part 2

2.4K 225 9
                                    

ពេលវេលាពិតជាដើរលឿនខ្លំាងណាស់មិនទាន់និងដឹងអីផងក្មេងប្រុសវ័យ14ឆ្នាំពេលនេះមានអាយុដល់ទៅ24ឆ្នាំហើយ វាគឺកន្លងទៅរហូតទៅដល់10ឆ្នាំហើយ។ពេលនេះយ៉ុនហ្គីមិនមេនជាក្មេងប្រុសធម្មតាៗដូចមុនទេក្រៅពីរូបសម្បិត្តិដ៏ស្រស់សង្ហារបុរសម្នាក់នេះមានទ្រព្យសម្បត្តិដូចមហាសេដ្ឋីអ្វីដែលសំខាន់ជាងនិងទៅទៀតនោះគឺបុរសម្នាក់នេះគ្មានបេះដូងជាមនុស្សទេអ្នកណាហ៊ានតែប៉ះពាល់គឺកាប់សម្លាប់មិនរើសមុខទាំងអស់តែគេមិនដែលទៅប៉ះពាល់អ្នកណាមុនទេទោះជាមានអំណាចធំប៉ុណ្ណាក៏ដោយ។បច្ចុប្បន្នយ៉ុនហ្គីមានក្រុមហ៊ុនលក់រថយន្តមួយក៏ធំជាងគេក្នុងប្រទេសក្នុងមួយខែៗរកមួយបានមិនក្រោមខ្ទង់រយលានដុល្លាទេ។គេមិនមេនមុខរបរតែមួយនេះទេគេនៅមានខ្លឹប កាសុីណូ និងបន់ល្បែងទៀត បើចំណូលដែលរកបានពីរបរទាំងនេះគឺទ្វេរដងពីចំណូលនៃក្រុមហ៊ុនរបស់គេទៅទៀត។យ៉ុនហ្គីប្រៀបដូចជារាជសីមួយនៅក្នុងប្រទេសសហរដ្ចអាមេរិកចឹងអ្នកណាក៏គេស្កាល់គេគោរពកោតខ្លាចដែរ។តែបើចំពោះអ្នកស្រីមីន យ៉ុនហ្គីគ្រាន់តែជាកូនឆ្មាតូចមួយប៉ុណ្ណោះ បើចំពោះថេយ៉ុងវិញយ៉ុនហ្គីគឺជាបងម្នាក់ដែលល្អបំផុត។មុននិងឈានមកដល់ចំណុចនេះវាមិនមេនស្រួលទេសម្រាប់យ៉ុនហ្គី តាំងពីថ្ងៃកើតរឿងមក យ៉ុនហ្គី និងម្តាយជាមួយនិងថេយ៉ុងត្រូវទៅចាកចេញពីប្រទេសរបស់ខ្លួនទៅរស់នៅអាមេរិកព្រោះទាំងផ្ទះទាំងក្រុមហ៊ុនសុទ្ធតែត្រូវលោកផាករឹមអូសទាំងអស់។ដោយសារអ្នកស្រីមីនជាមនុស្សពូកែគាត់បានស្កាល់អ្នកដែលធ្លាប់រួមហ៊ុនជាច្រើនជាមួយគាត់ទើបគាត់សុំពឹងពាក់គេ។ជីវិតគ្រួសារដែលមានមេឥតប៉ាគឺវាមិនស្រួលទេ យ៉ុនហ្គីត្រូវខំធ្វើការចិញ្ចឹមប្អូនប្រុសនិងម្តាយ តែម្នាក់អែងតែដោយសារតែគេជាមនុស្សឆ្លាតនិងពូកែបូករួមនិងការព្យាយាមទៀតនោះគឺមិនខ្វះទេអ្នកស្រឡាញ់ចូលចិត្តនិងគាំទ្រគេរហូតឈានដល់ចំណុចមួយនេះ។ទោះជាយ៉ុនហ្គីរាល់ថ្ងៃមានជាងអ្នកដែលធ្លាប់ជួយក៏ដោយក៏គេមិនដែលភ្លេចគុណអ្នកទាំងនោះដែរ។

បើយើងមកមើលក្មេងប្រុសវ័យ9ឆ្នាំវិញពេលនេះគេមានអាយុ19ឆ្នាំហើយគឺធំពេញរូបពេញរាងតែម្តងបើនិយាយបីសម្រស់វិញគឺស្រីៗសុំចាញ់ហើយ។បច្ចុប្បន្នជីមីនរស់នៅជាមួយប៉ារបស់គេនៅក្នុងផ្ទះតូចមួយប៉ុណ្ណោះជីមីនទើបតែបញ្ចប់ការសិក្សារថ្នាក់វិទ្យាល័យទេ។បើយើងទៅមើលអាតីតតាំងពីថ្ងៃដែលលោកផាកបានទៅសម្លាប់លោកមីនមករឿងនេះគឺដឹងដល់អ្នកស្រីផាក គាត់ឈឺចាប់យាងខ្លាំងទើបបណ្តាលអោយគាត់គ្រាំចិត្តរហូតដល់ស្លាប់ទៅ។ចំណែកប៉ារបស់ជីមីនក្រោយពីភរិយាស្លាប់ចោលទៅគាត់ក៏ចាប់ផ្តើមដឹងខុសហើយស្តាយក្រោយជាខ្លាំងតែវាហួសពេលអស់ហើយ។មួយថ្ងៃៗលោកផាកគិតតែផឹកស្រាមិនទៅធ្វើការងារបណ្តាលអោយគ្រុមហ៊ុននិងផ្ទះត្រូវគេរឹបអូសអស់។រឿងទាំងអស់នេះជីមីនមិនដែលដឹងអីទេព្រោះលោកផាកមិនប្រាប់ព្រោះគាត់មិនចង់អោយកូនស្អប់គាត់។រាល់ថ្ងៃលោកផាកមានជំងឺប្រចាំកាយបានត្រឹមតែនៅផ្ទះ។ចំណែកជីមីនវិញជាច្រើនឆ្នាំមកហើយត្រូវធ្វើការផងរៀនផង។តែគេជាក្មេងល្អយាងណាគេមិនដែលរអ៊ូរទាំឡើយ។ជីមីនធ្វើការនៅក្នុងក្លឹបមួយនៅក្នុងប្រទេសកូរ៉េ។ដែលម្ចាស់ក្លឹបនេះគឺជាអ្នកមានមហាសេដ្ឋីប្រចាំប្រទេសដែរអ្វីដែលអស្ចារ្យគឺថាម្នាក់នោះសង្ហារខាបព្រលឹងស្រីៗតែម្តង។ហើយម្នាក់នោះគ្មាននរណាក្រៅពីជុន ជុងគុកយើងដែរ។
ជុនជុងគុកគឺជាម្ចាស់ក្លឹបជាច្រើនសាខាហើយវាក៏ជាការងារតែមួយដូចគ្នា គេបើកចំហការងាររបស់គេមួយនេះព្រោះវាមិនមេនជារបរខុសច្បាប់អីទេ។ជុងគុកមានអាយុទើបតែ23ឆ្នាំប៉ុណ្ណោះតែគេមានសព្វគ្រប់បែបយាង។ម្យាងគេជាកូនអ្នកដែលមានក្រកូលខ្ពង់ខ្ពស់ស្រាប់។នៅពីមុខមនុស្សក្រុមគ្នាបុរសម្នាក់នេះគឺគួរអោយស្រឡាញ់ខ្លាំងណាស់ជាមនុស្សដែលមានប្រជាប្រិយភាព តែធាតុពិតវិញមិនខុសពីខ្លាលាក់ចង្កួមទេ។តែយាងហោចណាស់ក៏បុរសម្នាក់នេះជាមនុស្សមានបេះដូងដែរហើយមនុស្សដែលគេស្រឡាញ់គឺជាជីមីនរបស់យើងនិងអែង។ជុងគុកតាមញែជីមីនច្រើនឆ្នាំហើយតែគ្មានបានផលស្អីទេព្រោះជីមីនមិនដែលខ្វល់ពីគេសោះ។ដូចពេលនេះចឹង:
«មូឈីចេញពីធ្វើការអោយបងជូនទៅផ្ទះទេ»ជុងគុក
«មិនអីទេបងខ្ញុំអាចទៅខ្លួនអែងបាន»ជីមីនប្រកែក។
«ចឹងបងដើរកំដរក៏បានដែរ»ជុងគុកនិយាយស្នើរសុំ។ជីមីនជូនកាលដើរមកធ្វើការជួនកាលក៏ជិះកង់ព្រោះផ្ទះនិងកន្លែងធ្វើការមិនបានឆ្ងាយណាស់ណាទេ។
«ចឹងក៏បានដែរ»ជីមីនក៏យល់ព្រម។ពួកគេក៏ចាប់ផ្តើមដើរបណ្តើរគ្នារហូតដល់ជីមីនហើយជុងគុកក៏លាជីមីនទៅវិញ។
Jimin pov :ជុងអោយខ្ញុំសុំទោសផងខ្ញុំពិតជាមិនអាចទទួលយកស្នេហាពីបងបានមេនព្រោះបេះដូងរបស់ខ្ញុំមានរូបគេម្នាក់នោះជាយូរមកហើយ(ជីមីននិយាយហើយក៏យករូបថតដែលគេធ្លាប់ថតជាមួយយ៉ុនហ្គីមកមើល)យ៉ុនពេលនេះបងនៅទីណា តាំងពីថ្ងៃនោះមកពួកយើងមិនដែលបានជួបគ្នាទេ គ្រួសារមូឈីក៏មានរឿងមិនឈប់មូឈីត្រូវធ្វើការផងរៀនផងមិនសូវមានពេលទំនេរសោះ តើពេលនេះបងសុខសប្បាយទេ មូឈីពិតជានឹកបងខ្លាំងណាស់ តើយើងមានឪកាសជួបគ្នាម្តងទៀតទេ បើបានជួបបងខ្ញុំនិងរត់ទៅអោបបងជាមិនខានទេ។ជីមីននិយាយសើចលាយទឹកភ្នែកជាមួយនិងរូបថតមួយសន្លឹកដែរបានរក្សារវាជាច្រើនឆ្នាំមកហើយ។

ត្រឡប់មកមើលអ្នកនៅអាមេរិចវិញ:
«ចៅហ្វាយគិតនិងទៅប្រទេសកូរ៉េថ្ងៃណាដែល»ម៉ាកូដែលជាចំណិតយ៉ុនហ្កីបានសួរឡើង។ខណះនេះគឺយ៉ុនគឺអង្គុយនៅនិងកៅអីធ្វើការរបស់គេតែបើខ្នងទៅមើលទេសភាពខាងក្រៅដែលមានកូនចៅឈរពីក្រោយត្រៀមត្រាមើលទៅវាពិតជាមានអំណាចខ្លាំងណាស់។
«ឆាប់ៗនេះហើយ ព្រោះយើងដូចជាទុកអោយពួកវាមានក្តីសុខយូរហើយ»យ៉ុនហ្គីនិយាយទាំងសម្លេងកំណាច
«តែខ្ញុំឮមកថាគ្រួសាពួកគេធ្លាក់ខ្លួនក្រហើយប្រពន្ធរបស់គេក៏ស្លាប់ទៅទៀតរាល់ថ្ងៃគេរស់នៅជាមួយកូនប្រុសក្នុងផ្ទះតូចមួយប៉ុណ្ណោះ ចំណែកកូនប្រុសរបស់គេធ្វើការផងរៀនផង មើលទៅមិនមានក្តីសុខប៉ុន្មានទេ»ម៉ាកូរៀបរាប់គ្រប់យាងអោយចៅហ្វាយគេស្តាប់។
«ហឹស ពួកវាចាប់ផ្តើមទទួលកម្មដែលពួកវាបានសាងហើយ»សូហ្កានិងយាយទាំងសើចដើមករ
«ជួបគ្នាឆាប់ៗណាក្មេងតូច បងនិងទៅសងគ្រប់យាងអោយអូនណា»សូហ្កានិយាយទាំងទឹកមុខគំនុំរាប់សិបជាតិ។

ម្នាក់ចង់ជួបព្រោះនឹកម្នាក់ទៀតចង់ជួបព្រោះចង់សងសឹក។🙂

🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now