មួយអាទិត្យកន្លងទៅវាគឺដល់ខែព្រិលធ្លាក់ដំបូងហើយ មនុស្សជាច្រើនចាប់ផ្តើមនាំគ្នាទិញអាវក្រាស់ៗ ក្នុងផ្ទះចាប់ផ្តើមបើកម៉ាសីុនកម្តៅ។ចំណែកផ្ទះយ៉ុនហ្គីវាក៏មិនខុសគ្នាដែរ។
«មីនមីនហា នេះបងពាក់អាវអោយ»យ៉ុនហ្គីយកអាវក្រាស់មកពាក់អោយជីមីនដែលកុំពុងអង្គុយលើរទេះ មើលទេសភាពតាមបង្អួច។
«កក់ក្តៅទេ»ក្រោយពីពាក់អាវអោយហើយយ៉ុនហ្គីបានអោបជីមីនយាងណែន។
ចំណែកជីមីនក៏បានត្រឹមតែងក់ក្បាលនិងអែង។ស្ថានភាពជីមីនមួយសប្តាហ៍កន្លងមកនេះគឺស្រស់បស់ជាងមុនឆ្ងាយណាស់ មានសាច់ឈាមច្រើនជាងមុន ដោយសារតែការមើលថែដិតដល់របស់យ៉ុនហ្គី មិនដែលអោយភ្លាតសូម្បីតែមួយចំណុចតូច។
«អូនចង់លេងព្រិលទេ វាជាព្រិលលើកដំបូងណា»យ៉ុនហ្គីនិយាយហើយក៏ទទួលបានការងក់ក្បាលពីជីមីន រួចក៏ចាប់ផ្តើមរុញរទេះ ជីមីនចេញមកខាងក្រៅ។
នៅតាមផ្លូវយ៉ុនហ្គីចេះតែនាំជីមីននិយាយពីនេះពីនោះតាមទម្លាប់ដែលកើតឡើងមួយសប្តាហ៍មកនេះ។
«អូនមើលទៅភ្លើងពណ៍ស្អាតទេ»យ៉ុនហ្កី។
«នេះជាព្រិលដំបូងណា»យ៉ុនហ្គីយកដៃត្រងព្រិលនោះមកបង្ហាញជីមីន។
«វាស្អាតខ្លាំងណាស់ តែបងថានៅចាញ់អូនទេ»យ៉ុនហ្គីនិយាយហើយច្បិចផ្ពាល់ជីមីន។ចំណែកជីមីនក៏ញញឹមមើលទៅមានក្តីសុខណាស់ ព្រោះជីមីនកុំពុងតែសម្រេចសេចក្តីប្រាថ្នាហើយ។
«ហ្វូស»វាជាសម្លេងខ្យល់ដែលយ៉ុនហ្គីផ្លុំព្រិលដាក់មុខជីមីន។
«មើលចុះពេញមុខអូនហើយ មើលចាំបងបោសអោយ»ផ្លុំដាក់គេសើចបានទៀត។
«អូនមានក្តីសុខទេ ចំណែកបងមានក្តីសុខខ្លាំងណាស់ បងទើបតែដឹងថាការធ្វើតាមចិត្តខ្លួនអែង វាមានក្តីសុខចឹងសោះ ពីមុនព្រោះតែគុំនំបងដូចជាមនុស្សឆ្កួតយាងចឹង លេងដឹងសខ្មៅ អាក្រក់ល្អដឹងត្រឹមតែម្យាងនោះគឺការសងសឹក ចុងក្រោយវាគ្មានបានសល់អីទេ វាមានតែពាក្យស្តាយក្រោយ បងមិនដឹងថាគួរសុំទោសអូនបែបណាអោយសមទេ អូនគឺជាមនុស្សម្នាក់ដែលល្អដាក់បងខ្លាំងណាស់ ល្អដល់ថ្នាក់មិនដឹងបងរៀបរាប់យាងណាទើបសម អូនកុំភ័យអីចាប់ពីពេលនេះតទៅ បងនិងមិនធ្វើបាបអូនសូម្បីតែបុិនសរសៃរសក់រឹតតែមិនអោយអ្នកណាមកធ្វើបាបអូនបានទៀតផង បងសុំទោសដែលបងរក្សារសន្យាពីក្មេងមិនបាន តែចាប់ពីពេលនេះតទៅ បងនិងធ្វើជាស្វាមីដ៏ល្អបំផុតរបស់អូន បងនិងនៅក្បែរអូនមិនថាក្នុងកាលះទេសណាក៏ដោយ បងនិងព្យាយាមញញឹមបែបនេះរាល់ថ្ងៃ ព្រោះវាជាបំណងរបស់អូន អោយតែអូនសប្បាយចិត្តបងសុខចិត្តធ្វើគ្រប់យាង»យ៉ុនហ្គីនិយាយបណ្តើរចាប់ដៃជីមីនបណ្តើរ ថែមទាំងមានព្រិលធ្លាក់បូករួមជាមួយភ្លើងនៅតាមដងផ្លូវទៀតវាពុតជាកក់ក្តៅណាស់។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។