថ្ងៃនេះយើងយកលុយមកចិញ្ជឹមអែង ដែលដូច្នេះគួរតែធ្វើការសងយើង មិនមេនធ្វើការចុងដៃចឹងទេ»យ៉ុនហ្គី
«ខ្ញុំព្យយាមបានប៉ុណ្ណឹងអែង»ជីមីននិយាយបណ្តើរយំបណ្តើរ វាឈឺហួសពីឈឺ។
«បានប៉ុណ្ណឹងមេនទេ យើងស្អប់អែង ស្អប់ដល់ឆ្អឹង អាឃាតករ»យ៉ុនហ្គី
«លោកធ្វើអីខ្ញុំក៏បានដែរសូមកុំហៅខ្ញុំបែបនេះអី ខ្ញុំមិនដែលសម្លាប់អ្នកណាទេ»ជីមីន
«ចុះប្អូនយើង ប្អូនយើង ប៉ាយើង ស្លាប់ក៏ដោយសារតែអែង មិនមានយើងជាមនុស្សអាក្រក់ទេ តែអោយតែឃើញមុខអែងយើងនេះវាឈឺចាប់»យ៉ុនហ្គី
«ចឹងលោកក៏ដោះលេងខ្ញុំទៅ យើងរស់នៅផ្សេងគ្នានោះលោកនិងលេងបានឃើញមុខខ្ញុំហើយ»ជីមីន។
«ដោះលេងចឹងមេនទេ វាដូចជាស្រួលសម្រាប់អែងពេកហើយ ជីវិតអែងវេទនាប៉ុណ្ណាក្តីសុខយើងក៏ប៉ុណ្ណឹងអែងត្រូវចាំ»យ៉ុនហ្កី
«ចឹងលោកក៏ធ្វើទៅ អោយតែលោកសប្បាយចិត្ត ខ្ញុំព្រមទទួល»ជីមីន
«បញ្ចួសយើងមេនទេ បាន អែងប្រហែលមិនទាន់ស្កាល់ថ្នាំខ្លាំងទេមើលទៅ»យ៉ុនហ្គីនិយាយហើយចាប់បោចសក់ជីមីនអូសទៅបន្ទប់របស់គេ។
យ៉ុនហ្គីបានចង់ដៃជីមីនចូលគ្នា ព្រមទាំងយកជីមីនទៅ ដាក់ចង់និងបង្គោលគ្រែ។(ជីមីនឈរធម្មតា)
«យើងនិងវាយអែងនិងរំពាត់នេះចាំទទួលយកទៅ ជាទោសដែលអែងបញ្ចួសយើង»យ៉ុនហ្គី
«អួយ...»ជីមីនស្រែកដោយការឈឺចាប់ពេលដែលរំពាត់បានវាត់ទៅលើខ្នងរបស់គេ។
យ៉ុនហ្គីយាយជីមីនវាយរហូតដល់គេមានអារម្មណ៍ថាគេកាត់បន្ថយកំហឹងបានខ្លះ។តែកុំយាយពីសភាពជីមីនខ្លួនសុទ្ធតែឈាមហើយពេលនេះក៏ដួលសន្លប់បាត់ទៅហើយ។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។