part26

1.5K 163 16
                                    

យ៉ុនហ្គីបានហៅអ្នកគ្រប់គ្នាមកជុំគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវតែម្តង។
«យើងសួរថាអ្នកណាអ្នកធ្វើ»យ៉ុនហ្គីស្រែកអស់មួយសម្លេង។
«ខ្ញុំមិនដឹងទេ»អ្នកបម្រើគ្រប់គ្នាគិតតែពីគ្រវីក្បាល
«ឬក៏ចង់អោយយើងរកការពិតខ្លួនអែង »យ៉ុនហ្គី
«គឺខ្ញុំ អ្នកធ្វើបងចង់ធ្វើអីខ្ញុំមេន»ហានីដើរចេញពីផ្ទះបាយយាងទំនង។
«អូនមកពីពេលណាហានី ហើយស្កាល់កន្លែងនេះបានដោយរបៀបណា »យ៉ុនហ្គីសួរទាំងភ្ញាក់ផ្អើល
«បងក៏ស្កាល់ហើយមេនទេថាខ្ញុំជាអ្នកណា»ហានីនិយាយបណ្តើរដើរទៅអង្គុយគងអន្ទាក់ខ្លាយាងទំនង។
តោះមកស្កាល់ពីព្រាយក្បាលប្រាំបីទាំងអស់គ្នា អស់ច្រឡំហានីតាស។
ហានីគឺជាកូនស្រីអភិជនម្នាក់ដែលធ្លាប់បានជួយសង្រ្កោះយ៉ុនហ្គី ដូចច្នេះហើយយ៉ុនហ្គីមិនហ៊ានធ្វើអីនាងទោះបីនាងតាមតត្រាក់ដូចជាឆ្កែក៏ដោយ😞 មិនមេនខ្លាចទេមកពីយល់ដល់មុខប៉ារបស់នាងទៅវិញទេ។នាងបានតាមស្រឡាញ់យ៉ុនហ្គីច្រើនឆ្នាំហើយតែយ៉ុនហ្គីមិនដែលយកភ្នែកមើលទេតែយាងណានាងក៏តាម ឃើញទេតាមតាំងពីអាមេរិករហូតដល់កូរ៉េ។
«អូនមកមានការអី»យ៉ុនហ្គី
«អូនមកព្រោះនឹកបង ហើយនឹកខ្លាំងទៀតផង»ថាហើយក៏ដើរទៅកៀកដៃយ៉ុនហ្គីតែត្រូវយ៉ុនហ្គីបេះចេញហើយយ៉ុនហ្គីក៏ដើរទៅសាឡុងវិញ។
«គឺថាអោយអូនសុំទោសផងរឿងបបរនោះ អូនភ្លក់មើលមិនឃើញហឹរទេទើបលើកទៅអោយ អូនភ្លេចគិតថាអូនពូកែញាំហឹរ»ហានីនិយាយកុហកទាំងដែរមានចេតនា។
«បងមិនយកទោសមនុស្សដែរមិនដឹងអីនោះទេ»យ៉ុនហ្គី
«បងយ៉ុនហ្គីរបស់អូនគួរអោយស្រឡាញ់ខ្លាំងណាស់ តែថាអូនសុំនៅទីនេះផងបានទេ »ហានីនិយាយទាំងធ្វើចរឹកម្ញិកម្ញក់គ្រាន់តែអែតមីនបានឃើញហើយចង់លោតទៅធាក់កណ្តាលមុខ☺។
«សម្រាប់អូនបងអនុញ្ញាតស្រាប់ហើយ»យ៉ុនហ្គី
«អួយអរគុណបងណាស់ស្រឡាញ់បងយ៉ុនហ្គីជាងគេ»ហានីនិយាយហើយក៏លោតទៅថើបផ្ពាល់របស់យ៉ុនហ្គី
«ពួកអែងចាំរៀបបន្ទប់អោយអ្នកនាងខាងនេះផង»យ៉ុនហ្គីនិយាយប្រាប់ទៅអ្នកបម្រើ។
«អូនចង់ទៅដើរលេងឯណាទេជូនទៅ»យ៉ុនហ្គី
«ទៅណាក៏បានដែរអោយតែមានបងយ៉ុនហ្គីគឺសប្បាយចិត្តតែទាំងអស់និង»និយាយផងអោបដៃយ៉ុនហ្គីផងអ្នកអស់គ្នាឃើញហើយចង់លោតទៅធាក់ដូចអែតមីនចឹង។
មកមើលអ្នកឈរមើលគេផ្អែមល្ហែមវិញរកកលទឹកភ្នែកចង់យំហើយ។មិញគិតថាចុះមកញាំទឹកដោយសារមានអារម្មណ៍ថាឈឺក៏តែអ្នកណាទៅដឹងបែរមកឃើញទិដ្ឋភាពដែរមិនគួរអោយចង់ឃើញទៅវិញ លេងមានអារម្មណ៍ថាឃ្លានទឹកហើយ ក៏សម្រេចចិត្តដើរទៅបន្ទប់ខ្លួនដែរនៅក្បែរបន្ទប់យ៉ុនហ្គីបាត់ទៅ។
ចំណែកយ៉ុនហ្គីគ្រាន់តែឃើញជីមីនដើរចេញទៅបាត់ក៏ក្រោកដើរចេញទៅបាត់ធ្វើដូចគ្មានរឿងអីចឹង(មិញយ៉ុនហ្គីឌឺជីមីន)។
«បងយ៉ុនថានាំអូនដើរលេងនោះអី»ហានី
«តែនេះជាពេលយប់ហើយអូនចង់ដើរលេងអែណា ចាំពេលក្រោយទៅ»យ៉ុនហ្គីថាហើយក៏ដើរឡើងទៅបន្ទប់ខ្លួនបាត់។
«ខ្ញុំចង់ដើរលេងអីឡូវនេះ»ហានីស្រែកជំទាលខ្លាំងៗជាងបទអុីនូអូនកុំយំកុំយំអូនទៀត។
យ៉ុនហ្គីមិនខ្វល់នៅតែដើរទៅធ្វើមិនដឹង។
ងាកមកមើលអ្នកខាងក្នុងបន្ទប់នេះវិញអង្គុយផ្អែកនិងជញ្ចឹងធ្វើដូចមនុស្សអស់សង្ឃឹមចឹង។
«និយាយសុទ្ធតែបងអូន បើខ្ញុំទាយមិនខុសទេគេអាចជាគូស្នេហ៍ វាក៏ដូចដែរគេបានប្រាប់យើងចឹងថាគេអត់ដែលស្រឡាញ់យើងទេ ពីមុនខ្ញុំអាចមិនជឿតែឡូវខ្ញុំជឿហើយព្រោះថាគេមានអ្នកដែលគេស្រឡាញ់ហើយ នាងស្អាតណាស់តាមមើលការស្លៀកពាក់របស់នាងក៏ស្អាតបាតគឺមិនមេនកូនអ្នកអន់ប៉ុន្មានទេ បងយ៉ុនហ្គីដូចជាស្រឡាញ់និងតាមចិត្តនាងណាស់ គេធ្វើទង្វើរល្អដាក់នាង ទាំងដែលទង្វើនោះខ្ញុំមិនដែលទទួលបានសូម្បីម្តងតាំងពីរពួកយើងជួបគ្នាម្តងទៀត តទៅខ្ញុំប្រហែលជាត្រូវឈរមើលភាពផ្អែមល្ហេមរបស់អ្នកទាំងពីរហើយ ព្រោះខ្ញុំមិនអាចចាកចេញបានទេ»ជីមីនអង្គុយនិយាយច្រណែនជាមួយហានី។និយាយបណ្តើរយំបណ្តើរទាំងយប់ជ្រៅហើយក៏មិនព្រមគេង។
ម៉ោង12អាទ្រាតហើយកំលោះសង្ហារប្តីរបស់អែតមីន😿កុំពុងតែគេងរមាលចុះឡើងលើពូកមិនព្រមគេងសោះហើយម្នាក់នោះគ្មាននរណាទេក្រៅពីប្រុសចោរម្សៀតធ្វើបាបកូនមីននីខ្ញុំរាល់ថ្ងៃនោះទេ។
យ៉ុនហ្គីដើរចេញលបៗដើរតម្រង់ទៅបន្ទប់របស់មីននីព្រោះមិនចង់អោយអ្នកនៅក្នុងបន្ទប់ដឹង។
«គេនៅណាចេះ ងងឹតអោយឆឹង មិចអត់ឃើញគេងលើគ្រែចឹង»យ៉ុនហ្គីនិយាយជាមួយខ្លួនអែងតិចៗ។
«មិចមកគេងកន្លែងនិងចឹង»ងាកទៅក្បែរគ្រែយ៉ុនហ្គីក៏ឃើញជីមីនគេងលើឥត។តាមពិតជីមីនយំៗក៏គេងនៅនិងមិនដឹងខ្លួនទៅ។
«មើលចុះមុខសុទ្ធតែដាមទឹកភ្នែក ទើបតែយំហើយមេនទេ ឈឺខ្លាំងមេនទេ អែងមាត់រឹងណាស់ យើងមើលទៅអែងទោះឈឺជិតស្លាប់ទៀតក៏អែងមិនព្រមនិយាយប្រាប់យើងដែរ»យ៉ុនហ្គីបីជីមីនទៅដាក់លើពូកបណ្តើរនិយាយបណ្តើរ។
«នេះយើងមកទីនេះបានរៀបណាទៅ ឬក៏យើងមមើរទេ មេនហើយយើងមមើរ»មួយសន្ទុះក្រោយមកយ៉ុនហ្គីក៏ឧទានឡើងរួចក៏ដើរចេញពីបន្ទប់យាងលឿន។(ហ៊ាយ៉ុននឹកគេពេកឡើងវង្វេង😿)។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now