part 17

1.8K 156 11
                                    

ពេលព្រឹកមកដល់វាក៏បានធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកសូម្បីតែថេយ៉ុងដែរខ្លួនកុំពុងឈឺក៏ខំងើបពីព្រលឹមដែរព្រោះខ្លាចគេស្តីអោយនៅក្នុងផ្ទះរាល់ថ្ងៃនេះវាមិនបានខុសពីអ្នកបម្រើដែរ។
«នេះអ្នកណាលាបរបួសអោយខ្ញុំ»ថេយ៉ុងកុំពុងនិយាយជាមួយខ្លួនអែង។
«ឬមួយក៏ជុង យាងណាក៏បងមិនដាច់ចិត្តពីអូនដដែល បងក៏មានចិត្តបារម្ភពីអូនដែរ»ថេយ៉ុងនិយាយបណ្តើរញញឹមបណ្តើរដោយមិនបានគិតថាគេធ្វើបាបខ្លួនអីខ្លះពីម្សិលមិញ។មូលហេតុថេយ៉ុងដឹងថាជាជុងគុកព្រោះតែផ្ទះនេះមិនដែលមានអ្នកណាខ្វល់ពីគេទេគឺមានតែជុងគុកដែលធ្លាប់ធ្វើល្អដាក់គេ ។
ថេយ៉ុងមិនគិតច្រើនក៏ព្យយាមងើបទៅចម្អិនអាហារនិងធ្វើការងារផ្ទះតាមធម្មតា។
ខណះដែរថេយ៉ុងកំពុងតែជូតសម្អាតផ្ទះ:
«អរជុងបងចុះមកហើយមេនទេ ឃ្លានអីទេអូនទៅរៀបចំអោយ»ថេយ៉ុងនិយាយទាំងញញឹុមរាក់ទាក់ទៅកាន់ជុងគុកដែលកំពុងបណ្តើរបេរីចុះពីលើផ្ទះ។
«រៀបចំទៅ»ជុងគុកឆ្លើយហីៗតែក្នុងចិត្តវិញក៏លួចឆ្ងល់ពីថេដែរព្រោះម្សិលមិញគេវៃខ្លាំងណាស់តែថ្ងៃនេះមកញញឹមដាក់គេដូចគ្មានរឿងអីចឹង។
«បាទបង»ថេយ៉ុងនិយាយហើយក៏ដើរទៅរៀបចំអាហារអោយគេ។
«អ្នកម៉ាក់លោកប៉ាទៅណាហើយ»ជុងគុកសួរទៅថេយ៉ុងខណះពេលដែលថេកំពុងតែឈរដួសបាយអោយគេនិងបេរី។
«លោកប៉ាទៅក្រុមហ៊ុន ចំណែកអ្នកម៉ាក់គាត់ថាណាត់មិត្តភក្តិគាត់ដើរលេង»ថេយ៉ុង។
ជុងគុកមិននិយាយអីហើយក៏ញាំអាហារយាងរីករាយជាមួយបេរីទាំងមិនបានខ្វល់ពីចិត្តថេយ៉ុងដែលកំពុងតែឈរនៅត្រង់នេះសូម្បីបន្តិច។

«អរគុណបងណាស់ជុងដែលបានលាបរបួសអោយខ្ញុំកាលពីយប់មិញ»ពេលញាំអាហាររួចជុងគុកប្រុងនិងក្រោកចេញតែថេយ៉ុងក៏និយាយឡើង។
ជុងគុកមិនបានតបក៏ដើរកៀកចង្កេះបេរីយកទៅធ្វើការនៅកន្លែងគេបាត់ទៅទុកអោយថែយ៉ុងឈរមើលដំណើរចាកចេញរបស់គេទាំងទឹកភ្នែករលីងរលង។
«មុខក្រាស់គេឈប់ស្រឡាញ់ប៉ុណ្ណឹងហើយនៅមិនចេញពីគេទៀត»អ្នកបម្រើក៏និយាយឌឺទៅកាន់ថេយ៉ុង។
«ខ្ញុំសុំយកចានទៅលាងសិនហើយ»ថេយ៉ុងមិនបានតតាំងក៏យកលេសធ្វើជាយកចានទៅលាង។

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now