«ណែឈប់ភ្លាមទទឹកយើងអស់ហើយ»យ៉ុនហ្គី
«ខ្ញុំកុំពុងតែងូតទឹកអោយលោកតើ លោកចៅហ្វាយ»ជីមីននិយាយហើយសើចកក្អឹក
«អត់ទេ បើចង់ងូតយើងងូតខ្លួនអែងហើយ»យ៉ុនហ្គីប្រឹងស្រែកតវ៉ា ដោយទៅចាប់ទុយោរបាញ់ទឹកពីជីមីន។
«អត់ទេខ្ញុំងូតអោយ»ជីមីននិយាយផងសើចផងដូចសប្បាយចិត្តណាស់ចឹង។
«ចឹងយើងក៏សុំងូតទឹកអោយអែងដែរ»យ៉ុនហ្គីថាហើយក៏យកទុយោទឹកនោះបាញ់តទៅជីមីន។
«ខ្ញុំងូតរួចហើយមិនបាច់ទេ»ជីមីន
«អត់ទេយើងងូតអោយអែងម្តងទៀត»យ៉ុនហ្គី។
ពួកគេក៏ចាប់ផ្តើមព្រលែងគ្នាដូចក្មេងបាញ់ទឹកទៅបាញ់មក រហូតដល់ទឹកខ្លួនជោគរាងខ្លួនតែម្តងទើបឈប់។
«ឈប់ទៅខ្ញុំទទឹកជោគអស់ហើយ»ជីមីននិយាយទាំងញញឹមហើយដាក់ខ្លួនអង្គុយលើវាលស្មៅចំណែកយ៉ុនហ្គីក៏ក៏អង្គុយតាម។
«អ្នកណាអោយអែងលេងបែបនេះដាក់យើង»យ៉ុនហ្គី
«មកពីលោករោគចិត្តធ្វើអី»ជីមីន។
«យើងគ្មានបានរោគចិត្តទេ យើងគ្រាន់តែដាក់កាំមេរាក្នុងបន្ទប់អែង»យ៉ុនហ្គីនិយាយហើយសើចខ្លាំងៗដែលស្នាមញញឹុមដ៏ស្រស់មួយនេះ គឺជីមីនខានឃើញយូរហើយ។(នៅផ្សារជូនហានីទៅទិញសម្លៀកបំពាក់នោះ យ៉ុនហ្គីមើលទូរសព្ទនោះគឺមើលសកម្មភាពក្នុងបន្ទប់ជីមីននិងអែងទើបបានយ៉ុនហ្គីដឹង)
«បើមិនរោគចិត្តមានតែឆ្លួត»ជីមីន
«អែងហ៊ានថាយើងឆ្កួត»យ៉ុនហ្គីនិយាយដូចខឹងតែអត់បានខឹងអីតិច។
«ខ្លាចអី លោកចង់វាយខ្ញុំ ឬធ្វើបាបខ្ញុំក៏បានព្រោះខ្ញុំឈឺសាំហើយ បើលោកសម្លាប់ខ្ញុំក៏បានខ្ញុំរឹតតែសប្បាយចិត្ត»ជីមីននិយាយទាំងញញឹុម
«ខ្ញុំមិនសម្លាប់អែងទេ»យ៉ុនហ្គីឮជីមីននិយាយបែបនេះទឹកមុខសើចអម្បាញមិញក៏ត្រឡប់មកស្មើភ្លាម។គ្រាន់តែនិយាយចប់ភ្លាមយ៉ុនហ្គីក៏ខ្អក
«នេះក្អកហើយមេនទេ ប្រហែលផ្តាសសាយហើយមើលទៅ»ជីមីននិយាយហើយសើចដាក់យ៉ុនហ្គីស្ញេញតែម្តង។
«ប្រហែលហើយ»យ៉ុនហ្គី
«ពិតជាមនុស្សប្រុសដែលអន់ខ្លាំងណាស់»ជីមីននិយាយហើយក៏សើច។
«អែងដៀលយើងទៀតហើយ»យ៉ុនហ្គី
«ខ្ញុំថាលេងទេ លោកឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅ ប្រយ័ត្នគ្រុនកាន់តែខ្លាំង ចាំខ្ញុំទៅដាំទឹកខ្ញីអោយ»ជីមីននិយាយទាំងញញឹមញញែម។
«អឹម»យ៉ុនហ្គីងក់ក្បាល។តែស្រាប់តែ
«ខ្ញុំសុំទោសផងដែលធ្វើអោយលោកចៅហ្វាយឈឺបែបនេះ ខ្ញុំគ្មានបំណងទេ តែប៉ងយូរហើយ»ជីមីនអោនទៅខ្សឹបនិងត្រចៀកយ៉ុនហ្គីហើយសើចរួចរត់ទៅបាត់។
«ក្មេងឆ្កួត»យ៉ុនហ្គីនិយាយហើយក៏សើច ញញឹមញញែមម្នាក់អែងតែគ្រាន់តែងាកទៅឃើញអ្នកបម្រើដែលកុំពុងឈរមើលខ្លួនភ្លាមក៏មុខក្រញូវភ្លាមៗ។
«មើលអីអត់មានការងារធ្វើទេហាស»យ៉ុនហ្គីថាហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅ។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។