part 7

2.2K 172 2
                                    

នេះជាពេលព្រឹកថ្មីហើយបើសម្រាប់អ្នកគ្រប់គ្នាពួកគេច្បាស់ជារីករាយនិងពន្លឺព្រះអាទិត្យដែលរ៉ះយាងស្អាតនៅលើមេឃនាពេលព្រឹកតែបើសម្រាប់ក្មេងប្រុសជីមីនវិញគឺប្រៀបបីដូចជាថ្ងៃរះចាំងពន្លឺបើកទ្វារនរកអោយគេចូលយាងចឹង។ថ្ងៃនេះជីមីនត្រូវក្រោយពីព្រឹកធ្វើការងារក្នុងផ្ទះព្រមទាំងចម្អិនអាហារអោយម្ចាស់ផ្ទះទៀតផង។
«ធ្វើការមើកៗនិងហើយយើងឃ្លាន»យ៉ុនហ្គីដែលកំពុងតែឈរមើលជីមីនធ្វើម្ហូបនោះក៏ស្រែកសម្លុតភ្លាមៗពេលដែលជីមីនធ្វើមិនត្រូវចិត្តរបស់គេ។
«បាទចាំបន្តិចបានទេ»ជីមីនឆ្លើយយាងលឿនទាំងថ្គាមរណ្តំគ្នាហើយព្រោះវាពិតជាត្រជាក់ខ្លាំងណាស់ហើយគេគ្មានខោអាវក្រាស់ៗពាក់ទៀត។(ពេលត្រជាក់ធ្វើអ្វីអត់បានលឿនទេ)។
«យើងទៅក្រៅបន្តិចមកវិញមិនឃើញអែងធ្វើហើយត្រូវមិនខានទេ»យ៉ុនហ្គីថាហើយក៏ទៅបាត់។
ជីមីនព្យយាមធ្វើការទាំងញាប់ដៃជើងណាមួយវាគ្មានបានអារហាចូលពោះតាំងពីម្សិលមិញទៀតនោះវាពិតជាពិបាកក្នុងការធ្វើងារខ្លាំងណាស់ព្រោះមនុស្សត្រូវការបរិភោគទើបពួកគេអាចធ្វើការងារបានតែជីមីនវិញអោយធ្វើការងារដោយមិនបាច់ញាំអីទេ។

«ជុងគុកអែងមកពីណានិងដូចឆ្កែធ្លាក់លូចឹង»ជីនសួរប្អូនប្រុសនៅពេលដែលគេចុះពីលើផ្ទះមកទើបឃើញជុងគុកមកទាំងសភាពមើលមិនយល់។
«គឺពីក្លឹបនិងបងយប់មិញផឹកជ្រុលពេក»ជុងគុក
«កុំសូវខំពេកប្រយ័ត្នម៉ាក់ដឹងអែងត្រូវមិនខាន»ចីននិយាយគម្រាមប្អូនព្រោះជុងគុកខ្លាចម៉ាក់របស់គេណាស់។
«ខ្ញុំដឹងហើយ ចុះនេះបងទៅណាទាំងព្រឹក»ជុងគុក
«លោកនាយហៅទៅប្រាប់ថាមានការប្រញាប់បងក៏មិនដឹងថាមានរឿងអ្វីដែរ»ជីន
«បាទ»ជុងគុក
«ចឹងបងទៅសិនហើយ»ជីនថាហើយក៏ចេញឡានទៅបាត់ចំណែកជុងគុកក៏ឡើងទៅបន្ទប់របស់គេ។

ពេលជុងគុកឡើងដល់បន្ទប់ក៏នឹកឃើញដល់ថេដែលយប់មិញមិនបានឆាតទៅក៏ឆាតទៅភ្លាមតែម្តង។
«អោយបងសុំទោសណាដែលយប់មិញអត់បានឆាតទៅមកពីបងរវល់ពេក តិចអន់ចិត្តនិងបងទៅ goodmorning baby ក្រោកហើយឬនៅ កុំភ្លេចញាំបាយផង»ជុងគុកប្រើសម្តីព្រានរបស់គេដដែលយាងណាក៏គេមិនបានបោះបង់ថេដែលព្រោះខំចំណាយទុនច្រើនដែរបើមិនបានខ្លួនសម្បីតិចវាមិនសម។
ចំណែកថេក្រោយពីគេងវិញក៏ទាញទូរសព្ទមកមើលភ្លាមព្រោះខ្លាចមានគេឆាតមកជាពិសេសគឺម្នាក់ឈ្មោះជុងគុកតែម្តង:គ្រាន់តែបានអានសារភ្លាមទឹកមុខរីកដូចគ្រាប់ជីតែម្តងអាភាពអន់ចិត្តអីពីយប់នោះធ្លាក់ដល់ដកអានន្នតែម្តង។
«មានអីត្រូវអន់ចិត្តយើងមិនមេនជាអ្វីនិងគ្នាផង ហើយពេលនេះក្រោកហើយ បន្តិចទៀតទៅញាំអាហារពេលព្រឹកហើយ»ថេយ៉ុងតបទាំងញញឹមយក៏ទម្លាក់ទូរសព្ទចុះរួចចូលទៅងូតទឹកបាត់។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now