នេះជាពេលព្រលឹមព្រាងៗហើយបើគិតពីការធ្វើដំណើរពីផ្ទះណាមជូនមកផ្ទះជីនគឺវាចំណាយពេលយូរដែរ។ជីនអាចមករស់នៅក្នុងផ្ទះបានដូចធម្មតាតែថាមិនអាចចេញទៅក្រៅបាននោះទេហើយផ្ទះវិញគឺមានអង្គរក្សយាមទៀតផង។
«អ្នកណាគេនិង»ជុងគុកកំពុងតែដើរតម្រង់ទៅឡានបម្រុងទៅណាក៏មិនដឹងទាំងព្រលឹម។
«គឺបង»ជីនប្រឹងនិយាយទាំងពិបាកព្រោះស្ថានភាពមើលអត់យល់(អ្នកផ្ទះអត់មានអ្នកណាដឹងទេ)។
«បងជីន ចុះនេះអ្នកណា»ជុងគុកនិយាយទាំងភ្ញាក់ផ្អើលនិងសភាពរបស់ជីន នៅមានមនុស្សពីរអ្នកនៅក្រោយជីនទៀត។
«កុំទាន់សួរបងអី ជួយគ្រាបងឡើងលើផ្ទះសិនទៅបងគ្មានកម្លាំងទេ»ជីន
«អរបាទ»ជុងគុក
ពេលមកដល់ក្នុងផ្ទះ:
«មានរឿងអីបានដល់ថ្នាក់នេះ កុំថាគេចាប់បងបាន»ជុងគុក
«បងមិនដឹងនិយាយបែបណាទេ»ជីន
«មើលសភាពបងពេលនេះចុះ ខ្ញុំថាបងទៅពេទ្យសិនទេខ្ញុំជូនទៅ»ជុងគុក
«អត់ទេវាអាចគ្មានសុវត្ថិភាព»ជីន
«ចឹងចាំខ្ញុំទៅយកពេទ្យមកចឹង ចាំហៅអ្នកបម្រើមកមើលបងសិន»ជុងគុក
«អឹម»ជីន
ជុងគុកត្រូវហៅពេទ្យផងណាមួយចង់ដឹងរឿងដែលកើតលើជីនផងទម្រាំតែសម្ភាសចប់គឺម៉ោងខ្ទង់9អីបាត់រហូតភ្លេចណាត់ជាមួយមនុស្សម្នាក់បាត់ទៅហើយ។
«ម៉ោង9»ជុងគុកលាន់មាត់ឡើង។
«មានអីមេនកូនជុង»អ្នកស្រីជុននិយាយឡើងព្រោះឃើញជុងគុកដូចភ្ញាក់ផ្អើលណាស់ចឹង។(គ្រួសារគេនៅជុំគ្នាទាំងអស់។
«កូនភ្លេចណាត់ សុំជម្រាបលាលោកប៉ាអ្នកម៉ាក់ បងជីនខ្ញុំទៅហើយ»ជុងគុកនិយាយចប់ហើយក៏រត់សំថៅឡានទៅបាត់ទៅ។
«ចរឹកនៅដដែល»លោកជុននិយាយហើយគ្រវីក្បាល។ចំណែកជីននិងអ្នកស្រីជុនបានត្រឹមអង្គុយអស់សំណើច។ងាកមកមើលអ្នកអង្គុយចាំណាត់គេវិញគឺថាខឹងដូចជាសត្វខ្លាឃ្លានចំណីចឹង។
«មានអ្នកណាទិញទេ បើមិនទិញខ្ញុំយកទៅចាក់ចោល»ថេយ៉ុងពពាយនាយលក់ផ្លែឈឺទាំងទឹកមុខដូចគេយកទៅចងបាញ់។
«ហឹសចាំមើលកុំអោយយើងជួបមុខ តែជួបមុខយើងមិននិយាយរកអែងទេ អាមនុស្សកុហក»ថេយ៉ុងនិយាយទាំងខឹងខំអង្គុយចាំឡើងមួយព្រឹកតែមិនឃើញមកមានតែមកលក់ផ្លែឈើតាមទម្លាប់និងហើយ។
«អ្នកលក់ខ្ញុំសុំទិញផ្លែឈឺមួយគីឡូ»ស្រីម្នាក់
«អស់5000៛»ថេយ៉ុង
«ខ្មោចៗៗ»នារីម្នាក់នោះក៏ស្រែកយកស្រែកយកតែម្តង
«ខ្ញុំជាមនុស្សធម្មតាទេ ចំណែករូបរាងក៏សង្ហារ គ្មានឃើញដូចខ្មោចត្រង់ណាទេ»ថេយ៉ុងនិយាយទាំងឆ្ងល់
«អត់ទេខ្មោច ចេញទៅយើងខ្លាចហើយកុំមកលងយើងអី សុំអង្វរ ថយចេញទៅ»បេរីនិយាយហើយរុញថេយ៉ុងអោយដួលទៅនិងដី ខណះដែលថេយ៉ុងព្យយាមទៅជិតនាង។
«នាងកុំពុងធ្វើអីនិង»ជុងគុកក្តៅមួយរំពេចមកឃើញរីបភាពគេច្រានសំណប់ចិត្តខ្លួនបែបនេះ
«ជុងអូន ខ្លាច»បេរីឃើញជុងគុកក៏រត់ទៅអោបតែថា
«ទៅអោយឆ្ងាយពីយើងទៅ យើងខ្ពើមរអើមខ្លួននាងណាស់»ជុងគុកនិយាយហើយរុញបេរីទៅលើដីមួយទំហឹង។
«គេមានធ្វើអីទេ»ជុងគុកលើកថេអោយងើបឡើងដោយសួរពីសុខទុក្ខ
«ខ្ញុំអត់អីទេ»រវល់តែឆ្ងល់ក៏ភ្លេចអារឿងដែលថាអត់និយាយរកគេ។
«ចំណែកនាងទៅអោយឆ្ងាយកុំអោយយើងឃើញមុខអោយសោះ បើមិនចង់អោយគ្រាប់កាំភ្លើងហោះទៅលើក្បាលនាង»ជុងគុក
«ជុងមិនមេនវាស្លាប់ហើយទេឬ»បេរីនិយាយទាំងឆ្ងល់ព្រោះក្រោយនាងចាកចេញទៅនាងក៏បានដឹងរឿងថេយ៉ុងស្លាប់ដែរ។
«ខ្ញុំមានដែលស្លាប់ណា»ថេយ៉ុងនិយាយទាំងឆ្ងល់
«ចេញអោយផុតទៅ»ជុងគុកស្រែកកំហុកដេញបេរីចេញ
«ចា៎៎ៗ»ឮចឹងហើយនៅធ្វើអីទៀត។
«ថេនេះអូនចាំឡើងវិញមេនទេ»ជុងគុកសួរព្រោះស្មានតែថេយ៉ុងស្កាល់បេរី
«ចាំស្អីខ្ញុំមិនដឹងទេ ហើយឈ្មោះថេនិងឃើញលោកតែងហៅខ្ញុំ ខ្ញុំក៏សន្មត់ថាជាឈ្មោះរបស់ខ្ញុំ ហើយគេថាខ្ញុំស្លាប់ខ្ញុំក៏ប្រកែកទៅ»ថេយ៉ុង
«មិនអីទេចឹង បន្តិចទៀតអូនចាំឡើងវិញហើយ»ជុងគុកខ្ជិលសួរដេញដោលច្រើន។
«ថេអូនទៅណានិង»ជុងគុកសួរពេលឃើញថេឡើងកង់ជិះគេចពីខ្លួន
«ចំមេនហើយថាមិននិយាយរកទេអាមាត់ចង្រៃនេះវាភ្លេចខ្លួនទៅកើត»ថេកុំពុងនិយាយបន្តោសខ្លួនអែង។
«ថេក្រែងអូននិយាយថាអូននិងធ្វើមិត្តបងនៅថ្ងៃនេះនោះអី»ជុងគុកស្រែកសួរ។
ជុងគុកតាមថេប៉ុន្មានថ្ងៃមកនេះគឺបានផលខ្លះហើយដោយសន្យាថាការណាត់លើកនេះបើជុងគុកមកទាន់ពេលនោះថេយ៉ុងនិងព្រមទទួលជុងគុកធ្វើជាមិត្តតែមានណា ។
«ថេអូនឈប់សិន»ជុងគុកបើកឡានបណ្តើរនិយាយបណ្តើរជាមួយថេដែលកំពុងធាក់កង់ដោយមិនខ្វល់ពីអ្នកខំនិយាយជាមួយបន្តិច។
«អញមិនចង់ឆ្លើយ»ថេយ៉ុងនិយាយក្នុងចិត្ត។ថេយ៉ុងមិនបានប្រច័ណ្ឌអីជុងគុកទេគឺខឹងស្អប់មនុស្សកុហក។ទោះបាត់ការចង់ចាំមេនតែសន្តានដែលធ្លាប់ស្អប់មនុស្សកុហកមិនចាំពាក្យសំដីនេះវាក៏មានដដែល ណាមួយគេអត់បានស្រឡាញ់ជុងគុក បើពីមុនទោះដឹងជុងគុកបោកប្រាស់ក៏ទ្រាំធ្វើល្ងង់មិនដឹងអីតែពេលនេះមិនមេនទេ។
«ថេស្តាប់បងសិន»ជុងគុកអត់មិនបានឈប់ឡានរត់តាមចាប់កង់ថេយ៉ុងតែម្តង។
«ណែលេងខ្ញុំ អាចង្រៃលេងអញ»ថេយ៉ុងព្យយាមរើពីក្នុងដៃជុងគុកស្របពេលដែលជុងគុកកំពយងបីគេ។
«អូនគិតមេនទេថាបងលេងអូន»ជុងគុកនិយាយហើយដាក់ថេទៅក្នុងឡាន។
«ថេស្តាប់បងសិន បងក៏មិនចង់ខកណាត់ដែរតែថាថ្ងៃនេះគ្រួសារបងមានបញ្ហាទើបត្រូវនៅដោះស្រាយ»ជុងគុកព្យយាមបកស្រាយតែថាថេមិនតបតសូម្បីបន្តិច។
«បើអូនមិនជឿបង បងក៏មិនថាអីដែរ តែបងនិងនាំអូនទៅមើល»ជុងគុក
«អញមិនចង់ទៅ»ថេនិយាយក្នុងចិត្ត
«ថេបើអូនមិននិយាយអីទេបងនាំអូនទៅហើយណា»ជុងគុកនិយាយហើយក៏បញ្ឆិះឡាន។
«ឈប់ខ្ញុំមិនទៅទេ»ទីបំផុតក៏ហើបមាត់និយាយព្រោះខ្លាចគេនាំទៅមេនមិនដែលស្កាល់ណាផង។
«នេះអូនព្រមនិយាយរកបងហើយមេនទេ»ជុងគុកនិយាយទាំងត្រេកអរ។
«មេន តែខ្ញុំមានលក្ខខណ្ឌអោយលោកមួយបើសិនជាលោកចង់ធ្វើមិត្តជាមួយខ្ញុំ»ថេយ៉ុងនិយាយបែបមានល្បិច។
«ថេអោយបងធ្វើអីក៏បងធ្វើដែល»ជុងគុកនៅតែនិយាយទាំងស្នាមញញឹុម។
«សន្យាហើយធ្វើផង»ថេយ៉ុងនិយាយទាំងញញឹម។ក្រោយនិយាយគ្នាស្រុះស្រួលអស់ហើយពេលនេះថេយ៉ុងបាននាំជុងគុកមកកន្លែងមួយហើយកន្លែងនោះគឺកន្លែងបេះផ្លែស្វាយ ប្រកថជាដឹងហើយថាថេយ៉ុងចង់ធ្វើអី។
«នេះថេនាំបងមកទីនេះធ្វើអី»ជុងគុកសួរទាំងឆ្ងល់។
«លោកគិតទៅមើលថានាំមកធ្វើអី អាចនាំមករំលោភសម្លាប់ដែលទេ»ថេយ៉ុងនិយាយហើយក៏សើចខ្លាំងៗរហូតដល់ជុងគុកនេះចម្លែកចិត្ត។
«គឺវីយ៉ុងអោយអែងឡើងទៅបេះស្វាយនិងហើយ»ក្រុមថេយ៉ុងក៏និយាយឡើង ព្រោះគេក៏មកជាមួយគ្នាគេពីរបីអ្នកដែរ។
«គឺថាតាំងពីកើតមកបងអត់ដែលឡើងដើមឈើទេថេ»ជុងគុកនិយាយព្រមទាំងងាកទៅមើលដើមស្វាយដែលខ្ពស់សន្លឹម ។
«ខ្ញុំមិនដឹងទេ បើលោកចង់ធ្វើមិត្តនិងខ្ញុំលោកតហរូវតែហ៊ាន បើហ៊ានទេខ្ញុំក៏មិនបានបង្ខំដែរ»ថេយ៉ុង
«គឺថា...»ជុងគុក
«OK តោះពួកយើងទៅវិញ»ថេបបួលមិត្តគេ
«គឺបងព្រមថេ បងព្រមឡើង»ជុងគុកនិយាយយល់ព្រមទាំងភ័យខ្លាច។
«បើចឹងក៏ឆាប់ឡើងទៅ យើងអោយពេល10នាទីបើបេះស្វាយមិនបានមួយកន្រ្តកនេះទេក៏អត់បានធ្វើមិត្តជាមួយយើងដែរ»ឮថេយ៉ុងនិយាយបែបនេះហើយជុងគុកក៏ប្រញាប់ឡើងភ្លាមតែម្តងទាំងមិនដែលមានបទពិសោធន៍សូម្បីតិច។
គ្រាន់តែឡើងដល់លើបន្តិច:
«ថេសត្វស្អីនិង»ជុងគុកស្រែកសួរ
«គ្រាន់តែអង្រ្គងក៏វាមិនស្កាល់ដែល វីយ៉ុងមើលចុះ ហាាហា🤣»ពួកគេថាហើយក៏នាំគ្នាសើចខ្លាំងៗរួមទាំងថេយ៉ុងដែរ។
«វាខាំឈឺខ្លាំងណាស់ថេ»ជុងគុក
«បើឈឺក៏ចុះមក កែកិច្ចសន្យាយើងក៏បញ្ចប់ទៅ 🤣»ថេយ៉ុងនិយាយហើយសើចដោយមានគ្នាគេ2-3-4អ្នកសើចតាមដែរ។
«អត់ទេ»ជុងគុកថាហើយក៏ព្យយាមបេះទោះជាអង្រ្គងខាំប៉ុណ្ណាក៏ដោយ។
«អោយលឿនឡើងសល់តែបីនាទីទៀតទេ»ថេយ៉ុងស្រែកនិយាយពីក្រោមផងអីផង។
«មើលវាចុះ គួរអោយអស់សំណើចណាស់»ពួកគេគិតតែពីនាំគ្នាសើចចំអកជុងគុក។ចំណែកជុងគុកមិនបានខ្វល់ទេ គិតតែព្យយាមបេះអោយបានមួយកន្រ្តកតាមតម្រូវការរបស់ថេយ៉ុង។
«សល់មួយនាទីចុងក្រោយ»ថេយ៉ុងនិយាយដល់ត្រឹមនេះជុងគុកក្រលេកមើលទៅស្វាយដែលបេះដាក់កន្រ្តកនោះវាក៏ជិតពេញដែរតែថាសល់ប្រហែលពីបីផ្លែប៉ុណ្ណោះ។ក៏ប្រញាប់ទៅបេះមកបំពេញ តែជាហេតុស៊ូយ ជុងគុកជាន់ប៉ះមែកស្វាយងាប់។
«ជុងគុក»ថេយ៉ុងស្រែកអស់មួយទំហឹង។អែតមីនរវល់តែសេដរឿងខនសឺតយ៉ុនមីនបាត់អារម្មណ៍សរសេរអស់😭។នឹកឃើញរឿងនិងអែតមីនចង់ស្ទះដង្ហើមម្តងៗ បើអាចអែតមីនចង់តែលោតទៅធាក់ប្រូយ៉ុនមួយជើងកណ្តាលមុខទេ😭។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។