ក្រោយពីអានសំបុត្រចប់យ៉ុនហ្គីបានទាញទូរសព្ទខលទៅណាក៏មិនដឹង។
«អែងនៅណា»យ៉ុនហ្គី
«ខ្ញុំនៅកូរ៉េកំពុងតែដោះស្រាយរឿងការស្លាប់របស់អ្នកនាងហានី»ម៉ាគូ
«អ្នកណាបញ្ចាអែង»យ៉ុនហ្គីនិយាយសម្លុត
«គ្មានអ្នកណាបញ្ចាទេ ខ្ញុំធ្វើខ្លួនអែង អោយតែអ្នកណាបំផ្លាញ់ក្តីសុខរបស់ចៅហ្វាយខ្ញុំមិនទុកទេ»ម៉ាគូនិយាយយាងម៉ុតមាំ។
«យើងគិតថាគ្មានអ្នកណាយល់ចិត្តអែងជាងយើងទេម៉ាគូ»យ៉ុនហ្គីនិយាយដោយសំដីថ្នមមិនដូចអម្បាញ់មិញ
«ចៅហ្វាយខ្ញុំដឹងថាចៅហ្វាយកុំពុងតែពិបាកចិត្ត តែរឿងវាដល់ដំណាក់កាលនេះហើយចៅហ្វាយគួរតែទទួលយកការពិតទៅ»ម៉ាគូ
«អែងមិនបន្តោសយើងទេឬ ដែលយើងមិនស្តាប់អែង បើយើងស្តាប់អែងរឿងក៏វាមិនដល់ដំណាក់កាលនេះដែរ»យ៉ុនហ្គី
«ចៅហ្វាាយគ្មានអ្នកណាមិនចេះខុសទេ ហើយចៅហ្វាយជាចៅហ្វាយខ្ញុំ ខ្ញុំមិនមិចនិងហ៊ានទៅ»ម៉ាគូ
«យើងមិនដែលចាត់ទុកអែងជាកូនចៅទេម៉ាគូ អែងប្រៀបបីដូចជាបងប្អូនយើងចឹង»យ៉ុនហ្គី
«ទោះជាចៅហ្វាយមិនប្រាប់ក៏ខ្ញុំដឹងដែរ ចៅហ្វាយល្អដាក់ខ្ញុំថ្នាក់នេះមិចនិងមិនដឹងទៅ»ម៉ាគូ
«យើងសម្រេចចិត្តហើយយើងមិនទៅអាមេរិកវិញទេ យើងចង់រស់នៅទីនេះជាមួយនិងគេ»យ៉ុនហ្គី
«ចុះរឿងក្រុមហ៊ុនខាងនោះគិតយាងមិចទៅហ្វាយ ហើយនៅរឿងអ្នកស្រីទៀត ចង់អោយគាត់នៅម្នាក់អែងរហូតឬ»ម៉ាគូ
«ចំពោះម៉ាក់ស្រេចតែលើចិត្តគាត់ទេ គាត់ចង់ទៅឬនៅក៏ស្រេចតែលើគាត់យើងមិនបង្ខំទេ ហើយរឿងក្រុមហ៊ុនយើងពឹងលើអែងហើយ»យ៉ុនហ្គី
«ចៅហ្វាយទុកចិត្តលើខ្ញុំចុះ»ម៉ាគូ
«យើងគិតរួចហើយ យើងនិងប្រគល់ទ្រព្យសម្បិត្តិរបស់យើងនៅទីនោះ30%របស់យើងអោយទៅអែង»យ៉ុនហ្គី
«ចៅហ្វាយ តែវាជាចំនួនច្រើនខ្លាំងណាស់»ម៉ាគូ
«វាមិនច្រើនទេ ព្រោះអែងធ្វើដើម្បីយើងច្រើនណាស់»យ៉ុនហ្គី
«ខ្ញុំមិនទទួលយកទេចៅហ្វាយ»ម៉ាគូ
«អែងយកចុះ កុំប្រកែកនៅថ្ងៃខាងមុខអែងក៏ត្រូវមានគ្រួសារដូច្នេះហើយអែងគួរតែយកទ្រទ្យសម្បិត្តិទាំងនេះទុកផ្គត់ផ្គង់ពួកគេទៅ អែងក៏មិនអាចបម្រើយើងអស់មួយជីវិតដែរ»យ៉ុនហ្កី
«ខ្ញុំពិតជាអរគុណចៅហ្វាយខ្លាំងណាស់»ម៉ាគូ
«មួយទៀតរឿងផ្ទះនៅកោះនិងជួយចាត់ការផង អ្នកបម្រើទាំងប៉ុន្មានអោយគេមកផ្ទះនៅអែនេះវិញមក គ្រាន់តែអោយមានអ្នកសម្អាតយូរៗម្តងបានហើយ យើងមិនចង់ទៅជាន់កន្លែងនិងទៀតទេ»យ៉ុនហ្គី។
«បាទចៅហ្វាយ»ម៉ាគូ។
«អែងមានអីទៀតទេ»យ៉ុនហ្គី
«មានចៅហ្វាយ ហើយជាដំណឹងល្អទៀតផង»ម៉ាគូ
«ដំណឹងស្អីទៅ»យ៉ុនហ្គី
«គឺថាចៅហ្វាយស្តាប់ហើយកុំភ្ញាក់ផ្អើលអោយសោះ »ម៉ាគូ
«មានអីក៏ឆាប់និយាយមក»យ៉ុនហ្កី
«បើខ្ញុំប្រាប់ថាលោកប្រុសថេអត់បានស្លាប់តើលោកប្រុសជឿខ្ញុំទេ»ម៉ាគូ
«អែងនិយាយស្អីនិង ចុះសាកសពដែលធ្វើថ្ងៃមុននិងជាស្អីទៅ»យ៉ុនហ្គីសួរទាំងភ្ញាក់ផ្អើល
«ខ្ញុំក៏មិនដឹងដែរ»ម៉ាគូ
«ចុះអែងទៅដឹងរឿងនេះមកពីណា»យ៉ុនហ្គី
«ចុះចៅហ្វាយអោយច្ញុំតាមដានលោកជុងគុកនោះអី »ម៉ាគូ
«អែងមេនន័យថាថេនៅជាមួយគេមេនទេ»យ៉ុនហ្គី
«ត្រូវហើយ »ម៉ាគូ
«ចុះអែងមិនប្រាប់យើងពីរយូរ»យ៉ុនហ្គី
«គឺថាខ្ញុំទើបតែដឹង ព្រោះទើបតែឃើញពួកគេនៅជាមួយគ្នា ចំណែករឿងរាវយាងមិចក៏ខ្ញុំអត់ដឹងដែរ»ម៉ាគូ
«ចុះម៉ាក់ដឹងរឿងនេះទេ»យ៉ុនហ្កី
«ខ្ញុំក៏មិនដឹងដែរទាន»ម៉ាគូ
«ប៉ុណ្ណឹងបានហើយ យើងឈប់ខ្វល់ហើយអ្នកណាទៅណាក៏ទៅៗ គេជាប្អូនយើងស្លាប់រស់យាងមិចក៏គេមិនដែលអោយយើងដឹងគេនៅតែទុកអាម្សៀលសំខាន់ជាងគ្រួសារយើងក៏លេងខ្វល់ដែរ»យ៉ុនហ្គីនិយាយទាំងអន់ចិត្ត។
«កុំអន់ចិត្តអីចៅហ្វាយ អ្នកប្រុសថេអាចនិងមានហេតុផល»ម៉ាគូ
«ប៉ុណ្ណឹងបានហើយ»យ៉ុនហ្គី។
ប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្តាច់។នាំអោយបរិយាកាសស្ងប់ស្ងាត់បានកើតមានឡើងទៀតហើយ។ពេលនេះយប់ម៉ោង12ទៅហើយទម្រាំតែនិយាយទូរសព្ទជាមួយម៉ាគូចប់ តែយ៉ុនហ្គីមិនខ្ចីគេង អង្គុយមើលមុខគេដោយមិននិយាយអ្វីទាំងអស់។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។